ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

គណកម្មការ​អាចារ្យវត្ត​ជ្រោយ​ថ្ម​ព្រួយ​បារ​ម្មណ៍​ពី​បច្ច័យ​៥​ម៉ឺន​ដុល្លារ​ប្រគេន​ទុក​កសាង​សាលា​ក្រោយ​ពី​អតីត​មេគុណ​ដាក់​មេ​ប្រូច​ទៅ​រៀប​មង្គលការ​!!!

គណកម្មការ​អាចារ្យវត្ត​ជ្រោយ​ថ្ម​ព្រួយ​បារ​ម្មណ៍​ពី​បច្ច័យ​៥​ម៉ឺន​ដុល្លារ​ប្រគេន​ទុក​កសាង​សាលា​ក្រោយ​ពី​អតីត​មេគុណ​ដាក់​មេ​ប្រូច​ទៅ​រៀប​មង្គលការ​!!!

ចេញផ្សាយ​ថ្ងៃ​សៅរ៍ ០១ កើត ខែ​កត្កិក ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​ធ្នូ  ឆ្នាំ​២០១៨ ។​
​ខេត្ត​កំពង់ចាម ៖ គណៈកម្មការ​អាចារ្យវត្ត​ជ្រោយ​ថ្ម ខេត្ត​កំពង់ចាម នា​ពេល​ថ្មីៗ​នេះ​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​បច្ច័យ​របស់​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​ប្រគេន​មក​ឲ្យ​អតីត​ព្រះ​មេគុណ​ខេត្ត​កំពង់ចាម និង​ជា​ចៅអធិការ​វត្ត​ជ្រោយ​ថ្ម លោក អន ធាង​អាន ដើម្បី​ទុក​កសាង​សាលា​បាលី ក្នុង​វត្ត​ជ្រោយ​ថ្ម​។​

​ការព្រួយបារម្ភ​របស់​តា​អាចារ្យ​គណៈកម្មការ​វត្ត​ជ្រោយ​ថ្ម​នេះ​គឺ​កើតឡើង​បន្ទាប់​ពី​អតីត​ព្រះ​មេគុណ​ខេត្ត​កំពង់ចាម និង ជា​ចៅអធិការ​វត្ត​ជ្រោយ​ថ្ម បាន​លាចាក​សិក្ខាបទ​ជា​ង​១​ខែ​នេះ​ហើយ​ទៅ​រៀបចំ​មង្គលការ​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨​។​ប្រភព​ពី​អាចារ្យវត្ត​ជ្រោយ​ថ្មរ បានឲ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០១៨ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​បូជា​ទៀនធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ និង​នាំ​យក​ទេយ្យវត្ថុ​ជាច្រើន ទៅ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ទុ​ស្ស​នារា​ម (​ហៅ​វត្ត​ជ្រោយ​ថ្ម​) និង​វត្ត​ខេ​ម​វ័ន បឹង​ស្នាយ ដែល​ស្ថិតនៅ​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​។​

​ជាមួយគ្នា​នោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ប្រគេន​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ​ផង​ដែរ​ទុកឲ្យ​លោក អន ធាង​អាន អតីត​ព្រះ​មេគុណ​ខេត្ត និង​ជា​ចៅអធិការ​វត្ត​ជា​អ្នកកាន់កាប់​ដើម្បី​កសាង​សាលា​បាលី​។ ប៉ុន្តែ​នៅពេលដែល​លោក អន ធាង​អាន បាន​លាចាក​សិក្ខាបទ​រយៈពេល​ជាង​មួយខែ​ខាង​គណៈកម្មការ​អាចារ្យ​វត្ត មិន​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​អំពី​ថវិកា​នោះទេ​។ ដោយ​មិនដឹងថា​តើ​អតីត​មេគុណ​ខេត្ត អន ធាង​អាន យក​ថវិកា​នោះ​ចាត់ចែង​ទៅ​លើ​អ្វី​និង​ទុក​នៅ​ឯ​ណា​នោះ​ទេ​ដែល​ប្រការ​នេះ​ធ្វើអោយ​កើតមាន​មន្ទិលសង្ស័យ​។​

