ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ប្រសា​ស​ន៏​ថា ក្រសួងមហាផ្ទៃ នឹង​ពិនិត្យ​ការដក បម្រាម​ហាម​ការ ឃាត់​សកម្មភាព នយោបាយ​របស់ លោក កឹម សុខា !!!

​ប្រសា​ស​ន៏​ថា ក្រសួងមហាផ្ទៃ នឹង​ពិនិត្យ​ការដក បម្រាម​ហាម​ការ ឃាត់​សកម្មភាព នយោបាយ​របស់ លោក កឹម សុខា !!!

​ចេញផ្សាយ​ថ្ងៃ​សុក្រ ១៥​រោជ ខែ​កត្កិក ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨​។​

​ភ្នំពេញ ៖ ក្រោយ​ពី​ស្ថាប័ន​កំពូល​នៃ​រដ្ឌសភា​កម្ពុជា​កាលពី​ថ្ងៃ​ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨ ដែល​ផ្ដួចផ្ដើម​ធ្វើ​ច្បាប់ ស្ដីពី​វិសោធនកម្ម​ត្រង់​មាត្រា ៤៥ (​ស្ទួន​) ដែល​និយាយ​អំពី​ការធ្វើ​ច្បាប់​សម្រាប់ អ្នក​ដែល​ជាប់​បម្រាម​ហាមឃាត់​ក្នុងការ​ធ្វើ​នយោបាយ​អាច​នឹង​មាន​សិទ្ធទិ​ធ្វើ​នយោបាយ​បាន​ទៅ​ឡើង​វិញ តាមរយះ​ការស្នើសុំ​ពី​រដ្ឌមន្ត្រី​ក្រសួងមហាផ្ទៃ​ទៅ​នាយករដ្ឌមន្ត្រី​ស្នើសុំ​បន្ត​ទៅ​កាន់​អង្គ​ព្រះមហាក្សត្រ ។ ហើយ​ច្បាប់​នេះ​ត្រូវ​បានគ​ណះ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍ នៃ រដ្ឌសភា​បញ្ចូន​ទៅ​គ​ណះ​កម្មា​ធិ​ការទី​៦​នៃ​រដ្ឌសភា​ពិនិត្យ​និង​ត្រៀមដាក់​អោយ​អង្គសភា​អនុម័ត​។​

​អ្នក​ដើមបណ្ដឹង នៃ ក្រសួងមហាផ្ទៃ នឹង​ពិនិត្យ​លើ​ការដក បម្រាម​ហាមឃាត់​ធ្វើ​សកម្មភាព នយោបាយ​លើ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​មន្ត្រី​មួយចំនួន ដែល​ដែល​បាន​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​កម្ពុជា នៅ​ពាក់កណ្តាល ខែ​ធ្នូ ខាងមុខនេះ គឺ​បន្ទាប់ពី រដ្ឋសភា អនុម័ត វិសោធនកម្ម លើ​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់ ស្តីពី គណបក្ស​នយោបាយ​រួច​។​

​សម្ដេច ស ខេង ថ្លែង​នៅ​កាន់ ក្រុមអ្នកកាសែត នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​ថា សម្តេច​ក្រឡាហោម​ម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​ថ្លែង នៅ​ព្រឹក ថ្ងៃទី​០៦ ខែ​ធ្នូ នេះ​ថា ក្រសួងមហាផ្ទៃ នឹង ពិនិត្យ​លើ​ការដក​បម្រាម​លើ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១៨ រូប ក្រោយ​ច្បាប់ ចូល​ជា ធរមាន ។ នៅក្នុង ច្បាប់​បាន ដាក់ថា តាម សំណើ របស់ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នាយករដ្ឋមន្ត្រី លើកសំណើ ទៅ​ព្រះមហាក្សត្រ​។ ដោយ សម្តេច​ក្រឡាហោម បានបញ្ជាក់​ថា ” ខ្ញុំ​យល់​ថា អ្នកណា ដែល​បាន​គោរព សាលក្រម គិតដល់ អ្នក​គោរព សាលក្រម​មុន អាទិភាព គឺ​អ្នក​ដែល គោរព​សាលក្រម មុន​”​។​

