ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ក្រុមហ៊ុន​សំអឿន សុវណ្ណ​ដំឡើង​ម៉ាស៊ីន​អារឈើ​ជាច្រើន​គ្រឿង​ក្បែរ​ព្រៃ​ព្រះ​រកា​អារ​និង​ដឹក​ជញ្ចូន​ឈើ​ក្រៅ​ក្រុមហ៊ុន​!!!

​ក្រុមហ៊ុន​សំអឿន សុវណ្ណ​ដំឡើង​ម៉ាស៊ីន​អារឈើ​ជាច្រើន​គ្រឿង​ក្បែរ​ព្រៃ​ព្រះ​រកា​អារ​និង​ដឹក​ជញ្ចូន​ឈើ​ក្រៅ​ក្រុមហ៊ុន​!!!

ចេញផ្សាយ​ថ្ងៃ​សុក្រ ១៥​រោជ ខែ​កត្កិក ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​ធ្នូ​ឆ្នាំ​២០១៨​។​
ខេត្តព្រះវិហារ: ស្រុកជ័យសែន ៖ ​តាម​សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​បានឲដឹងថា រោងចក្រ​អារឈើ​មួយ​កន្លែង​មាន​ទីតាំង​នៅ​ចំណុច​អូរ​ស្នៀត​ស្ថិតក្នុង​ភូមិ​អូរ ស្នៀត ឃុំ​តស៊ូ  ស្រុក​ជ័យ​សែន  ខេត្ត​ព្រះវិហារ ត្រូវបាន​គេ​បង្កើតឡើង​ដើម្បី​ប្រមូល​ទិញ​ឈើ ដឹក​ចូល​យក​ទៅ អារច្រៀក​យ៉ាង​ទ្រហឹង​អឹងកង​លន់​លឺ​ពេញ​ម៉ា​ស្រុក​ឆែ​បរូច​ដាក់​គរ​គំនរ​ដូច​ភ្នំ  សម្រាប់​ដឹក​ចេញ​បន្ត​យកទៅលក់​នៅ​តាម​ដេប៉ូ ឈើ​នានា ជាច្រើន​កន្លែង​ក្នុង​ប្រទេស និង​មួយចំនួនទៀត​ដឹកយក​ទៅ​ក្រៅ​ប្រទេស​រៀងរាល់ថ្ងៃ និង​ទទួលបាន​លុយ​ទាំង​ដុំៗ​ជ្រក ក្រោមរូបភាព​ក្រុមហ៊ុន​ស្របច្បាប់​សំអឿន សុវណ្ណ  ។

​ក្រុមហ៊ុន​មួយ​នោះ​ថែមទាំង​ហ៊ាន​ប្រកាស់​ជា​សាធារណៈ​ធ្វេី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់ក្បែរ​នោះ​នាំគ្នា​ចូល​ទៅ​កាប់​ឈើ​យកទៅលក់​នៅ​ក្នុង រោងចក្រ​អារឈើ​ពួក​គេ​ដោយ​បើកចំហ​ទាំង​យ ប់ទាំង​ថ្ងៃ​ដែល​មាន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សន្តិសុខ​ដាក់ពង្រាយ នៅ​តាម​តូប​ក្រោម​ដើមឈើ​រង់ចាំ​រាប់​ចំនួន​គោយន្ត​ដឹក​ឈើ​និង​ឡាន​ប៉ា​កុង ឡាន​យី​ឌុប នៅ​ជួយ​ចាំ​ការពារ  សុវត្ថិភាព​អ្នកដឹកឈើ​ព្រមទាំង​ពួកគេ កត់ត្រា លេខ​ឡាន ណា​ចម្លែក រាយការណ៍​តាម​ទូរស័ព្ទ  ទៅ​គ្នីគ្នា​ពួកគេ​ដើម្បីឲ្យ តាម​ឃ្លាំ​មើល​អ្នក​ចម្លែក​ដែល​ចូល​ទៅ​ទឹកដី​រោងចក្រ​អារ​ឈើ​របស់​ពួកគេ ។​

