ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្តម សាយ សំ​អាល់ លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​គាំទ្រ​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ចំពោះ​ផលប្រយោជន៍ នៃ​គម្រោង​វិនិយោគ​ដោយ​ចីរភាព​!!!

ឯកឧត្តម សាយ សំ​អាល់ លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​គាំទ្រ​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ចំពោះ​ផលប្រយោជន៍ នៃ​គម្រោង​វិនិយោគ​ដោយ​ចីរភាព​!!!

ចេញផ្សាយ​ថ្ងៃ​ទី​០៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨
​ភ្នំពេញ​៖ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ក្នុងឱកាស​អញ្ជើញ​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព នា​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨  នៅ​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ក្រសួង​បរិស្ថាន បាន​និង​កំពុង​ខិតខំ​ជំរុញ​ដល់​គម្រោង​បៃតង​ឱ្យ​កាន់តែ​ច្រើន​ទាំង​គម្រោង​វិនិយោគ ដែល​យកចិត្តទុកដាក់​ចំពោះ​ប្រសិទ្ធភាព​ថាមពល ទាំង​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ ដូចជា​អគ្គិសនី​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ ឬ​ខ្យល់ សំដៅ​ចូលរួម​ជំរុញ​បន្ថែមទៀត​នូវ​ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ដោយ​ចីរភាព ដោយ​កាត់បន្ថយ​ការបញ្ចេញ​កាបូន​នៅ​កម្រិត​ទាប​។​

​ជាមួយគ្នានេះ ឯកឧត្តម សាយ សំ​អាល់ លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​គាំទ្រ​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ចំពោះ​ផលប្រយោជន៍​រយៈពេល​វែង នៃ​គម្រោង​វិនិយោគ​ដោយ​ចីរភាព និង​សម្រួល​បែបបទ​នីតិវីធី​ឥណទាន ងាយស្រួល​សម្រាប់​គាំទ្រ​ដល់​គម្រោង​។ ដោយឡែក គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន ជា​តួអង្គ​មួយ​សំខាន់​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ ដែល​ជា​តួនាទី​ស្នូល​ក្នុង​ការអនុវត្ត​ដោយផ្ទាល់ នូវ​គោលនយោបាយ​ហិរញ្ញវត្ថុ​ដោយ​ចីរភាព​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា បាន​ដាក់ចេញ «​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤» ផ្តោត​ការយកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ឡើង​ទៅលើ​ការ​សម្រប​ខ្លួន​របស់​កម្ពុជា​ចំពោះ​ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព បន្ថែម​លើ​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធិផល​ផ្នែក​សេដ្ឋកិច្ច សង្គម ជាច្រើន ដែល​សម្រេចបាន​ក្នុង​នីតិកាល​មុនៗ ជាក់ស្តែង​កញ្ចប់​ថវិកា​ជាតិ ដែល​ត្រូវបាន​វិភាជន៍​សម្រាប់​ការចំណាយ​លើ​ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ មាន​ការកើនឡើង​ជាង​៣​ដង នៅ​រយៈពេល​៨​ឆ្នាំ​ចុងក្រោយ​នេះ​។

​ឯកឧត្តម បាន​លើកឡើង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​សកម្មភាព​ជា​អាទិភាព​រក្សា​ឱ្យបាន​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​កំណើន​វិនិយោគ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង និង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ ដែល​ជា​មូលដ្ឋាន​នៃ​កំណើត​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ដោយ​គុណភាព និង​ដោយ​ចីរភាព​។​

​សូមបញ្ជាក់​ថា ក្រសួង​បរិស្ថាន ក្នុងនោះ​មាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ជា​សេនាធិការ​ក្នុង​ការផ្តល់​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន វិស័យ​ឯកជន និង​ដៃគូរ​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា​មាន​ការអភិវឌ្ឍ​ដោយ​ចីរភាព ហើយ​ចូលរួម​ឆ្លើយតប​នឹង ការប្រែប្រួល​ធាតុអាកាស និង​គាំពារ​ដល់​ភពផែនដី​យើង​។​

​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព បាន​ដំណើការ​ដោយ​មាន​ការចូលរួម​ពី លោក វ៉ាន់ ឆា​រស៍ ប្រធាន​ស្តីទី​នៃ​សមាគម​ធានា​គារ​នៅ​កម្ពុជា លោក Kyle Kelhofer នាយក​ប្រចាំ​ប្រទេស កម្ពុជា វៀតណាម ឡាវ នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ (IFC) ព្រមទាំង​មាន​ថ្នាក់ដឹកនាំ តំណាង​សហគ្រាស​សាធារណៈ និង​ឯកជន​ជាច្រើន​ចូលរួម​។​
(​ដោយ​ខ្មែរ​អច្ឆរិយ​:)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com