ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រថយន្ត​និង​រឺ​ម៉កក​ង់​បី​ជា​ច្រើន​គ្រឿង​បាន​ឆេះ​ខ្ទេច​ដោយសារ អគ្គីភ័យ​ដែល​ចេញពី​កន្លែង​លក់​សាំង ជាប់​របង​មន្ទីរ​ប្រៃសណីយ៍​ខេត្ត ព្រះសីហនុ​!!!

រថយន្ត​និង​រឺ​ម៉កក​ង់​បី​ជា​ច្រើន​គ្រឿង​បាន​ឆេះ​ខ្ទេច​ដោយសារ អគ្គីភ័យ​ដែល​ចេញពី​កន្លែង​លក់​សាំង ជាប់​របង​មន្ទីរ​ប្រៃសណីយ៍​ខេត្ត ព្រះសីហនុ​!!!

​ចេញផ្សាយ​ថ្ងៃ​ទី​០៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨
​ខេត្ត​ព្រះសីហនុ ៖ នៅវេលា​ម៉ោង​ប្រមាណ​ជា​១១​ព្រឹក ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ករណី​អគ្គីភ័យ​មួយ​បាន​កើតឡើង នៅ​តូប​លក់​ប្រេង អ៊ី​ច្រិប​នៅជាប់​របងមន្ទីរ​ប្រៃសណីយ៍​កម្ពុជា សាខា​ផ្សារលើ ក្រុងព្រសីហនុ ស្ថិតក្នុង​ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​បើ​តាម​ការ​ឲ្យដឹងពី លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​បានឲ្យដឹងថា ករណី​អគ្គីភ័យ​នេះ​បាន​ឆាបឆេះ​តូប​លក់​ប្រេង អ៊ី ច្រិប នៅមុខ​ផ្សារ​លើ​នេះ ជំ​ហ៊ាន​ដំបូង​គឺ​ផ្តើម​ឆេះ​តិចៗ​ពី​កន្លែង​ម៉ូតូ​រឺ​ម៉កក​ង់​បី ចូល​ចាក់​សាំង​ក៍រាល​ឆេះ ទ្រុងទ្រាយ​ធំ​តែម្តង ហើយ​ក្នុង​ហេតុការណ៍​នេះ​បាន​ឆេះ ម៉ូតូ​រឺ​ម៉ក ០១​គ្រឿង និង​រថយន្ត ០៤​គ្រឿង ខូចខាត​ទាំងស្រុង តែ​សំណាងល្អ​ក្នុង​ករណី​គ្រោះ​អគ្គីភ័យ​នេះ គឺ​មិន​បណ្តាលឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​។

​ក្នុង​ហេតុការណ៍​នោះ​ក៏​មាន​ការជួយ​អន្តរាគមន៍ ពី​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​កម្លាំង​អាវុធហត្ថ​ក្រុង ខេត្ត កម្លាំង​ស្នងការ នគរបាល​ខេត្ត និង​រថយន្ត​ពន្លត់​អគ្គីភ័យ​កំពង់ផែ ជួយសង្គ្រោះ​ពន្លត់​នៅ​កន្លែងកើតហេតុ ។​

​នៅក្នុង​ឱកាស​នោះ ឯ ឧ យន្ត មីន អភិបាលខេត្ត​ក៍បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដល់​ទីតាំង​កន្លែង​កើតហេតុ​និង​បាន​ចូលរួម​សោកស្តាយ​ជាមួយ​បងប្អូន​ដែល​ជួប​គ្រោះ អគ្គីភ័យ​នេះ និង​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​នៅពេ​ល​ចូល​ចាក់​សាំង​ត្រូវមាន​ការប្រុងប្រយ័ត្ន និង​គោរព​ទៅតាម​លក្ខណៈ បច្ចេកទេស​។

​លោក អៀម សារិន អភិបាលរង​ក្រុង​បានឲ្យដឹងថា ទីតាំង​លក់​សាំង​នេះ កន្លងមក​អាជ្ញាធរ​ក្រុង​បាន​ចុះ​ណែនាំ​ធ្វើ​សណ្តាប់ធ្នាប់ ជា​ច្រើនលើក​ច្រើនសារ មក​ហើយ​មិនឲ្យ​មាន​ការលក់​ដូ​រ​សាំង ប៉ុន្តែ​ម្ចាស់​ទីតាំង​នៅ​តែ​មិន​ស្តាប់ ។​

​តែ​ចាប់ពីពេលនេះ​តទៅ ទីតាំង​នេះ​គឺ​នឹង​មិន​អនុញ្ញាតិ​អោយ​ដាក់​លក់​សាំង​ទៀតឡើយ ព្រោះ​ជៀសវាង​ផលប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​អាច​ប៉ះពាល់​អាយុជីវិត​អ្នក​ដ៍ទៃ​ឬ ខ្លួនឯង​ផង​ដែរ នៅពេល​មាន​ហេតុការណ៍​កើតឡើង ដូច​ករណី​នៅ​ថ្ងៃនេះ​ស្រាប់​៕
(​ដោយ​ខ្មែរ​អច្ឆរិយ​: khmer wonders website)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com