ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​កសិដ្ឋាន​ដាំ​បន្លែ សណ្ដែក​គួរ ត្រសក់ និង​ត្រកួន​សុវត្ថិភាព​សហគមន៍​ស្វាយ​មានជ័យ​!!!

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​កសិដ្ឋាន​ដាំ​បន្លែ សណ្ដែក​គួរ ត្រសក់ និង​ត្រកួន​សុវត្ថិភាព​សហគមន៍​ស្វាយ​មានជ័យ​!!!

ចេញផ្សាយ​ថ្ងៃ​ទី​០៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨
​ខេត្ត​កំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក​រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ព្រមទាំង​ប្រតិភូ​អមដំណើរ បាន​អញ្ជើញ​បន្ត​ចុះ​ពិនិត្យមើល​ស្ថានភាព​កសិដ្ឋាន​ដាំ​បន្លែ​សណ្តែក​គួរ​ត្រសក់​និង​ត្រកួន​សុវត្ថិភាព​របស់​សហគម​ន៍​ស្វាយ​មានជ័យ​ស្ថិតនៅ​ឃុំ​ស្វាយ​ស្រុក​សាមគ្គី​មានជ័យ​ខេត្ត​កំពង់ឆ្នាំង​ដែលមាន​១៧​ក្រុម ស្មើនឹង​៩៧​គ្រួសារ​ដាំ​ដុះ​លើ​ផ្ទៃដី​ប្រមាណ​៧​ហិកតា​។​

​គូសបញ្ជាក់​ផងដែរ កាល​កន្លង​មក​សហគម​ន៍​បាន​ទទួល​ការបណ្តុះបណ្តាល ពី​មន្ត្រី​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង អំពី​បច្ចេកទេស​នៃ​ការដាំដុះ ហើយ​ក៏​ធ្លាប់បាន ទទួល​គាំទ្រ​ពី​គម្រោង​ដៃគូ​មួយចំនួន​ផងដែរ​។ បច្ចុប្បន្ននេះ សហគម​ន៍​បាន ធ្វើ​កិច្ចសន្យា​ជាមួយ​វិស័យ​ឯកជន​មួយ​ចំនួន​ដូចជា​ក្រុមហ៊ុន KOC និង REMIX ដែល​បាន​ប្រមូល​ទិញ និង​ចែកចាយ​ទៅ​ទីផ្សារ​។​

​តាមរយៈ​នៃ​ការអនុវត្ត​កិច្ចសន្យា​នេះ សហគម​ន៍​បាន​ទទួល​នូវ​ពត៌មាន អំពី​តម្រូវការ​ទីផ្សារ​ជាក់លាក់ និង​បាន​រៀបចំ​ផែនការ​ដាំ​ដុះ​ច្បាស់លាស់ តាម​ការបញ្ជា​ទិញ ហើយ​សហគមន៍​គ្រោង​នឹង​ពង្រីក​បន្ថែម​នូវ​សក្តានុពល ដាំ​ដុះ​បន្ថែមទៀត ព្រោះ​សមាជិក​សហគមន៍​កំពុង​ទទួលបាន​នូវ​ផល ប្រយោជន៍​ពិត​ពី​ការដាំ​បន្លែ ហើយ​ជីវភាព​ក៏​មាន​ភាពប្រសើរឡើង​ផងដែរ​។​

​ឆ្លៀត​ក្នុ​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​សហគមន៍​បន្ត​ពង្រីក លទ្ធភាព​បន្ថែម ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ ហើយ​បាន​ណែនាំ​ដល់​មន្ទីរ កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជួយ​ដល់​បច្ចេកទេស​បន្ថែម និង​ផ្តល់​ការ គាំទ្រ​ដល់​ការបិទ​ស្លាក​សម្គាល់​គុណភាព​ផលិតផល​ដែល​សហគមន៍​ផលិត​បាន ដើម្បី​ឲ្យ​អតិថិជន​ស្គាល់​ពី​ផលិតផល​កម្ពុជា និង​មាន​គុណភាព​ខ្ពស់​៕
(​ដោយ ៖ ខ្មែរ​អច្ឆរិយ khmer wonders website)

 

Filed in: កសិកម្ម, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com