ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ចាប់ខ្លួន​លោក​ស្រី ឧកញ៉ា​លី អ៊ុំ​អេង រឿង​ចេញ​សែក​ស្អុយ​ជាង​បី​លាន​ដុល្លា​!!!

ចាប់ខ្លួន​លោក​ស្រី ឧកញ៉ា​លី អ៊ុំ​អេង រឿង​ចេញ​សែក​ស្អុយ​ជាង​បី​លាន​ដុល្លា​!!!

ចេញផ្សាយ​ថ្ងៃ​ទី​០៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨
​ខេត្តសៀមរាប ៖ ក្រុង​សៀមរាប​

​លោកស្រី​ឧកញ៉ា លី អ៊ុំ​អេង ដែល​ល្បីឈ្មោះ​ខាង​រឿងអាស្រូវ​ដីធ្លី​នៅ​ក្នុង​ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​០៨​ខែវិច្ឆិកា ឆ្នាំ​២០១៨​នៅក្នុង​ស្នាក់ការ​លក់​ដី​ឡូតិ៍​របស់​លោកស្រី ក្នុង​តំបន់​អង្គរ​ឃ្យុ​ង​យុរ សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ពាក់ព័ន្ធ​នឹង​ការចេញ​មូលប្ប​ទានបត្រ័​គ្មាន​សាច់ប្រាក់​ជាង​បី​លាន​ដុល្លា​អាមេរិក​។​

​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​សៀមរាប​មួយ​រូប​ក្នុង​លក្ខណ័​សុំ​មិន​បញ្ចេញ​ឈ្មោះ បង្ហើប​ថា ការចាប់ខ្លួន​នេះ​គឺ​អនុវត្ត​តាម​ដី​បង្គាប់​អោយ​ចាប់ខ្លួន​ដែល​ចេញ​ដោយ លោក ងួន ណា​រ៉ា ចៅក្រម​ស៊ើបសួរ និង​ជា​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​ប្រភព​បន្តទៀតថា មុនពេល​ចាប់ខ្លួន​ជំទាវ​ឈ្មោះ​លី អ៊ុំ​អេង រូបនេះ បាន​គេចខ្លួន​ពី​គេហដ្ឋាន​របស់​ខ្លួន ក្នុង​បំណង​មិន​ទទួលខុសត្រូវ​។​

​សូមបញ្ជាក់​ថា​លោកស្រី​ឧកញ៉ា លី អ៊ុំ​អេង កាល​ពី​កន្លងទៅ​ធ្លាប់​បាន​រំលោភ​ដី​ពលរដ្ឋ​នៅ​តំបន់​ឃ្យូ​ង​យូ ៩​គ្រួសារ និង​ធ្លាប់​រង​បណ្តឹង​ច្រើន​ករណី​ពី​អាជ្ញាធរ​ជាតិ​អប្សរា ករណី​ក្លែង​ឯកសារ​រំលោភ​ដីធ្លី​របស់​រដ្ឋ ក្នុង​តំបន់​ឃ្យូ​ង​យូ នៃ​ក្រុង​សៀមរាប​៕
(​ដោយ​ខ្មែរ​អច្ឆរិយៈ​)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com