ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុងប៉ោយប៉ែត

ចេញផ្សាយថ្ងៃអង្គារ៍ទី៧រោចខែពិសាខឆ្នាំរោងឆស័ក.២៥៦៨ត្រូវនឹងថ្ងៃទី២៩ឆ្នាំ២០២៤

ផ្ទុះកំដៅមួយប្រាវរវាងកម្មករអូរទេសនិងមន្ត្រីគយផ្អើលច្រកអន្តរជាតិប៉ោយប៉ែតដោយសារតែរឿងដឹកទំនិញគេចពន្ធចូលមកពីប្រទេសថៃដូចហ្វូងកណ្ដៀរត្រូវបានមន្ត្រីគយហាមឃាត់

ខេត្តបន្ទាយមានជ័យៈ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅរសៀលថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៤មានការបន្ទោសសារាយរវាងកម្មករអុករទេះប្រុសស្រីបានបន្តលើកគ្នាមកតវ៉ានៅមាត់ច្រក។ទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយពីមន្ត្រីគយរឹតបន្តឹងមិនអនុញ្ញាតឲ្យនាំទំនិញដែលត្រូវបង់ពន្ធចូលរដ្ឋចូលមកកម្ពុជា។តាមរត់ទៅដោយមិនបាច់បងចូលរតនត្រឹមត្រូវនោះឡើយ។

ជុំវិញការតវ៉ារបស់កម្មករនោះដែរយើងសង្កេតឃើញថាមានការកំហឹង រវាងមន្ត្រីគយកងកម្លាំងសមត្ថកិច្ចនិងកម្មករអស់រទេះប្រមាណ 20 ទៅ 30 នាក់។បានបង្ករកម្មករម្នាក់ ដោយសារសមត្ថកិច្ចតាមចាប់មេខ្លោងដែលនាំឲ្យបង្កើតមានករណីនេះកើតឡើង។

ដោយឡែក មន្ត្រីជាន់ខ្ពស់គយប្រចាំ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតបានឲ្យដឹងដែរថា កម្មករស៊ីឈ្នួលដឹកទំនិញឲ្យឈ្មួញនេះ គឺពួកគាត់ម៉ៅ ពីទូកុងតឺន័រដឹក ជញ្ជូនតាមរទេះដូច សត្វកណ្ដៀរ អញ្ចឹងក្នុងមួយថ្ងៃៗ មួយនាក់ចេញចូលមិនចេះតិចជើង ហើយទំនិញទាំងនោះ សុទ្ធសឹងតែ ត្រូវបង់ពន្ធទាំងអស់ បើសិនជាទំនិញផ្ទាល់ខ្លួនយកទៅ ប្រើប្រាស់មិនជាអ្វីនោះទេ ប៉ុន្តែពួកគាត់ស៊ីឈ្នួល ដឹកឱ្យក្រុមឈ្មួញ ជាហេតុធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ។

មន្ត្រីគយបានបញ្ជាក់ទៀតថា កន្លងមកនេះ ថ្នាក់ដឹកនាំក៏បានដាក់ចេញនូវបទបញ្ជាមិនអនុញ្ញាតឲ្យមានការនាំចេញទំនិញ តាមច្រកទ្វារអន្តរជាតិ នេះបន្តទៀតដែរ ពីព្រោះវានាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិនិងអន្តរជា តិ។ ដោយសារយើងមានច្រកអន្តរជាតិស្ទឹងបត់សម្រាប់នាំទំនិញចេញចូល ដោយមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញហើយដែរ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៤ កម្មករអូសរទេះបានលើកគ្នាតវ៉ា ដោយយករទេះដឹកទំនិញបិទផ្លូវរហូតមានការសម្របសម្រួលបញ្ចប់ម្ដងរួចទៅហើយ ក៏ស្រាប់តែរសៀលថ្ងៃខែខាងលើមានការតវ៉ាសា កជាថ្មីរហូតដល់វេលាម៉ោងជិត០៧យប់ទៅហើយ មិនទាន់ត្រឡប់ទៅផ្ទះវិញនៅឡើយ ដោយមើលឃើញពីការតវ៉ានេះមានសភាពតានតឹង ដោយក្រុមកម្មករទាំងនោះ បន្តប្រមូលគ្នាមកពពាក់ពពូនគ្នាកាន់តែច្រើនឡើងៗ ទើប មានការដាក់កម្លាំងស មត្ថកិច្ចចម្រុះបន្ថែមដើម្បីត្រៀមការពារសន្តិសុខសណ្តាប់ធ្នាប់៕

អត្ថបទដោយៈ ស៊ាងហឿន

ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរិយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/077555141

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com