ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កូនប្រុស​របស់ សម្ដេច​សេនា​ពិជ័យ ទៀ បាញ់ (​ឧត្ដមសេនីយ៍ទោ ទៀ សីហា​)​ត្រូវបាន​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតាំង​ជា អភិបាល នៃ គណៈ​អភិបាល ខេត្តសៀមរាប !!!

កូនប្រុស​របស់ សម្ដេច​សេនា​ពិជ័យ ទៀ បាញ់ (​ឧត្ដមសេនីយ៍ទោ ទៀ សីហា​)​ត្រូវបាន​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតាំង​ជា អភិបាល នៃ គណៈ​អភិបាល ខេត្តសៀមរាប !!!

ចេញផ្សាយ​ថ្ងៃ​អង្គារ ៤ កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ​ធ្នូ ឆ្នាំ ២០១៨
​អត្ត​បទ : rachana.vong
​រាជធានី​ភ្នំពេញ ៖  ឯកឧត្តម ឧត្ដមសេនីយ៍ទោ ទៀ សីហា ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​សៀមរាប ជំនួស​ឯកឧត្តម ឃឹម ប៊ុន​សុង ដែល​ត្រូវបាន ព្រះមហាក្សត្រ​ត្រាស់  បង្គាប់​ដំឡើង   ឋានន្ដរស័ក្ដិ ថ្នាក់ នាយ​ឧត្តមសេនីយ៍ និង តែងតាំង​ជា  រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​។​

​ការតែងតាំង​ឯកឧត្តម ឧត្ដមសេនីយ៍ទោ ទៀ សីហា ដែល​ជា​យុវជន​ជំនាន់​ថ្មី​ឲ្យ​ដឹកនាំ​ខេត្ត​សៀមរាប ទទួល​បាន​ការ​សាទរ​ជា​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ដោយ​គេ​រំពឹងថា អ្នកដឹកនាំ​វ័យក្មេង​រូបនេះ នឹង​បញ្ចេញ​សមត្ថភាព ស្នាដៃ​របស់​ខ្លួន​ចូលរួម​អភិវឌ្ឍន៍​ខេត្ត​ដ៏​មាន សក្តានុពល   ផ្នែក​ទេសចរណ៍​ឲ្យ   កាន់តែ​មាន ភាព​លេច ធ្លោ​ឡើង​។​

​តើ​ឯកឧត្តម ទៀ សីហា ជា​នរណា​? មាន​ជីវប្រវត្តិ ឬ​ការ​សិក្សា​ដល់​កម្រិត​ណា​ដែរ​? ឯកឧត្តម ទៀ សីហា កើត​នៅ​ថ្ងៃទី​៣១ ខែ សីហា ឆ្នាំ​១៩៨០ នៅ រាជធានី ភ្នំពេញ ជា​មន្ត្រី​បម្រើការ​ក្នុង​កងយោធពល​ខេមរភូមិន្ទ​មាន​ឋានន្ដរស័ក្ដិ ថ្នាក់ឧត្តម​។​ឯកឧត្តម​ជា​កូនប្រុស​ទី​២ របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ការពារជាតិ ។​

​សម្រាប់​ការសិក្សា​វិញ​កាលពី​កុមារភាព ឯកឧត្តម ទៀ សីហា បាន​សិក្សា​នៅ​សាលា​បឋមសិក្សា​ចតុមុខ ក្នុង​ខណ្ឌ​ដូនពេញ រាជា​ធានី​ភ្នំពេញ​។ លុះ​ចូល​ដល់​វ័យ​ជំទង់ និង​ត្រូវ​ចូលរៀន​កម្រិត​មធ្យមសិក្សា ឯកឧត្តម ទៀ សីហា ត្រូវបាន​ឪពុក​ម្តាយ​បញ្ជូន​ឲ្យទៅ​សិក្សា​នៅ​សាលា Lycée Passy Saint-Honoré ប្រទេស​បារាំង រហូត​ប្រឡង​ចូល​មហាវិទ្យាល័យ នៅ​ទីនោះ​។​