​បើតាម លោកតា​អាចារ្យ​ដដែល​ថា ដោយឡែក​នៅ មាន​ថវិកា​ចំនួន​ជាង​១​ម៉ឺន​ដុល្លារ​ផ្សេង​ទៀត​ដែល​បានមកពី​សប្បុរសជន​ចូល​បច្ច័យ​ទុក​ទិញ​ដី ជា​ប្រយោជន៍​វត្ត ហើយ​ថវិកា​នេះ ក៏​លោក អន ធាង​អាន ជា​អ្នកកាន់កាប់​ដែរ ហើយ​លុយ​នោះ មិនទាន់​បាន​ចាត់ចែង​ក្នុង​ការទិញ​ដី​នោះទេ​។​ទាក់ទិន​ទៅ​ក្តី​កង្វល់​របស់​អាចារ្យវត្ត​ជ្រោយ​ថ្ម​នោះ អតីត​ព្រះ​មេគុណ​ខេត្តកំពង់ចាម និង​ជា​ចៅអធិការ​វត្ត​ជ្រោយ​ថ្ម​លោក អន ធាង​អាន បាន​បំភ្លឺថា លុយ​ចំនួន​៥​ម៉ឺន​ដុល្លារ ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ប្រគេន គឺ​លោក​បាន​ផ្ញើ​នៅ​ក្នុង​ធនាគារ​មិនទាន់បាន​ចាត់ចែង​សាងសង់​អ្វី​ទេ​។​

​ដោយឡែក​ចំពោះ​ថវិកា​ជាង​១​ម៉ឺន​ដុល្លារ​ទៀត លោក​បាន​យក​ទៅ​ជួយ​កសាង​សាលា​បាលី នៅ​ភូមិ​ទួល​បី ក្នុង​ស្រុក​កងមាស ដែលជា​ស្រុកកំណើត​របស់​លោក ហើយ​ថវិកា​នេះ លោក​សន្យា និង​សង​មក​វត្ត​ជ្រោយ​ថ្ម​វិញ ប៉ុន្តែ​គ្មាន​ថ្ងៃ​កំណត់​នោះទេ​។​ដោយ​មាន​ពាក្យ​ចរចា​ម​អារាម​ថា ការ​លាចាក​សិក្ខាបទ​របស់លោក អន ធាង​អាន អាច​មាន​ការបង្ខិតបង្ខំ ក្នុង​រឿង​ស្នេហា​ពីព្រោះ​វា​ជា​ការកម្រ​ដែល​មាន​ព្រះសង្ឃ​ឋានៈ​ជា​ព្រះ​មេគុណ​ខេត្ត និង​ជា​ចៅអធិការ​វត្ត​ផង​នោះ លា​ចាក​សិក្ខាបទ​ដូច្នេះ​។​

​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ចំពោះ​រឿងរ៉ាវ​ស្នេហា លោក អន ធាង​អាន បាន​បំភ្លឺថា បាន​កើតឡើង​ក្រោយ​ពី​លោក​បាន​សឹក ហើយ​មង្គលការ​នេះ គឺ​គ្មាន​ការបង្ខិតបង្ខំ​ពី​ភាគី​ណាមួយ​នោះទេ​។ លោក​ថា ប្រការ​ដែល​លោក លា​ចាក​សិក្ខាបទ​នេះ មូលហេតុ​មក​ពី​អស់​និស្ស័យ និង​មាន​ជំងឺ​ប្រចាំកាយ មិន​អាច​អត់​អាហារ​ល្ងាច​បាន​។ ហើយ​ក្រោយពី​សឹក ម្តាយ​របស់​លោក បាន​ស្តី​ដណ្តឹងប្រពន្ធ​ឲ្យ​តែម្តងទៅ ដែល​និង​ត្រូវ​ចូល​រោងការ​នៅ​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។​
​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​” ខ្មែរ​អច្ឆរិយ​: “( http://www.khpress.net)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com