ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្ដម ឧត្ដម​សេយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ដឹកនាំ​កម្លាំង​១០៥​នាក់ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ជនជាតិ​ចិន​២៣៥​នាក់​ករណី​ជំរិត​ប្រាក់​តាម​internet !!!

ឯកឧត្ដម ឧត្ដម​សេយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ដឹកនាំ​កម្លាំង​១០៥​នាក់ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ជនជាតិ​ចិន​២៣៥​នាក់​ករណី​ជំរិត​ប្រាក់​តាម​internet !!!

ចេញផ្សាយ​ថ្ងៃ​ច័ន្ទ​០៤​រោច ខែ​កត្តិក ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​២៥៦២  ត្រូវ​នឹង​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨
​ខេត្តតាកែវ ៖

​នៅវេលា​ម៉ោង ០៩​និង​៣០​នាទី ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចំនួន​១០៥​នាក់ ដឹកនាំ​ដោយ​ឯកឧត្ដម​ឧត្តមសេនី​យ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ។​

​ដោយ​មាន​ការសហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដឹកនាំ​ដោយ​ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​ធ្វើ​ការបង្ក្រាប​ទីតាំង​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ចំនួន​០៤​ទីតាំង​ផ្សេងគ្នា​ក្នុងនោះ​រួមមានៈ​

– ទី​តាំងទី​១ ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជន​ជាតិចិន​ចំនួន ៦៣​នាក់ ស្រី​០៧​នាក់​។​

– ទី​តាំងទី​២ ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជន​ជាតិចិន ចំនួន ១២​នាក់​(​ប្រុស​)​។​

– ទី​តាំងទី​៣ ស្ថិតនៅ​ភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជន​ជាតិចិន ចំនួន ៧០​នាក់ ស្រី​២៤​នាក់​។​

– ទី​តាំងទី​៤ ស្ថិតនៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជន​ជាតិចិន​ចំនួន ៩០​នាក់ ស្រី​០៥​នាក់​។​

​សូមបញ្ជាក់​ថា ជនជាតិ​ចិន​ដែល​ត្រូវបាន​ឃាត់ខ្លួន​សរុប​ទាំង​០៤​ទីតាំង ចំនួន ២៣៥​នាក់ ស្រី ៣៦​នាក់​កំពុងធ្វេីការ​សាកសួ​រដេី​ម្បី​ចំណាត់កា​រតាម​នីតិវិធី​ច្បាប់​។​
(​ដោយ​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:” http://www.khpress.net)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com