​ក្នុង​រយៈពេល​១០​ឆ្នាំ នៃ​ការ​ស្នាក់នៅ ដើម្បី​បន្ត​ការសិក្សា​នៅ​ក្នុង​ប្រទេស​បារាំង ឯកឧត្តម ទៀ សីហា បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ពាណិជ្ជកម្ម ពី មហាវិទ្យាល័យ Passy Saint-Honoré នាទី ក្រុង​ប៉ារីស ប្រទេស​បារាំង នៅ  ឆ្នាំ  ២០០១​។ នៅក្នុង​ដំណាក់កាល​នោះ ឯកឧត្តម ទៀ សីហា បាន​ចូល​សិក្សា​រយៈពេល​ពេញ​មួយ​ឆ្នាំ​នៅ​សាលា ទាហាន ឈ្មោះ École Spéciale Militaire de Saint-Cyr ដែល​ជា​រាជបណ្ឌិត្យសភា​យោធា​របស់​ប្រទេស​បារាំង​។​ក្រោយ​ពេល​បញ្ចប់​ការសិក្សា ឯកឧត្តម ទៀ សីហា បាន​វិលត្រឡប់​មកកាន់​មាតុភូមិ វិញ​នា​ឆ្នាំ​២០០១ រួច​ចូល​បម្រើ ការ​ជា​មន្ត្រី​កង​រាជ​អាវុធ ហត្ថ​រាជធានី​ភ្នំពេញ​។ ក្នុងពេល​បំពេញ​ការងារ​ជា​មន្ត្រី​យោធា​នេះ ឯកឧត្តម បាន​ឆ្លៀតពេល​បង្កើន​សមត្ថភាព​ផ្នែក​គ្រប់គ្រង នៅ​រាជបណ្ឌិត្យសភា​រដ្ឋបាល​ជាន់ខ្ពស់​នា ឆ្នាំ ២០០៧ – ២០០៨​។​

​នៅ​ឆ្នាំ​២០១០-២០១៣ ស្រប​ពេល​វិវាទ​ដីធ្លី​កំពុងតែ​កើត​ឡើង រាជរដ្ឋាភិបាល បាន​បង្កើត​ក្រុម​និស្សិត ស្ម័គ្រចិត្ត វាស់វែង​ដីធ្លី​នៅ​ទូទាំង​ប្រទេស ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​។ ឯកឧត្តម ក៏​ត្រូវបាន​ចាត់តាំង​ជា ប្រធាន​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ខេត្តសៀមរាប ដែល​នៅក្នុង​ដំណាក់កាល​នោះ ឯកឧត្តម ត្រូវបាន តែងតាំង ជា​ប្រធាន សហភាព​សហព័ន្ធ​យុវជន កម្ពុជា​ខេត្ត​សៀមរាប​ផង​ដរ​។​

​ឯកឧត្តម ទៀ សីហា ជា​នាយទាហានជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០១៩៨៦៤ ទទួលបាន​ការដំឡើង ឋានន្តរស័ក្តិ ថ្នាក់​ឧត្តមសេនីយ៍ត្រី ដោយ ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១១ និង​ទទួលបាន​ការដំឡើង​ឋានន្តរស័​ក្តិ ថ្នាក់ ឧត្តមសេនីយ៍ទោ ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៤​។​

​ឯកឧត្តម ទៀ សីហា ជា​សមាជិក​គណៈកម្មាធិកា​រ កណ្តាល​គណបក្ស ប្រជាជន​កម្ពុជា​ក្រៅពី​បំពេញការងារ ជា​នាយទាហានជាន់ខ្ពស់ នៃ​កង​យោពល​ខេមរភូមិន្ទ និង​ការងារ​ផ្នែក​សង្គម​នៅ​តាម​បណ្ដា​មូលដ្ឋាន​នានា ជាមួយ​ក្រុម​យុវជនរ​បស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តម ទៀ សីហា តែងតែ​អមដំណើរ​ក្នុង​បំពេញបេសកកម្ម​នៅ​ក្រៅប្រទេស​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​។ ឯកឧត្តម ទៀ សីហា ក៏​មាន​តួនាទី​ជា សមាជិក​អចិន្ត្រៃយ៍ នៃ​សហភាព​សហព័ន្ធ យុវជន​កម្ពុជា ដែល​ទើបនឹង​បោះឆ្នោត​ផ្តល់ សេចក្តីទុកចិត្ត​ក្នុង មហាសន្និបាត​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ​៕
​ដោ​យះ គេហទំព័រ ខ្មែរ​អច្ឆរិយ​:
http:// www.khpress.net/

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com