ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​លេង​កំសាន្ត​យ៉ាងច្រើន​កុះករ​ក្នុង​ពិធីបុណ្យ​ជាតិ​!!!

​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​លេង​កំសាន្ត​យ៉ាងច្រើន​កុះករ​ក្នុង​ពិធីបុណ្យ​ជាតិ​!!!

ចេញផ្សាយ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​ឆ្នាំ​២០១៨
​ខេត្ត​មណ្ឌលគិរី ៖ នៅក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក​និង​សំពះ​ព្រះ​ខែ ដែល​មាន​រយ​:​ពេល​០៣​ថ្ងៃ ដោយឡែក​នៅ​ថ្ងៃ​ទី​០១​នៃ​ពិធី​បុណ្យ​នេះ​ឃើញ​មាន​ភ្ញៀវ​ជាតិ​និង​ភ្ញៀវ​អន្តរជាតិ​មក​ទស្សនា​កំសាន្ត​ជា​លក្ខណ​:​គ្រួសារ​យ៉ាង​ច្រើន​អនេក ក្រោយពី​បាន​សម្រាក​ពី​ការងារ​ដោយ​មាន​ទឹកមុខ​សប្បាយរីករាយ ក្រោម​បរិយាកាស​ធម្មជាតិ​ពណ៌​បៃតង​ដ៏​សែន​ត្រ​ជាត់​។​

​នៅក្នុង​ឆ្នាំ​នេះ​ឃើញថា មាន​ភ្ញៀវ​ចំនួន​ច្រើន​ជាង​ឆ្នាំមុនៗ ដោយសារ​នៅ​តាម​ផ្ទះសំណាក់​និង​សណ្ធាគារ​នីមួយៗ​ក្នុង​ខេត្ត​ពេញ​ទាំង​អស់​មាន បងប្អូន​ខ្លះ​គ្មាន​កន្លែង​សម្រាក ដេក​ក្នុង​រថយន្ត​ខ្លះ​ទៀត​បោះតង់​នៅលើ​សួន ដុត​ភ្នក់ភ្លើង​ដើម្បី​បំបាត់​រងារ ។​

​ម្យាង​វិញ​ទៀត នៅ​តាម​ភោជនីយដ្ឋាន​ក៏​ឃើញ​មាន​ភ្ញៀវ​ចូល​ទៅ​ពិសា​របាយ យ៉ាងច្រើន​តាន់តាប់​រក​កន្លែង​អង្គុយ​គ្មាន ខ្លះ​ទៀត​ទិញ​បាយ​ម្ហូប​យកមក​ក្រាលកន្ទេល​ហូប​នៅលើ​សួន ជា​លក្ខណ​:​គ្រួសារ រួច​នាំគ្នា​ទៅ​កំសាន្ត​នៅ​តាម រមណីយដ្ធាន​ផ្សេងៗ​រៀងៗ​ខ្លួន​យ៉ាង​សប្បាយ​។​

​នៅក្នុង​ពិធី​នេះ​ឃើញ​មាន​សមត្ថកិច្ច​បាន​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍ សន្តិសុខ ជូន​ភ្ញៀវ​បាន​យ៉ាង​ល្អ គួរអោយកត់សម្គាល់​ក្រោម​ការចង្អុលបង្ហាញ​ពីរ​លោក​ស្នងការ​នគរ​បាល​និង លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ ដោយ​យកចិត្តទុកដាក់​បំផុត នៅក្នុង​ថ្ងៃ​ទី​០១​នៃ​បុណ្យ​ជាតិ​នេះ ពំ​ុ​មានឃើញ​បញ្ហា​អ្វី​កើត​មាន​ឡើយ ៕
(​ដោយ​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: http://www.khpress.net)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com