ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍​ព្រះអង្គម្ចាស់​អារ៉ាប់ ចំពោះ បំណង​ចង់​ចូលរួម​ក្នុង​ការអភិវឌ្ឍ​នៅ​កម្ពុជា​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍​ព្រះអង្គម្ចាស់​អារ៉ាប់ ចំពោះ បំណង​ចង់​ចូលរួម​ក្នុង​ការអភិវឌ្ឍ​នៅ​កម្ពុជា​

​នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ជួប​ពិភាក្សា​ការងារ ជាមួយ​ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum សមាជិក​រាជវង្ស ឌូ​បៃ សហព័ន្ធ អារ៉ាប់​រួម​។ ក្នុងជំនួប​នោះ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum បាន​គោរព​ជម្រាបជូន​ថា ព្រះអង្គ​មាន​បំណង​ចង់​ចូលរួម​ក្នុង​ការអភិវឌ្ឍ ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ចាប់ផ្ដើម​ទំនាក់ទំនង និង​ការដាក់ទុន​វិនិ យោគ​នៅ​កម្ពុជា​។ ព្រះអង្គម្ចាស់ បានបង្ហាញ​ចំណាប់​អារម្មណ៍​ការ វិនិយោគ​លើ​ប្រព័ន្ធ​ប្រេង ឧស្ម័ន លើ​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​។​

​ព្រះអង្គម្ចាស់ បាន​ជម្រាប​ថា នឹង​ផ្តល់ជូន​ឥណទាន​កម្ចី (Credit line) ចំនួន ៥០០ លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រើប្រាស់​ក្នុង​ការនាំ​ទំនិញ​ចូល ពី​សហព័ន្ធ អារ៉ាប់​រួម ហើយ​នឹង​សិក្សា​លទ្ធភាព​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ ការវិនិយោគ​នៅ​កម្ពុជា​។ ក្នុងឱកាស​នោះ​ដែរ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum ក៏​បាន​ឆ្លៀត​គោរព​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅធ្វើ​ទស្សនកិច្ច​នៅ​សហព័ន្ធ អារ៉ាប់​រួម​ផង​ដែរ​នា​ពេល​ខាង មុខ​។​

​ជា​ការឆ្លើយតប លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងអំណរគុណ ព្រះអង្គម្ចាស់ និង​ប្រជាជន ក៏ដូចជា​សហព័ន្ធ​អារ៉ាប់​រួម​ដែល​បាន ជួយ​ដល់​កម្ពុជា ជាពិសេស​សម្រាប់​អភិវឌ្ឍ​ធនធាន​មនុស្ស​ផង ការកសាង​មជ្ឈមណ្ឌល​កុមារកំព្រា និង​ជួយ​ដល់​កុមារ​កំព្រា​ផងដែរ​។ ពាក់ព័ន្ធ​នឹង​ការវិនិយោគ​លើ​វិស័យ​ឧស្ម័ន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្វាគមន៍ និង​មាន​ប្រសាសន៍​ផងដែរ​ថា ក្នុងករណី​ដែល​បាន វិនិយោគ​ក្នុង​វិស័យ​ឧស្ម័ន​នេះ គឺ​ជួយ​កាត់បន្ថយ​ក្នុង​ការកាប់​ឈើ​ធ្វើ​អុស ដុត​ផង ហើយ​ក៏​ជួយ​ក្នុង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ ព្រះ​អម្ចាស់​ផងដែរ ចំពោះ​ការ​ផ្ដល់​ឥណទាន​កម្ចី (Credit line) ចំនួន ៥០០ លាន​ដុល្លារ សម្រាប់​នាំ​ទំនិញ​ចូល​ពី​សហព័ន្ធ​អារ៉ាប់​រួម ហើយក៏ បាន​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​ការអញ្ជើញ​រូបលោក​ទៅ​ទស្សនកិច្ច​នៅ​អារ៉ាប់​រួម ដោយ​បញ្ជាក់​ថា នឹង​ពិនិត្យមើល​ពេលវេលា ដ៏​សមស្រប មួយ​នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ​។ ដោយឡែក​ពាក់ព័ន្ធ ឥណទាន​កម្ចី (Credit line) ៥០០ លាន​ដុល្លារ​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ពិភាក្សា​ជាមួយ​ស្ថាប័ន ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​រក ចំណុច​ណាមួយ​ក្នុង​ការចាប់ផ្ដើម​ប្រើប្រាស់​ថវិកា​នេះ​៕(​ដោយ​ខ្មែរ​អច្ឆរិយៈ​)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com