ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងថា កម្ពុជា​តែងតែ​ចូលរួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងថា កម្ពុជា​តែងតែ​ចូលរួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​លើកឡើង​ថា គ្រប់ពេលវេលា​អង្គការសហប្រជាជាតិ និង​ប្រទេស​កម្ពុជា តែងតែ​ធ្វើការ ជាមួយ​គ្នា​ជានិច្ច​ទោះ​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ គឺ​កម្ពុជា​តែងតែ​គាំទ្រ​នូវ​ការ​សំណូមពរ​ជានិច្ច ទៅតាម​សមត្ថភាព​របស់​ខ្លួន​មាន​។ លោក​បាន​លើកឡើង​ដូចនេះ នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្នុង​ពិធី​ទទួល​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ចំនួន​២៨៩​នាក់ ដែល​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​បញ្ចប់​បេសកកម្ម របស់​អង្គការសហប្រជាជាតិ (UN) នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល និង​ស៊ូដង់​ខាងត្បូង នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង រាជធានី​ភ្នំពេញ​។​

​លោក ទៀ បាញ់ បាន​បន្តថា មិនតែប៉ុណ្ណោះ​អង្គការ​សហ​ប្រជាតិ និង​កម្ពុជា តែងតែ​គិតគូរ​រៀបចំ​កម្លាំង​របស់​ខ្លួន​ដើម្បី​ចេញ​ទៅ​ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​ទ្វីប​អាហ្វ្រិ​ច និង​តំបន់​មជ្ឈឹម​បូព៌ា​ផងដែរ​។ លោក​បាន​បន្ថែមថា បន្ទាប់​ពី​កម្ពុជា​ទទួលបាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ​ពេញលេញ​នៅក្នុង​ប្រទេស រាជរដ្ឋាភិបាល​បាន​ចូល​រួមចំណែក​មួយចំនួន​ដោយ​បាន​បញ្ជូន​កម្លាំងរ​បស់​ខ្លួន​ឱ្យ​ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅ​តាម​បណ្តា​ប្រទេស​នានា​ដែល​ជួប​នូវ​បញ្ហា​សង្គ្រាម​ដូច​កម្ពុជា​ពី​អតីតកាល​ហើយ​កម្ពុជា​នឹង​ខំ​ធ្វើ​យ៉ាងណា​ដើម្បី​ប្រទេស​ទាំងនោះ​ឆាប់​ទទួលបាន​សុខ​សន្តិភាព​តាម​អ្វី​ដែល​កម្ពុជា​អាច​ធ្វើទៅបាន​៕
(​ដោយ​ខ្មែរ​អច្ឆរិយ​:)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com