ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​សម្ដេច ហេង សំរិន សំណូមពរ​ដល់​សមាជិក សមាជិកា ព្រឹទ្ធសភា និង​រដ្ឋសភា ត្រូវ​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​នេះ​ឱ្យបាន​ហ្មត់ចត់ គ្រប់​ជ្រុងជ្រោយ និង​ស៊ីជម្រៅ​!!

​សម្ដេច ហេង សំរិន សំណូមពរ​ដល់​សមាជិក សមាជិកា ព្រឹទ្ធសភា និង​រដ្ឋសភា ត្រូវ​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​នេះ​ឱ្យបាន​ហ្មត់ចត់ គ្រប់​ជ្រុងជ្រោយ និង​ស៊ីជម្រៅ​!!

ចេញផ្សាយ​ថ្ងៃ​ទី​០៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨
​ភ្នំពេញ ៖ ទោះបីជា​សេដ្ឋកិច្ចកម្ពុជា​នៅតែ​អាច​បន្ត​មាន​ស្ថានភាព​ល្អប្រសើរ ហើយ​រក្សា​បាន​នូវ​ចីរភាព​នៃ​កំណើន​យ៉ាងណាក្តី ក៏​កម្ពុជា​អាច​ប្រឈម​នូវ​ហានិភ័យ​មួយចំនួន ដែល​បណ្តាលមកពី​កត្តា​ខាងក្នុង និង​កត្តា​ខាងក្រៅ ក្នុងនោះ​រួមមាន​បញ្ហា​សេដ្ឋកិច្ចពិភពលោក ជម្លោះ​ពាណិជ្ជកម្ម រវាង​ប្រទេស​មហាអំណាច និង​អស្ថិរភាព​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​ជា​ដើម​។​

ក្នុងន័យនេះ សមាជិក សមាជិកា ព្រឹទ្ធសភា និង​រដ្ឋសភា ត្រូវ​ពិនិត្យ សិក្សា លើ​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​នេះ​ឱ្យបាន​ហ្មត់ចត់ គ្រប់​ជ្រុងជ្រោយ និង​ស៊ីជម្រៅ ជា​ពិសេស​ធ្វើ​ឱ្យ​ប្រាកដថា​ការ​វិភា​ជន៌​ថវិកា​ពិតជា​ឆ្លើយតប​ទៅ​នឹង​វិស័យ​ជា​អាទិភាព​របស់​ជាតិ ដែល​ជា​ចលករ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ត្រូវ​បង្កើន​ការតាមដាន និង​ត្រួតពិនិត្យ​លើ​ការអនុវត្ត​ច្បាប់​ថវិកា​ឱ្យបាន​ត្រឹមត្រូវ​និង​ហ្មត់ចត់ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​។​

​នេះ​បើ​តាម​ការលើកឡើង​របស់​ប្រធានរដ្ឋសភា សម្ដេច​ហេង សំរិន បាន​ថ្លែង​ក្នុងឱកាស​បើក​សិក្ខាសាលា​ស្តីពី​ការ​ឈ្វេងយល់​អំពី «​ការកសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​រៀបចំ សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩» ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នៅ​វិមាន​រដ្ឋ​សភា​។​

​ប្រធានរដ្ឋសភា បាន​បន្ថែមទៀតថា ការជួបជុំ​គ្នា​នៅ​ពេល​នេះ​ក៏​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ អាជ្ញាធរ​សវនកម្ម ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​អង្គការ​ជាតិ និង​អន្តរជាតិ បាន​មើលឃើញ និង​យល់​ច្បាស់​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញា​ចិត្ត​ដ៏​មោះមុត របស់​រាជរដ្ឋាភិបាល ក្នុង​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ សាធារណៈ​បន្ថែម​លើ​ការងារ​កំណែទម្រង់​ផ្សេងៗ​ជាច្រើន​ទៀត ទៅ​តាម​ដំណាក់កាល​នី​មួយៗ ប្រកប​ដោយ​ភាព​ហ្មត់ចត់ ប្រុងប្រយ័ត្ន គ្រប់​ជ្រុងជ្រោយ និង​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​ក្នុងនាម​ស្ថាប័ន​នីតិប្បញ្ញត្តិ លោក ហេង សំរិន បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​នានា ដែល​រាជរដ្ឋាភិបាល សម្រេចបាន​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នៅក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​កន្លងមក ដោយ​រក្សាបាន​នូវ​សុខ​សន្តិភាព​ស្ថេរភាព​នយោបាយ និង​ការឯកភាព​ជាតិ សម្រេចបាន​នូវ​សូចនាករ​សង្គម​សំខាន់ៗ ជាអាទិ៍ វិស័យ​អប់រំ សុខាភិបាល ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ សេដ្ឋកិច្ច​មាន​កំណើន​ខ្ពស់​ជា​មធ្យម​ក្នុង​រង្វង់ ៧% ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​កាត់​បន្ថយ​មក​នៅ​ត្រឹម​ក្រោម ១០% ដែល​ជា​មធ្យម ជាង ១% ក្នុង​មួយ​ឆ្នាំ និង​ប្រែក្លាយ​ប្រទេស​កម្ពុជា​ពី​ប្រទេស​ក្រីក្រ មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ឈាន​ទៅ​កា្លយ​ជាប្រទេស​មាន​ចំណូលម​ធ្យ​មក​ម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ខាងមុខ ៕
(​ដោយ​ខ្មែរ​អច្ឆរិយ​:khmer wonders website)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com