ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តសៀមរាប

ចេញផ្សាយថ្ងៃច័ន្ទទី១៤កើតខែចែត្រឆ្នាំរោងឆស័ក.២៥៦៧ត្រូវនឹងថ្ងៃទី២២ឆ្នាំ២០២៤

រថយន្តស្នងការ​រង​ខេត្តសៀមរាបម្នាក់បុករឺម៉ក​កង់បី​ដឹក​ព្រះសង្ឃនិងភ្ញៀវ របួសរណូករណែល​ពេញផ្លូវ​
សៀមរាប ៖ រថយន្តLexus RX330 មួយគ្រឿង ដែលគេស្គាល់ជារបស់​លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ​រង ទទួលដឹកនាំការិយា​ល័យ​នគរបាលបច្ចេកទេស និងវិទ្យា​សាស្ត្រ​ខេត្តសៀមរាប បើកលឿនជ្រុលបុកម៉ូតូសណ្តោងរុឺម៉ក ខ្ទាតទៅបោកផ្ទប់ដើមឈើ បណ្តាលឱ្យព្រះសង្ឃ៤អង្គរងរបួស ជនបរទេសម្នាក់ របួសធ្ងន់ និងអ្នកបើករុឺម៉ក រងរបួសស្រាល កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវទៅភ្នំបូក ត្រង់ចំណុចខាងកើតប្រាសាទបន្ទាយសំរ៉ែ ២០០ម៉ែត្រ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូសណ្តោងរុឺម៉ក បើកបរដោយបុរសម្នាក់ ដឹកព្រះសង្ឃ៤អង្គ និងជនបរទេសម្នាក់ ធ្វើដំណើរទេសចរណ៍ ស្រាប់តែរថយន្តបង្ក ម៉ាកLexus RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AG-0486 បើកបរដោយបើកបរដោយឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ភេទ​ប្រុស អាយុ​៥៣ឆ្នាំ ​តួនាទីជា​ស្នងការ​រង ទទួលដឹកនាំការិយា​ល័យ នគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ខេត្តសៀមរាប លឿនជ្រុលទៅបុក ខ្ទាតទៅផ្ទប់នឹងដើមឈើ បណ្តាលឱ្យរងរបួស ព្រះសង្ឃ៣អង្គ និងជនបរទេស១នាក់ រងរបួសធ្ងន់ ចំណែកព្រះសង្ឃ១នាក់ និងអ្នកបើករុឺម៉កម្នាក់ទៀត រងរបួសស្រាល ។

បើតាម​ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹង​បន្ត​ថា រថយន្តមួយគ្រឿងម៉ាក LUXES RX330 បើកបរមានទិសដៅពីកើតទៅលិច ក៏​បុកម៉ូតូ​រ៉ឺម៉កកង់បី​មួយគ្រឿងមានដឹកព្រះសង្ឃនិងភ្ញៀវទេសចរ ធ្វើដំណើរ​ក្នុងទិសដៅ​ស្របទិសគ្នា

ក្រោយកើតហេតុ ព្រះសង្ឃរងគ្រោះ និងជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកមធ្យោបាយ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរិយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com