ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេតមណ្ឌលគិរី

ចេញផ្សាយថ្ងៃច័ន្ទទី៦រោចខែចែត្រឆ្នាំរោងឆស័ក.២៥៦៧ត្រូវនឹងថ្ងៃទី២៩ឆ្នាំ២០២៤

បុរសម្នាក់បានស្លា.ប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ..!

មណ្ឌលគិរី ៖ បុរសម្នាក់ចុះស្ដារអណ្ដូងទឹក
គ្រាដែលកំពុងតែជីកដីក្នុងអណ្តូង ដីបានបាក់សង្កត់បណ្ដាលឱ្យរងរបួសធ្ងន់កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង១៦និង៣០នាទី។
ឧបទ្ទវហេតុបាក់ដីសង្កត់មនុស្សចុះស្តាអណ្តូងនេះ បានកើតឡើងនៅចំណុចព្រៃខៀវ ស្ថិតនៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ជនរងគ្រោះឈ្មោះ កសឹម អារី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិអ៊ីស្លាម សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នចំណុចព្រៃខៀវ ស្ថិតនៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក។

យោងតាមសេចក្តីរាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា”អណ្ដូងរីងខ្វះទឹកប្រើប្រាស់ក្នុងគ្រួសារ ទើបជនរងគ្រោះ សំរេចចិត្តចុះស្ដារអណ្ដូងដើម្បីយកទឹកប្រើ។ ក្រោយមកមានហេតុការអាក្រក់បានបាក់ដីធ្លាក់សង្កត់បណ្ដាលជនរងគ្រោះជាប់ខ្លួននៅក្នុងអណ្ដូង។ ពេលនោះក្រុមគ្រួសារនិងសាច់ញាតិបាននាំគ្នាជួយគាស់យកជនរងគ្រោះពីក្នុងអណ្ដូង រួចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ខេត្តស្ទឹងត្រែង។

លុះទៅដល់មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង។

បច្ចុប្បន្នក្រុមគ្រួសារនិងសាច់ញាតិជនរងគ្រោះបានដឹកជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ខេត្តកំពង់ចាម៕

ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរិយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/077555141

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com