ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស​

​សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ទូទាំងប្រទេស​

( វិមាន​សន្តិភាព )
​ចេញផ្សាយ​ថ្ងៃ​ទី​០២​ខែវិច្ឆិកា​ឆ្នាំ​២០១៨

​នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​សុក្រ ៩​រោច​ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២  ត្រូវ​នឹង​ថ្ងៃទី​២ ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់ អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស ដឹកនាំ​ដោយ លោក ចាង ឈុន​ហ្ស៊ា​ន (Zhang Chunxian) អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស​។

​នៅក្នុង​ជំនួប​នេះ​លោក Zhang Chunxian បាន​មានប្រសាសន៍ថា នេះ​គឺជា​លើក​ទី​៣​ហើយ ដែល​ឯកឧត្តម​បាន​មក​ទស្សនៈកិច្ច​នៅ​កម្ពុជា ហើយ​បាន​កត់សម្គាល់​ឃើញថា កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ មាន​ការរីកចម្រើន​ខ្លាំង លើ​គ្រប់​វិស័យ ប្រជាជន​រស់នៅ ប្រកប​ដោយ​សេរីភាព និង​សន្តិភាព​។ លោក​ក៏​បាន​កោតសរសើ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្តេច​តេជោ ដែល​បាន​ដឹកនាំ​ប្រទេស ឲ្យមាន​ការរីកចម្រើន ដូច​ពេល​បច្ចុប្បន្ន​នេះ​។​

​លោក Zhang Chunxian បាន​លើកឡើង​ដែរ​ថា បើទោះបីជា​បណ្តា​ប្រទេស​លោកខាងលិច​មួយចំនួន បាន​សម្តែង​មតិ​ពី​នេះ​ពី​នោះ ស្តីពី​កម្ពុជា​ក៏ដោយ ប៉ុន្តែ​ប្រជាជន​ចិន ជាង​១​ពាន់​លាន​នាក់ គឺ​ស្គាល់ឈ្មោះ​ច្បាស់ និង​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន​។ លោក​បាន​បញ្ជាក់​ថែម​ទៀត​ថា ទំនាក់ទំនង​កម្ពុជា​-​ចិន បាន​ឆ្លងកាត់​ឧបសគ្គ​ច្រើន និង​គ្រប់បែបយ៉ាង ធ្វើឲ្យ​ប្រទេស​ទាំងពីរ ស្គាល់ចិត្ត​គ្នា ក្លាយ​ជា​មិត្ត​ដែក​ថែប ហើយ​ទាំង​ថ្នាក់ដឹកនាំ និង​ប្រជាជន​ចិន តែងតែ​កោតសរសើ និង​ដឹងគុណ ចំពោះ​សម្តេច​តេជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រកាន់​ភ្ជាប់​គោលនយោបាយ​ចិន​តែមួយ គាំទ្រ​គ្នា​ទៅវិញទៅមក ទាំង​បញ្ហា​ក្នុង​តំបន់​និង​អន្តរជាតិ ដើម្បី​ការរីកចម្រើន រួមចំណែក​ដល់​សុខសន្តិភាព នៅក្នុង​តំបន់​និង​ពិភពលោក​ទាំងមូល​។ លោក​បន្តថា ចិន​គឺ​តែងតែ​គោរព គាំទ្រ​កម្ពុជា ដើរ​តាម​គោលនយោបាយ​សមស្របរ​បស់​ខ្លួន ឥត​មាន​លក្ខខណ្ឌ​ទេ តាម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ របស់​កម្ពុជា​។

​ជា​ការឆ្លើយតប សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​អរគុណ​ចំពោះ​អ្វី ដែល​លោក Zhang Chunxian
​បានលើកឡើង​ពី​ទំនាក់ទំនង​កម្ពុជា​-​ចិន ដែល​ភាគី​ចិន ចាត់ទុក​កម្ពុជា គឺជា​មិត្ត​ដែក​ថែប ដែល​មិន​អាច​បំណែក​បំបា​ក់បាន​។ សម្តេច​តេជោ ក៏​បាន​សម្តែង​នូវ​មោទនភាព ក្នុងនាម​សម្តេច​តេជោ​ផ្ទាល់ និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​រួមចំណែក ក្នុង​ការកសាង​ទំនាក់ទំនង​កម្ពុជា​-​ចិន ឲ្យ​កាន់តែ​រឹងមាំ និង​ទូលំទូលាយ​។ សម្តេច​តេជោ ក៏​បាន​មានប្រសាសន៍ លើកឡើង​ពី ជំនួយ​ឧបត្ថម្ភ​របស់​ចិន​ជា​បន្តបន្ទាប់​, ដែល​ចិន​មក​ជួយ​កម្ពុជា គិត​ចាប់តាំងពី​ជំនួយឥតសំណង់ សមប្បទាន ពី​ការឧបត្ថម្ភ​ផ្សេងៗ ទាំង​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ គឺ​កម្ពុជា​មិន​អាច​កសាង​ប្រទេស និង​ហេដ្ឋារចនាសម្ព័ន្ធ​បាន​នោះ​ទេ បើ​គ្មាន​ជំនួយ​ពី​ចិន​។ សម្តេច​បន្តថា ក្រៅពីនោះ ចិន​ក៏​បាន​ជួយ​ក្នុង​ការធ្វើ​ឯករាជ្យភាព​ផ្នែក​ន​យ​បាយ ដោយ​មាន​ខ្នងបង្អែក​ពី​ចិន ទើប​កម្ពុជា​អាច​រឹងមាំ​បាន​។​

​សម្តេច​ក៏​បាន​ជម្រាបជូន​អំពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែរថា នៅក្នុង​ឆ្នាំ​២០១៨​នេះ កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​មាន​ក្នុង​រង្វង់​៧,៣​ភាគរយ ដែល​ជា​កំណើន​ខ្ពស់បំផុត នៅក្នុង​តំបន់ ហើយ​តាម​ការព្យាករណ៍ នៅ​ឆ្នាំ​២០១៩​ខាងមុខ កំណើន​សេដ្ឋកិច្ច​កម្ពុជា ក៏​នឹង​មាន​លើសពី​៧​ភាគរយ​ផង​ដែរ បើទោះបីជា​មាន​ការ​គម្រាមកំហែង ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សហភាព​អឺរ៉ុប (EBA) ក៏ដោយ​។

​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​, លោក Zhang Chunxian បានបញ្ជាក់​ថា ទីផ្សារ​ចិន​ធំ​ណាស់ ដូច្នេះហើយ លោក​នឹង​ប្រាប់​ទៅ​កាន់ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ថ្នាក់ដឹកនាំ​ចិន ឲ្យខិត​ខំ​ជួយ​ពង្រីក​ទីផ្សារ​ចិន សម្រាប់​ទំនិញ​កម្ពុជា​។ ក្រៅពីនោះ លោក បាន​ជម្រាបជូន​សម្តេច​តេជោ​ដែរថា កម្ពុជា​គួរតែ​រក​ទីផ្សារ​បន្ថែមទៀត ដូចជា​ទីផ្សារ​ជប៉ុន ទីផ្សារ​រុស្ស៊ី ព្រោះ​ថា​ទំនិញ និង​ផលិតផល​កសិកម្ម​កម្ពុ​ជា គឺ​មាន​គុណភាព​ខ្ពស់​៕​ដោយ​ខ្មែរ​អច្ឆរិយ​:

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com