​ឆ្លើយ​សំនួរ​ជាមួយ​ភ្នាក់ងារ​ព័ត៌មាន [​ខ្លីៗ​] ថា​តើ​ការដក​បម្រាម​នេះ​អាច​មាន​លោក កឹម សុខា ដែរឬទេ​? សម្តេច ស ខេង បាន​ឆ្លើយថា “​បើ​យល់ថា អ្នកណា​គោរព សាលក្រម យើង​យល់ បាន​ហើយ ខ្ញុំ​មិន​និយាយ បន្ត​ទេ​”​។ សូមបញ្ជាក់​ថា ចាប់តាំងពី​ដែល តំណាងរាស្ត្រ ហត្ថលេខី ចំនួន ៨៧ នាក់ មកពី គណបក្ស​ប្រជាជន កម្ពុជា បាន ផ្ដួចផ្ដើម ធ្វើ  សេចក្តី​ច្បាប់ ស្ដីពី​វិសោធនកម្ម​ច្បាប់​មាត្រ ៤៥( ស្ទួន ) នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​។

​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ ធ្នូ ឆ្នាំ​២០១៨​កាល​ពី​ម្សិលមិញ គ​ណះ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍ នៃ រដ្ឋសភាជាតិ បាន​បើក​កិច្ចប្រជុំ​លើ ច្បាប់​វិសោធនកម្ម​ច្បាប់ នេះ​ផង​ដែរ​។​មហាជន​កំពុង​តាមដាន ស្ថានការណ៍ នៃ​ការ បង្កើត​ច្បាប់​នេះ យ៉ាង​យកចិត្តទុកដាក់ ជាទីបំផុត ក្រោយពី ច្បាប់​នេះ បាន​រៀប ចំ​ឡើង​កាលពី​ថ្ងៃ​ទី​០៣ ខែ ធ្នូ ឆ្នាំ ២០១៨ ហើយ​ប្រជាពលរដ្ឋ មានការ​សប្បាយចិត្ត ថា​ប្រទេស​ជាតិ​នឹង​វិល​ទៅរក ការ​ធូរស្បើយ​នៃ​ស្ថានការណ៍​នយោបាយ នៅ​ប្រទេស​កម្ពុជា​។​

​ចំំ​ណែក​ខាង​អតីត គណបក្ស​សង្គ្រោះ​ជាតិ វិញ​មាន​អ្នកវិភាគ​ឯករាជ្យ​ខ្លះ បាន​លើកឡើង​ថា ក្រោយ​ពី​ច្បាប់​វិសោធនកម្ម​ស្ដីពី​ការហាមឃាត់​មិន​អោយ អ្នកធ្វើនយោបាយ អាច​មាន​សិទ្ធិធ្ន​យោបា​យ​វិញបាន តាមរយះ​ការស្នើសុំ ព្រះមហាក្សត្រ តាម​សំណើរ​របស់ នាយករដ្ឌមន្ត្រី ភាគី​លោក កឹម សុខា អាច​នឹង​មាន អាទិភាព​ជាង ភាគី​លោក សម រង្សី ។ ហើយ​ម្យ៉ាងទៀត​ពេលនេះ សេចក្កីសម្រេច មហាសន្និបាទ ពិភពលោក នៅ​អា​ត្លង់​តា សហរដ្ឌអាមេរិក ដែល​ប្រធាន​ស្ដីទី គណបក្ស​សង្គ្រោះ​ជាតិ បាន​អោយ​លោកស្រី មួ​រ សុខ​ហួរ ប្រមែប្រមូល​គណៈកម្មាធិកា​រ អចិន្ត្រៃយ៍ CNRP រយះពេល​តែ​មួយ​សប្ដាហ៍ តែប៉ុណ្ណោះ ។

​ហើយ​បើ​តាម​ការវិភាគ របស់​អ្នកវិភាគ​ឯករាជ្យ​បាន​អោយដឹងថា CNRP ប្រហែលជា​មិន​អាច ជួបជុំគ្នា​ជា​ធ្លុង​មួយ​បានទេ ពីព្រោះ ភាគី​លោក កឹម សុខា ជាពិសេស​កូនស្រី​របស់​លោក បាន​វាយប្រហារ មកលើ​លោក សម រង្សី យ៉ាង​ចាស់ដៃ ដែល​ជាហេតុ​ធ្វើអោយ អ្នកតាមដាន​ស្ថានការណ៍ នយោបាយ​នៅ កម្ពុជា អាច​វាយតម្លៃ​បាន​ថា ភាគី​លោក កឹម សុខា ដែល​ភាគច្រើន មាន វត្តមាន​នៅក្នុង​ប្រទេស អាចនឹងទទួល​បាន សិទ្ទិ​ធ្វើ​នយោបាយ មុន ក្នុងចំណោម អ្នក​ដែល​ត្រូវ​ហាមឃាត់​ចំនួន ១១៨ នាក់ ។​
(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​: ” http://www.khpress.net)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com