ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ជនសង្ស័យ​០១​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​និង​ចែកចាយ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​!!!

​ជនសង្ស័យ​០១​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​និង​ចែកចាយ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​!!!

ចេញផ្សាយ​ថ្ងៃ​សៅរ៍ ០១ កើត ខែ​កត្កិក ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៨
​ខេត្ត​មណ្ឌលគិរី​: ស្រុក​កែវ​សីមា​
​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្ដម​ឧត្ដមសេនីយ៍ទោ​ឡោ សុខា ស្នងការ​នគរបាល​ខេត្ត កំលាំង​ប៉ុស្តិ​នគរបាល​ឃុំ​ស្រែ​ព្រះ នៃ​អធិការនគរបាល​ស្រុក​កែវ​សីមា សហការ​ជាមួយ​កំលាំង​ប្រជា​ការពារ​ភូមិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​កាលពី​វេលា​ម៉ោង​១៦​និង​១០​នាទី  ថ្ងៃទី​០៧  ខែ​ធ្នូ​ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ទោ វ៉ាន ដា​នី​ន អធិការនគរបាល​ស្រុក​បាន​ឱយ​សារព័ត៌មាន​និង​គេហទំព័រ ខ្មែរ​អច្ឆរិយ​: ដឹងថា នៅ​ថ្ងៃ​ខាងលើ​នោះ កំលាំង​យើង​បាន​ចុះ​ល្បាត​ការពា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ចំណុច​គោលដៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ទាំងមូល​។​

​លុះដល់​ចំណុច​ត្រពាំង​ផ្លែង ស្ថិតនៅក្នុង​ភូមិ​ពូ​ចារ  ឃុំ​ស្រែ​ព្រះ  ស្រុក​កែវ​សីមា  បាន​ប្រទះឃើញ​មុខសញ្ញា​ជនសង្ស័យ  ក៍​បាន​ឃាត់ខ្លួន​សួរនាំ និង​ឈាន​ដល់​ការឆែកឆេរ  ឃាត់​ខ្លួន​ប្រាណ​ជនសង្ស័យ​០១​នាក់​មាន​ឈ្មោះ សេន  ពីរ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ  ជនជាតិ​ឥស្លាម សញ្ជាតិ​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត ភូមិ​ឆ្លូង​១ ឃុំ​កំពាន់ ស្រុក​មេមត់ ខេត្ត​កំពង់ចាម និង​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​នៅពេល​ឃាត់ខ្លួន​ជាក់ស្ដែង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វេី​ការឆែកឆេរ​រកឃើញ​វត្ថុតាង​រួមមាន​:
–  ម្សៅ​ក្រាមព័​ណស​សង្ស័យថា​ជា​សារធា​តុញៀ​ន​និង​ពណ៍​ទឹកក្រូច​ចំនួន​០២​កញ្ចប់​ធំ​ល្មម​។​
–  ប្រាក់​ដូល្លា ចំនួន ១០០$
–  ប្រាក់រៀល  ចំនួន  ១.៦៣០.០០០​គត់  ( មួយ​លាន​ហុកសិប​បី​មុឺន​រៀលគ​ត់ )
–  ដែកកេៈ       ចំនួន​០៥
–  ឧបករណ៍​សំរាប់​សេព​គ្រឿង​មួយចំនួន​
–  ទូរស័ព្ទដៃ  ចំនួន ០១​គ្រឿង  ( អិន​ចុច​ពិល )
–  រណា​យន្ត  ចំនួន​០១​គ្រឿង​
–  ម៉ូតូ​កែឆ្នៃ   ចំនួន​០១​គ្រឿង​
​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កំពុង​កសាង​សំ​រឿង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា​និង​បញ្ជូន​ទៅ​ស្នងកា​រដេី​ម្បី​ចំណាត់កា​រតាម​និតិវិធី​ច្បាប់​បញ្ជូន​ទៅ​សាលាដំបូ​ង​ខេត្ត​។​(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”http://www.khpress.net)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com