ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ពិត​ខ្លាំង​មែន​នាំគ្នា​ប្រមូលផ្ដុំ​ច្រក​ថ្នាំញៀន​លក់​នៅ​ខាង​មុខ​សាលារៀន​ដូច​លក់​ស្ករ​គ្រាប់ចឹង​!!!

ពិត​ខ្លាំង​មែន​នាំគ្នា​ប្រមូលផ្ដុំ​ច្រក​ថ្នាំញៀន​លក់​នៅ​ខាង​មុខ​សាលារៀន​ដូច​លក់​ស្ករ​គ្រាប់ចឹង​!!!

ចេញផ្សាយ​ថ្ងៃ​ទី​០៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨
​ខេត្ត​បាត់ដំបង​:​ស្រុក​បាណន់​
​ក្រុម​ជួញដូរ​សារធាតុ​ញៀន​(​គ្រឿងញៀន​)​ចំនួន​៤​នាក់​ស្ត្រី​ម្នាក់​ផង​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​០៨​វិច្ឆិការ​.​ឆ្នាំ​២០១៨ កំពុង​អង្គុយ​ផ្ដុំគ្នា ច្រក​ថ្នាំញៀន​លក់​យ៉ាង​សប្បាយ​នៅក្នុង​រោង​មួយកន្លែង​ខាង​មុខ​សាលា​អនុវិទ្យាល័យ​ឈើទាល​ស្ថិតនៅក្នុង​ភូមិ​ឈើទាល ឃុំ​ឈើ​ទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។​

ជន​សង្សយ័​ទាំង​៤​នាក់​នោះ​មានឈ្មោះ​ដូច​ខាងក្រោម​:

១/ ឈ្មោះធឿ​ត វ៉ាន់​ថា ប្រុស​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​ឈើ​ទាល ស្រុក​បាណន់
២/ ឈ្មោះ​សៀក សៅ​លី ប្រុស​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង
៣/ ឈ្មោះ​ជួប សង្ហា ប្រុស​អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ស្រម៉ ឃុំ​ឈើ​ទាល ស្រុក​បាណន់
៤/ ឈ្មោះ​ម៉ៅ ស្រី​ប៉ោះ ស្រី​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឥន្ទ​ជិត ឃុំ​ឈើ​ទាល ស្រុបា​ណន់​។

បើ​តាមរ​បាយ​ការណ៏​ក្នុង​ការបង្ក្រាប​ខាង​លើ​កម្លាំ​ង​ជំនាញ​ដកហូត​វត្ថុតាង​បាន​ថ្នាំ​ម្ស៉ៅ​ក្រាម​ពណ៏​ស​ថ្លា​សង្ស័យ​មេតំ​ហ្វេ​តា​មីន​ICE(​ម៉ា​ទឹកកក​)​ចំនួន​០២​ថង់ មាន​ទម្ងន់​៤,៤៦​ក្រាម​, ថង់​ច្រកថ្នាំ​១២​ដុំ​, ដែកកេះ​០៦, កន្ត្រៃ​០១, និង​សម្ភារៈ​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។​

​ជន​សង្សយ័​ទាំង​៤​នាក់​រួម​ទាំង​វត្ថុតាង​ត្រូវបាន​កងរាជអាវុធហត្ថ​ស្រុក​បាណន់​កំពុង​សួរនាំ​បញ្ជូនទៅ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​(​ដោយ​ខ្មែរ​អច្ឆរិយ​:))

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com