ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

នាយ​ឧត្តមសេនីយ៍ សៅ សុខា ដឹកនាំ​ប្រតិភូ​ធ្វើ​ទស្សនកិច្ច​នៅ បុរី​គុជ​អាស៊ី របស់​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង​

នាយ​ឧត្តមសេនីយ៍ សៅ សុខា ដឹកនាំ​ប្រតិភូ​ធ្វើ​ទស្សនកិច្ច​នៅ បុរី​គុជ​អាស៊ី របស់​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង​

​ចេញផ្សាយ​ថ្ងៃ​ទី​០៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨
​ខេត្ត​ព្រះសីហនុ ៖
​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដឹកនាំ​ប្រតិភូ​ធ្វើ​ទស្សនកិច្ច​នៅ បុរី​គុជ​អាស៊ី របស់​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង ស្ថិននៅ​ក្នុង​ខេត្តព្រះសីហនុ នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​០៤​ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​នាយ​ឧត្តមសេនីយ៍ បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន អ្នកឧកញ៉ា ឯកឧត្តម លោក លោកស្រី ប្រិ​មិត្ត​កម្ពុជា ចិន​ទាំង​អស់ ជាពិសេស​ក្រុមហ៊ុន ថៃ​ប៊ុន​រ៉ុង ដែល​បាន​រួមចំណែក​ជាមួយនឹង​ប្រទេស​កម្ពុជា នៅពេល​កម្ពុជា​កំពុងតែ​មាន​សុខសន្តិភាព ក្រោម​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

គឺ​សន្តិភាព ស្ថិរភាព​នយោបាយ ទាក់ទាញ​វិនិយោគ​បរទេស និង​សូម​ថ្លែងអំណរគុណ​អ្នកវិនិយោគ​អញ្ជើញ​មក​ពី​ប្រទេស​ចិន ក៏​ដូចជា​ប្រទេស​ដទៃ​ផ្សេងទៀត ដែល​បាន​ជ្រើសរើស​យក​ប្រទេស​កម្ពុជា ជាពិសេស​យក​ខេត្ត​ព្រះសីហនុ​ធ្វើ​ជា​ទីកន្លែង​សម្រាប់​ការវិនិយោគ​។​

នាយ​ឧត្តមសេនីយ៍ ក៏​បាន​រំលឹកថា យើង​ត្រូវ​ចាក់​ទុក​ទី​នេះ​ជា​ផ្ទះ​របស់​យើង ព្រោះ​ការបណ្តាក់ទុន​រកស៊ី​ដែល​មាន​លុយ​យ៉ាងច្រើន​នេះ មិនមែន​ប្រមូល​បាន​មក​វិញ​ក្នុង​រយៈពេល​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ​នោះ​ទេ គឺ​ច្រើន​ឆ្នាំ​នៅទីនេះ ហើយ​ត្រូវ​យកចិត្តទុកដាក់​រួម​គ្នា​ជួយ​ថែរក្សា​សន្តិសុខ កុំឱ្យ​មាន​លួច​ប្លន់ បងតូច បងធំ គ្រឿងញៀន ឬក៏​អំពើ​ទាំងឡាយណា​ដែល​ផ្ទុយទៅនឹង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

សូម​ចូលរួម​ថែរក្សា​បរិស្ថាន និង​សូម​អំពាវនាវ​ដល់​អាជីវករ ក៏​ដូចជា​អ្នក​ប្រើប្រាស់​ទំនិញ សូម​អញ្ជើញ​មក​កាន់​ទី​នេះ ដើម្បី​ទិញ​ទំនិញ​ល្អៗ មាន​តម្លៃ​សមរម្យ និង​មាន​គុណភាព​ខ្ពស់ ។​(​ដោយ​ខ្មែរ​អច្ឆរិយ​:)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com