ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រាជធានីភ្នំពេញ

ចេញផ្សាយថ្ងៃសុក្រទី១១កើតខែចែត្រឆ្នាំរោងឆស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ១៩ឆ្នាំ២០២៤

រាជាធានីភ្នំពេញ ៖ឃាតករមានឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ហើយក៏មានសារធាតុញៀនក្នុងខ្លួនថែមទៀត ។នៅវេលាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ជននេះ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាពលករនៅប្រទេសថៃ ហើយមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះរយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមិនដែលបានជួបគ្នាផ្ទាល់ទេ គឺទំនាក់ទំនងតាមរយៈឆាត(FB) ។ ខ្លួនមិនបានដឹងថា ខាងនារីរងគ្រោះមានប្តី និងកូននោះទេ ហើយចំណែកខាងនាងក៏មិនបានប្រាប់ឲ្យខ្លួនដឹងថា នាងមានប្ដី មានកូននោះដែរ។ មិនតែប៉ុណ្ណោះខ្លួនក៏បានផ្ញើជាលុយកាក់ឲ្យនាងជាហូរហែថែមទៀតផង ។
ជនដៃដល់បាននិយាយទៀតថា ពេលថ្មីៗនេះ ទើបខ្លួនបានដឹងថា នាងមានប្ដី និងមានកូន២នាក់រួចទៅហើយ ជាហេតុធ្វើឲ្យខ្លួនមានកំហឹង និងគំនុំ ព្រោះតែនារីរងគ្រោះបោកប្រាស់ទំនុកចិត្តខ្លួន ។ ពេលនោះខ្លួនបានស៊ើបអំពីផ្ទះកន្លែងរស់នៅរបស់នារីរងគ្រោះដឹងច្បាស់អស់ហើយ ខ្លួនក៏បានរៀបចំផែនការសម្លាប់នាងចោល និងសម្លាប់ខ្លួនឯងតាមក្រោយ ៕

ត្ថបទនិងរូបភាពដោយ៖ស៊ាង ហឿនធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរិយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com