ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​កិច្ចប្រជុំ​អន្តរក្រសួង​លើ​គម្រោង​អភិវឌ្ឍន៍​កោះ​ត្រេះ នៅ​ខេត្ត​ព្រះសីហនុ​!!!

​កិច្ចប្រជុំ​អន្តរក្រសួង​លើ​គម្រោង​អភិវឌ្ឍន៍​កោះ​ត្រេះ នៅ​ខេត្ត​ព្រះសីហនុ​!!!

ចេញផ្សាយ​ថ្ងៃ​ទី​០៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨
​ភ្នំពេញ ៖ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែ​ក​ក្ដិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក សុខ ខេង​នរិន្ទ អគ្គនាយករង នៃ​ក្រសួង​បរិស្ថាន បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ពិនិត្យ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ (ESIA) លើ​គម្រោង​អភិវឌ្ឍន៍​កោះ​ត្រេះ ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​លេខ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

ក្រុមហ៊ុន TWIN GOLDEN LION CO., LTD. (​ម្ចាស់​គម្រោង​) ដែល​សិក្សា និង​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ​(ESIA) ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា RCBCC CO., Ltd.​។ លោក​ប្រធាន​អង្គប្រជុំ​បាន​ធ្វើ​ការសរុប​លទ្ធផល​អង្គប្រជុំ​ដូចខាងក្រោម​៖

១.  ជារួម អង្គប្រជុំ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​កោះ​ត្រេះ​នេះ ដែល​ជា​គម្រោង​អភិវឌ្ឍន៍​ដែល​ផ្តល់​ផល ប្រយោជន៍​ច្រើន​ដល់​ប្រជាជន​ក្នុង​ខេត្ត​ព្រះសីហនុ តែ​ក្រុមហ៊ុន​ត្រូវ​រក្សា​ផ្ទៃដី​បៃតង​ឱ្យបាន​យ៉ាងតិច ៧០% នៃ​ផ្ទៃដី​សរុប​សម្រាប់​អភិវឌ្ឍន៍​។​

២. ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ម្ចាស់​គម្រោង​លើ​ការជួល​ដី​រយៈពេល​វែង​ពី​៩៩​ឆ្នាំ មក​៥០​ឆ្នាំ ដោយ​ដាក់​ក្នុង​របាយការណ៍​ឱ្យបាន​ត្រឹមត្រូវ​។​

៣. ក្រុមហ៊ុន​ត្រូវ​ធ្វើ​ការផ្លាស់ប្ដូរ​ទីតាំង​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ​ពី​កន្លែង​ដែល​មាន​ជម្រាល​ខ្លាំង​ទៅ តំបន់​២ ឬ​តំបន់​៣ ដែល​មាន​ជម្រាល​ទាប​វិញ ។​

៤. ក្រុមហ៊ុន​ត្រូវ​ធ្វើ​ការគ្រប់គ្រង​សំណល់​សំណល់​រឹង​-​រាវ និង​ប្រេង​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ បច្ចេកទេស ដើម្បី​កុំ​ប៉ះពាល់​ដល់​គុណភាព​ទឹកសមុទ្រ និង​សោភ័ណភាព​នៅលើ​កោះ​។​

៥. ក្រុមហ៊ុន​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ចតទូក​នេសាទ​នៅពេល​មាន​ភ្លៀង ឬ​ព្យុះ ។​

៦.  សូម​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជួយ​តាមដាន​នូវ​រាល់​បញ្ហា​ទាំងអស់​ដែល​កើតឡើង​នៅលើ​កោះ​ត្រេះ​នេះ ជាពិសេស​ចំពោះ​ការប៉ះពាល់​ការនេសាទ​របស់​ប្រជាជន​នៅ​ក្បែរ​ទីតាំង​គម្រោង​។​

៧.  ម្ចាស់​គម្រោង​ត្រូវ​ធ្វើ​ការកែសម្រួល​របាយ​ការណ៍​នេះ​តាម​រាល់​មតិយោបល់​ទាំងអស់​របស់​ក្រុមការងារ នាយកដ្ឋាន​ជំនាញ តំណាង​អគ្គនាយដ្ឋាន​នៃ​ក្រសួង​បរិស្ថាន និង​តំណាង​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ដែល​ផ្តល់យោបល់​ក្នុង​អង្គប្រជុំ រួម​ទាង​បញ្ចូល​ទាំង​មតិ​បូក​សរុប​របស់​ប្រធាន​អង្គប្រជុំ​ផង ។

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម លោក​តំណាង​អគ្គនាយកដ្ឋាន និង​អគ្គលេខាធិការដ្ឋាន​ពាក់ព័ន្ធ នៃ​ក្រសួង​បរិស្ថាន តំណាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តំណាង​ក្រសួង​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​ព្រះសីហនុ មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ តំណាង​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន តំណាង​ក្រុមហ៊ុន​ម្ចាស់​គម្រោង និង​តំណាង​ក្រុមហ៊ុន​ទីប្រឹក្សា​ផង​ដែរ ៕
(​ដោយ​ខ្មែរ​អច្ឆរិយៈ​khmer wonders website)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com