ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុមចោរ​លួច​រថយន្ត និង​ជនសង្ស័យ​ទទួលផល​ចោរកម្ម​នៅ​ភ្នំពេញ​ចំនួន​៦​នាក់ រួម​ទាំង​វត្ថុតាង​ត្រូវ​បាន​បង្ក្រាប និង​បញ្ជូន​ទៅកាន់​តុលាការ​!!!

ក្រុមចោរ​លួច​រថយន្ត និង​ជនសង្ស័យ​ទទួលផល​ចោរកម្ម​នៅ​ភ្នំពេញ​ចំនួន​៦​នាក់ រួម​ទាំង​វត្ថុតាង​ត្រូវ​បាន​បង្ក្រាប និង​បញ្ជូន​ទៅកាន់​តុលាការ​!!!

​ចេញផ្សាយ​ថ្ងៃ​ទី​០៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨
​ភ្នំពេញ ៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក​ឧត្តមសេនីយ៍ឯក ស ថេត នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ បង្ហាញ​មុខ​ក្រុម​ជនសង្ស័យ ជា​អ្នក​ទទួលផល​ចោរកម្ម និង​ជា​ចោរ​ខាង​ឆ្កឹះ​សោ​លួច​រថយន្ដ​យ៉ាង​កក្រើក​ក្នុង​រាជធានី​ភ្នំពេញ នា​ពេលកន្លងមក ចំនួន​៦​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ មុន​បញ្ជូន​ពួកគេ​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ការ​បង្ហាញមុខ​ក្រុមចោរ​ទាំង​នេះ បាន​ធ្វើឡើង​រួមជាមួយ​វត្ថុតាង​រថយន្ដ​ចំនួន​៧​គ្រឿង​, ម៉ូតូ​៦​គ្រឿង​, ស្លាក​លេខ​១២​បន្ទះ និង​សម្ភារ​គ្រឿងបន្លាស់​រថយន្ដ​មួយចំនួន​ទៀត​ផង​ដែរ ក្រោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ប្រើ​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​ការដេញ​តាម​ស្រាវជ្រាវ​បង្ក្រាប​បាន ជា​បន្តបន្ទាប់​ចំនួន​៦​ករណី ស្ថិត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​, នៅ​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ​, នៅ​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ​, ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​, នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​, នៃ​គោលដៅ​ផ្សេងៗ​គ្នា កាលពី​ថ្ងៃ​ទី​៣១ ខែ​ខែតុលា រហូតមកដល់​ថ្ងៃ​ទី​៣ ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។​
(​ដោយ​ខ្មែរ​អច្ឆរិយ​:)

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com