​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​បញ្ជា​និង​អោយ​បង្កើតឲ្យមាន​គណៈកម្ម​ការទប់ស្កាត់ បង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ​អនុញ្ញាតឲ្យ​ប្រើ​ឧទ្ធម្ភាគចក្រ​យោធា​២​គ្រឿង​សម្រាប់​ប្រតិបត្តិ​ការណ៍​តែ​បែ​ជា​ក្រុមហ៊ុន​សំអឿន សុវណ្ណ នៅ តែ​ហ៊ាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដោយ​បាន​ដំឡើង​ម៉ាស៊ីន អារឈើ​ខ្នាត​យក្ស​អារ ច្រៀក​ឈើ​ធំៗ​កងរំពង​ពេញ​ព្រៃ​និង​ដឹកជញ្ជូន​ឈើប្រណិត​និង​ឈើ​លេខ​២​ស្ទើរ​ខ្ទេច​ផ្លូវ​នៅក្នុង​ស្រុក​ឆែប​ជាប់​ព្រំប្រទល់​ស្រុក​ជ័យ​សែន​ខេត្ត​ព្រះវិហារ ធ្វើ​ឲ​ប្រជាពលរដ្ឋ​នៅតែ មើលឃើញ​រូបភាព​ដដែលៗ​ថា​បទបញ្ជា​នាយករដ្ឋមន្ត្រី​ហាក់ដូចជា​មិន​មាន​ប្រសិទ្ធភាព​ល្អ​ចំពោះ​ឧកញ៉ា​គ្រាក់ៗ​និង​អ្នកមានអំណាច​និង​ក្រុមហ៊ុន​សំអឿន សុវណ្ណ ដែល​ចូលចិត្ត​រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ​ប្រព្រិត្ត​បទល្មើស​ព្រៃ​ឈើ​នៅ​ស្រុក​ខ្មែរដ​ដេលៗ​។​

​ជា​រៀងរាល់​យប់​ថ្ងៃ គេ​តែង​ឃើញ​មាន​គោយន្ត​និង​ឡាន​ប៉ា​កុង ឡាន​យី​ឌុប​ធំៗ​រាប់​សិប​គ្រឿង​ត្រូវបាន​គេ​បញ្ឈរ​ត្រៀបត្រា​នៅ​តាម​ដងផ្លូវ​ក្បែរ​រោងចក្រ​និង​នៅ​ខាង​ក្នុង​រោងចក្រ​អារឈើ​រង់ចាំ​ដឹកឈើ​ចេញ​ពី​រោងចក្រ​ដើម្បី​ទៅ​ផ្គត់ផ្គង់​តាម​ដេប៉ូ​ដោយមាន​មន្ត្រី​ជំនាញ និង​កងកម្លាំង​ជួយ​ការពារ​សម្រួល​មធ្យោបាយ​យ៉ាង​រលូន​មិន​មាន​ការរំខាន​ពី​សមត្ថកិច្ច​ណា​ឡើយ​។​

​ប្រភព​ផ្សេងទៀត​បាន​និយាយថា រោងចក្រ​អារឈើ​នេះ​គេ​យក​លោក​សំអឿន  សុវណ្ណ ធ្វើ​ជា​នាយក​ក្រុមហ៊ុន ប៉ុន្តែ​មន្ត្រី ជំ​នា ញ​ប្រា ប់​ថា ជា​របស់​លោក​ឧកញ៉ា​ម្នាក់ និង​អ្នកមាន​អំណាច​ម្នាក់​មាន​ទំនាក់ទំនង​ជិតស្និទ្ធិ ជាមួយ​ថ្នាក់ដឹកនាំ​ទៀតផង ដូច្នេះហើយ​បានជា​គ្មាន​មន្ត្រី​ណាមួយ​ហ៊ាន​ធ្វើ​អ្វី​នោះ​ទេ​ខ្លាច​បាត់បង់​តំណែង​?​។​

​ប្រជាពលរដ្ឋ​ផ្សេងទៀត​បាន​បន្ត​ប្រាប់ឲ្យដឹង​ថា ក្រុមហ៊ុន​នេះ​សព្វថ្ងៃ ពួក​គេ​ព័ទ្ធរបង​បាំង កុំឲ្យ​គេ​មើលឃើញ អំពី​សកម្មភាព កែច្នៃ ឈើ​របស់​ពួកគេ​។ នៅតាម​ព្រៃរបោះ ជុំវិញ​បរិវេណ រោងចក្រ​អារឈើ មាន​កម្លាំង​សន្តិសុខ កាន់​វិទ្យុទាក់ទង​គ្រប់ ដៃ​ដេក​ក្នុង​អង្រឹង​យាម​ប្រចាំការ​មិន​ឲ្យ​នរណា​ចេញចូល​ក្រៅពី​អ្នក​លក់​ឈើ​នោះទេ បើ​ក្រុមហ៊ុន​មួយ​នេះ​មិន​មាន​ខ្នង​ក្រាស់ៗ​ក៏​មិន​អាច​ជួល​សន្តិសុខ​ទៅ​យាម​ឲ្យគេ​ឡើយ​ហើយ​ក៏​មិន​ហ៊ាន​ដាក់​បង្ហាញ​ជា​សាធារណៈ​កណ្តាលវាល​នោះដែរ​។​

