ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តបន្ទាយមានជ័យ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៥រោចខែពិសាខឆ្នាំរោងឆស័ក.២៥៦៨ត្រូវនឹងថ្ងៃទី៦ឆ្នាំ២០២៤

អភិបាលក្រុងសិរីសោភ័ណបញ្ចេញកណ្ដាប់ដៃដែក ដឹកនាំកម្លាំងចុះបង្ក្រាបក្លឹបកំសាន្តយីហោ(TNL)ឃាត់ខ្លួនមនុស្ស ជាច្រើននាក់និងរឹបអូសបានគ្រឿងញៀនមួយចំនួន

បន្ទាយមានជ័យ៖ អភិបាលក្រុងសិរីសោភ័ណដឹកនាំកម្លាំងចុះបង្ក្រាបក្លឹបកំសាន្តយីហោTNL(ចំការខ្នុរ)ឃាត់ខ្លួនចំនួន២៤នាក់ក្នុងនោះមានភ្ញៀវចំនួន១៧នាក់ស្រី២នាក់និងអ្នកបម្រើសេវ៉ាក្នុងក្លឹបចំនួន៧នាក់និងរឹបអូសគ្រឿងញៀនមួយចំនួន នៅយប់រំលងអាទ្រាធចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ស្ថិតភូមិចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
មនុស្សប្រុសស្រីដែលឃាត់ខ្លួនបាននិងយកមកធ្វើតេស្តរកសាធាតុញៀនបើរកឃើញនិងអនុវត្តតាមច្បាប់ត្រូវបញ្ជូនទៅតុលាការចំណែកអ្នកដែលរកមិនឃើញធ្វើការអប់រំនិងកិច្ចសន្យាអោយបញ្ឈប់សកម្មភាព។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថាការចុះបង្រ្កាបនេះដើម្បីលុបបំបាតបទល្មើសគ្រឿងញៀន និងក្រុមបងតូចបងធំ ក្លឹបកំសាន្តនិងហាងខារ៉ាអូខេដែលមានលួចលាក់បង្កប់ជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងៗ។

សូមរំលឹកផងដែរថា  មួយរយៈពេលនេះគេសង្កេតឃើញនឹងមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យផងនោះមានកម្លាំងសមត្ថកិច្ច តែងតែចុះអនុវត្តន៍ធ្វើការបង្ក្រាបដូចភ្លៀងរលឹមនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ  ក៏ប៉ុន្តែបទល្មើសប្រើប្រាស់គ្រឿងញៀនតាម ktv មួយចំនួននៅតែបន្តប្រព្រឹត្ត ហាក់មិនញញើតច្បាប់និងសមត្ថកិច្ចនោះឡើយ ឬមួយសមត្ថកិច្ចនិងអាជ្ញាធរប្រើកណ្ដាប់ដៃស្រាពេកក៏មិនដឹងនេះបើតាមការលើកឡើងពីពលរដ្ឋ៕

អត្ថបទដោយៈ ស៊ាងហឿន

ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរិយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៧៧៥៥៥១៤១

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com