ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ដល់​វេទិកា​កិត្តិ​យ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​!!!

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ដល់​វេទិកា​កិត្តិ​យ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​!!!

ចេញផ្សាយ​ថ្ងៃ​ទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៨

​រាជធានី​ភ្នំពេញ ៖ នៅ​ម៉ោង​ប្រមាណ ៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​មក​ដល់​វេទិកា​កិត្តិ​យ​នៃ​ព្រះរាជ​ពិធី​ហើយ ដើម្បី​ទត​ការប្រណាំង​ទូកង​ថ្ងៃ​ដំបូង នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ខាង​មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​។​

​វត្តមាន​យាង និង​អញ្ជើញ​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ថ្ងៃនេះ​គឺមាន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ និង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​គឺ​មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០១៨​នេះ មាន​ទូក​ចូលរួម​ប្រកួតប្រជែង​សរុប​២៩៨​ទូក មកពី​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​។

​សូម​បងប្អូន​ជនរួមជាតិ​បាន​សប្បាយ​រីករាយ​នៅក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​។​
(​ដោយ​គេហទំព័រ​ខ្មែរ​អច្ឆរិយ​:http://www.khpress.net)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com