​យោង​តាម​ឯកសារ ដែល​ត្រូវបាន​ផ្សាយ​ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ថ្មីៗ​នេះ បានឲ្យដឹងថា  ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ចេញ​លិខិតអនុញ្ញាត​លេខ​២៤៣៨​ក​សក ចុះ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦ ដែល​ចុះហត្ថលេខា ដោយ​លោក​បណ្ឌិត  អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម  រុក្ខា​ប្រមាញ់ និង​នេសាទ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សំអឿន  សុវណ្ណ  ចុះ​កាត់​ប្រមូល​ផល​អនុផល​ព្រៃឈើ​ដើម្បី​បង់ពន្ធ​ជូន​រដ្ឋ​លើ​ផ្ទៃ​ដី​សម្បទាន​សង្គមកិច្ច​ទំហំ ៤៣៣៤,៦១​ហិកតា ស្ថិតនៅ​ស្រុក​ឆែ​ប និង ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ដោយយោង លើ លិខិត​លេខ ២២១ ល​ល​/​គ​អ​/​ទ​រ  ចុះ​ថ្ងៃ​ទី​២២ ខែតុលា  ឆ្នាំ​២០១៥ របស់​សាលា​ខេត្តព្រះវិហារ  និង​មតិ​របស់ រដ្ឋបាល​ព្រៃឈើ អនុញ្ញាត ឲ្យ​ក្រុមហ៊ុន សំអឿន សុវណ្ណ ចុះ​ប្រមូល​ផល អនុផល​ព្រៃឈើ​ក្នុង​ដី​បម្រុង​ទុក​សម្រាប់​កំណើន ប្រជាពលរដ្ឋ​។​

​យោងទៅតាម សៀវភៅ​រាជកិច្ច ដែល​បាន ចេញផ្សាយ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៣  ដែល​ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៧  ខែ​ធ្នូ ឆ្នាំ​២០១២ បានសម្រេច​កាត់​ដី​ទំហំ ៤៣៣៤,៦១​ហិកតារ នៅ​ស្រុក​ជ័យ​សែន និង ស្រុក​ឆែប ខេត្តព្រះវិហារ​ពី​គម្រប​ព្រៃឈើ និង​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ធ្វើ​អនុប្រយោគ​ជា​ដីឯកជន​របស់​រដ្ឋ​សម្រាប់ ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន ប្រជាពលរដ្ឋ​ចំនួន ៧៥៨​គ្រួសារ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដដែល​បាន​សរសេរថា  ទោះ​យ៉ាងណា​លោក សំអឿន សុវណ្ណ  ជា​នាយក​ក្រុមហ៊ុន​បាន​រារាំង​អ្នកសារព័ត៌មាន​ពុំ​អនុញ្ញាតឲ្យ​ចូល​ទៅ​ខាង​ក្នុង​បរិវេ​ណ​រោងចក្រ​អារឈើ ដោយ​លោក​អះអាងថា  ក្រុមហ៊ុន​របស់ លោក បានទទួល សិទ្ធិ​ប្រមូល​ផល​អនុផល​ព្រៃឈើ ពី​រាជរដ្ឋាភិបាល​ដោយ​មាន​ចំណារ​យល់ព្រម​ពី​នាយក​រដ្ឋមន្ត្រី និង​អាជ្ញាប័ណ្ណ ពី​ក្រសួង​គ្រប់គ្រាន់​។  លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​បាន​ប្រកាស​ក្នុង​អង្គប្រជុំ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក  ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ថា  ក្រុមហ៊ុន​ប្រកាស​ទិញ​ឈើ ពី​ប្រជាពលរដ្ឋ ដែល​សុខចិត្ត​លក់​ដោយ​ស្ម័គ្រចិត្ត មិន​មាន​ការបង្ខំ​អ្វី​ឡើយ (​មានន័យ​ថា ក្រុមហ៊ុន ជា​អ្នក​ប្រកាស ឲ្យ​ប្រជាពលរដ្ឋ​កាប់​ឈើ លក់​ឲ្យ​ក្រុមហ៊ុន ជា​ផ្លូវការ​ជា​ចំហ​) ហើយ​មិន​មាន​នរណា​ចាប់ចង​អ្វី​ទេ​ប្រសិនបើ​ដឹកឈើ​លក់​ឲ្យ​ក្រុមហ៊ុន​»​។​(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:” http://www.khpress.net)​នៅ​មាន​ត​លេខ​ក្រោយៗ​ទៀត​សូម​រង់ចាំ​អាន​បន្ត​!

 

Filed in: រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com