ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ល្ខោន​ខោល របស់​កម្ពុជា ត្រូវបាន​ទទួលស្គាល់ និង​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ផ្លូវកា​រហើយ​!!!

​ល្ខោន​ខោល របស់​កម្ពុជា ត្រូវបាន​ទទួលស្គាល់ និង​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ផ្លូវកា​រហើយ​!!!

ចេញផ្សាយ​ថ្ងៃ​ទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨
​ភ្នំពេញ ៖ កិច្ចប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មាធិការ​អន្តរ រដ្ឋាភិបាល សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌ អរូបី នៅ មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេស​ម៉ូ​រី​ស នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ល្ខោន​ខោល របស់​កម្ពុជា ត្រូវបាន​ទទួលស្គាល់ និង​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ផ្លូវកា​រហើយ​។​

​កម្ពុជា បាន​ស្នើសុំ​ចុះបញ្ជី​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧​។ ប្រតិភូ​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​សម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី មាន​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក កេត សាផាន់ អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោកស្រី Helen Jarvis និង​លោក Teruo Jinnai ដែល​ជា​ទីប្រឹក្សា​រដ្ឋាភិបាល មន្ត្រី​ជំនាញ និង​តំណាង​កម្ពុជា​ប្រចាំ​យូណេស្កូ ៥​រូប​ទៀត​។​

​ល្ខោន​ដ៏​ចំណាស់​របស់​ខ្មែរ​មួយ​នេះ ស្ថិតក្នុង​ចំណោម​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​សង្គ្រោះ​បន្ទាន់ (Urgent Safeguarding List)​ដូច​បេតិកភណ្ឌ​ផ្សេង​ទៀត​ពី​អាល់​ហ្សេ​រី អា​សែ​បៃ​ហ្ស​ង់ អេ​ហ្ស៊ី​ប កេន​យ៉ា ប៉ា​គី​ស្ថាន និង​ស៊ី​រី​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ល្ខោន​ខោល ឬ ល្ខោន​ពាក់​របាំងមុខ គឺជា​ល្ខោន​មួយ ដែល​មាន​លក្ខណៈ​ចំណាស់​របស់​កម្ពុជា មាន​ដើមកំណើត​នៃ​ការ សម្តែង​មុន​សម័យអង្គរ​។ វា​ត្រូវ​បាន​គេ​ជឿជាក់ថា​បាន​ចាប់ផ្តើម​ក្នុង​អំឡុង​ប្រហែល​សតវត្ស​ទី​៩ តាមរយៈ​ចម្លាក់​លឹប នៅ​តាម​ជញ្ជាំង​អង្គរ​។ ក្នុង​សម័យ​អង្គរ ល្ខោនខោល​ត្រូវបាន​អភិវឌ្ឍ​ដោយ​បុរស​ទាំង​ស្រុង ក្នុងការ​រាំ​ប្រចាំ នៅ​ព្រះរាជវាំង​បុរាណ​ខ្មែរ​។

​ហេតុផល​ដែល​ពិតប្រាកដ​នៅ​តែ មិនទាន់​ដឹង​ច្បាស់ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បានបង្ហាញ​ថា ដោយសារ​ការ​ដុះដាល​នៃ​សាសនា​ធ្វើឲ្យ សាសនាព្រាហ្មណ៍ មាន​ជម្លោះ​ជាមួយ​សាសនាព្រះពុទ្ធ ក្នុង​រាជ​កាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧(១២៤៣- ១២៩៥)​។ ក្នុងនោះ​មាន​នារី​របាំ​ជាច្រើន​ត្រូវបាន​សម្លាប់ និង​ធ្វើ​ជា​ស្រី​កំណាន់ ដូច្នេះ​ទើប​មាន ការហ្វឹកហាត់​អ្នករបាំ​បុរស ដើម្បី​បង្កើត​របាំ​នេះ​ផ្អែក​ទៅលើ​លិទ្ឋ​អ្នកកាន់​សាសនាព្រះពុទ្ធ​។​

​រឿង​មួយ​ទៀត ដែល​ជាក់លាក់​អំពី​ការសម្ដែង​ដោយ​ល្ខោនខោល​គឺ រឿង​រាមកេរ្តិ៍ ដែល​ជា​រឿងព្រេង​របស់​ខ្មែរ សម័យ​រាមាយណៈ​។ ការសម្ដែង រួមបញ្ចូល​នូវ​ការ​ប្រាប់​អំពី​អ្នក​និទាន​រឿង ដែល​ដើរតួ សំខាន់​ក្នុង​ការសម្ដែង និង​វង់​ភ្លេងបុរាណ​គឺ វង់​ភ្លេងពិណពាទ្យ​។ ល្ខោន​គឺមាន​ប្រជាប្រិយភាព ក្នុង​សម័យ​លន់​នល់ និង​ពេល​បន្ទាប់​មក​ក៍​ក្លាយ​ជា​មហេសី​សំណព្វ​របស់​ស្តេច សីហនុ​។​

ពេលនោះ​មាន​៨​ក្រុម​ល្ខោន​ដែល​មាន​ជំនាញ ហើយ​បន្ទាប់មក​ត្រូវ​បែកខ្ញែក​ដោយសារ​សង្គ្រាម តែ​នៅពេល​បច្ចុប្បន្ន​នេះ​នៅសល់​តែ​មួយ​ក្រុម​គឺ​នៅ វត្ត​ស្វាយ​អណ្ដែត ចំងាយ ១៥​គីឡូ​ម៉ែត ពី​ទីក្រុង​ភ្នំពេញ​។​

​ក្រុម​ថ្មី​ពីរ ទៀត​បាន​ចាប់ផ្តើម​ក្នុង​សង្គ្រាម​រួមមាន​ក្រុម​កំពង់ធំ និង​ក្រុម​ល្ខោន​ជាតិ ដែល​មកពី​មន្ទីរ​វិចិត្រសិល្បៈ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ហើយ​បច្ចុប្បន្ន​នេះ ល្ខោន ខោល ក៏​ជា​ផ្នែក​មួយ​នៅក្នុង​តារាង​កាលវិភាគ​សិក្សា​នៅ​សកល​វិទ្យាល័យ​វិចិត្រសិល្បៈ​ផងដែរ ៕
(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​” ខ្មែរ​អច្ឆរិយ​: ” http://www.khpress.net)

 

Filed in: ជីវិត និងសិល្បៈ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com