ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រាជធានីភ្នំពេញ

ចេញផ្សាយថ្ងៃសុក្រទី៣កើតខែពិសាខឆ្នាំរោងឆស័ក.២៥៦៧ត្រូវនឹងថ្ងៃទី១០ឆ្នាំ២០២៤

មានករណី បុរសកម្មករ​អូស​រទេះ​បន្លែ​នៅ​ផ្សារ​នាគ​មាស​ម្នាក់ បាន​ក្អួត​ធ្លាក់ឈាម​ដួល​ស្លាប់ នៅ​លើ​ចិញ្ចើម​ផ្លូវ​ដោយ​គេ​សង្ស័យ​ថា​មាន​ជំងឺ​រលាក់ក្រពះ​ធ្ងន់ធ្ងរ​

ភ្នំពេញ÷ កម្មករអូសរទេះបន្លែនៅផ្សារនាគមាសម្នាក់ បានក្អួតធ្លាក់ឈាមដួលស្លាប់ នៅលើចិញ្ចើមផ្លូវដោយគេសង្ស័យថាមានជំងឺក្រពះធ្ងន់ធ្ងរចំពោះហេតុការណ៍នេះដែរត្រូវបានកើតឡើង វេលា​ម៉ោង ១១​ព្រឹក ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​ចិញ្ចើម​ផ្លូវ​លេខ​៣៣៦ ភូមិ​៤ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដោយឡែកមុខរបរ​បុរសខាងលើជា​កម្មករ​អូស​រទេះ​បន្លែ​នៅ​ផ្សារ​នាគ​មាស ដែលមាន​ទីលំនៅ​មិន​ពិតប្រាកដ​។

ទន្ទឹមនិងការស្លាបបាត់បង់ជីវិត នៃជន​រង​គ្រោះជា​កម្មករ​អូស​រទេះ​នៅ​ផ្សារ​នាគ​មាស គឺតែងតែ​ផឹកស្រា​ស្រវឹង​ជា​រៀងរាល់ថ្ងៃ នេះបើយោងតាមប្រភពព័ត៌មានរបស់បងប្អូនប្រជាពលរដ្ឋដែលជាអាជីវករនិងជាអ្នកអូសរទេះដូចគ្នាបានរាយការណ៍ប្រាប់។

ប្រភពដដែលបានបន្តទៀតថា លុះ​នៅ​វេលា​ព្រឹក ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤ គេ​ឃើញ​ជន​រង​គ្រោះ​អង្គុយ​នៅ​ចិញ្ចើម​ផ្លូវ​មាន​អាកា​រៈ​មិន​ស្រួល​ហើយ​អ្នក​ក្បែរ​ខាង​ជា​កម្មករ​ដូច​គ្នា​ដោយឃើញអាការៈមិនស្រួលក៏បានទិញទឹកចំនួនមួយដបឲ្យផឹក ។​

បន្តិចក្រោយក៏ឃើញ​ជន​រង​គ្រោះ​ប្រកាច់ដេក​ស្លាប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដោយ​មានក្អួត​ធ្លាក់ឈាម ហើយភ្លាមៗមនុស្សផងដែរអ្នកដែលបានឃើញហេតុការណ៍នេះក៍​រាយការណ៍ជូន​សមត្ថកិច្ច​អោយមក​ជួយ​ត្រួតពិនិត្យ និងធ្វើកោសល្យវិច័យថាតើសពបុរសខាងលើស្លាប់ដោយសារមូលហេតុអ្វី បន្ទាប់​ពី​ត្រួតពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ៖គឺ​ស្លាប់​ដោយសារ​ក្អួត​ធ្លាក់ឈាម​ធ្ងន់ធ្ងរ បណ្ដាលមក​ពី​ជម្ងឺ​រលាក​ក្រពះ ។

ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរិយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/077555141

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com