ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រថយន្ត​វេ​អងរ​បស់​ឧ​កញ្ញ៉ា តុ​ប វី​ដា ដឹកឈើ​ចេញពី​ក្រុមហ៊ុន​យូ​នីគ្រី​ន​ក្រឡាប់​នៅ​ចំណុចអូរ​ងើយ បណ្ដាលអោយ​មនុស្ស​ស្លាប់​០១​នាក់​និង​របួសធ្ងន់​០១​នាក់​!!!

រថយន្ត​វេ​អងរ​បស់​ឧ​កញ្ញ៉ា តុ​ប វី​ដា ដឹកឈើ​ចេញពី​ក្រុមហ៊ុន​យូ​នីគ្រី​ន​ក្រឡាប់​នៅ​ចំណុចអូរ​ងើយ បណ្ដាលអោយ​មនុស្ស​ស្លាប់​០១​នាក់​និង​របួសធ្ងន់​០១​នាក់​!!!

ខេត្ត​មណ្ឌលគិរី​: ស្រុក​អូររាំង​
​ចេញផ្សាយ​ថ្ងៃ​ទី​០២​ខែវិច្ឆិការ​ឆ្នាំ​២០១៨

​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​ជា​បឋម​បាន​ប្រាប់​សារព័ត៌មាន​ខ្មែរ​អច្ឆរិយ​:​អោយដឹងថា មាន​ករណី​រថយន្ត​វេ​អង​០១​គ្រឿង​បាន​ធ្លាក់​ផ្លូវ​ក្រឡាប់​នៅ​ចំណុច​អូរ​ងើយ ក្នុង​ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី នៅ​យប់​ថ្ងៃទី​០១​ខែវិច្ឆិការ​ឆ្នាំ​២០១៨​។​

​នៅក្នុង​ហេតុការណ៍​ន​ភ្លាមៗ​នោះ មាន​កម្លាំង​មន្ត្រី​ប៉ូលីស​បាន​ចុះ​ទៅ​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ​និង​ជួយ​សង្គ្រោះ​មនុស្ស​ដែល​រងគ្រោះ​នៅក្នុង​រថយន្ត​សម្ថ​កិច្ច​បាន​បញ្ជាក់​ប្រាប់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បណ្តាល​អោយ​មាន​មនុស្ស​០១​នាក់​បាន​ស្លាប់​នៅ​និង​កន្លែង​តែម្តង់ មានឈ្មោះ មាស សុ​ភី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ ឆ្លាម​ក្ដោង ឃុំ​ជី​រោ​២ ស្រុក ខេត្ត ត្បូងឃ្មុំ និង​មាន​អ្នករងរបួស​ធ្ងន់​០១​នាក់​មាន​ឈ្មោះ ម៉ាសា​ខន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​រស់​ភូមិ​ឃុំ​ដូច​អ្នក​ស្លាប់​ដែរ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​ដេ​ី​ម្បីស​ង្គ្រោះ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានបញ្ជាក់​ថា នៅក្នុង​រថយន្ត​វេ​អង់​០១​គ្រឿង​នេះ​គឺ​ជា​រថយន្ត​របស់​លោក​ឧ​កញ្ញ៉ា តុ​ប វី​ដា បាន​ផ្ទុក​សុទ្ធតែ​ឈើក្រហម​ពីលើ និង​ឈើ​ប្រណីត​ដាក់​លាក់​នៅ​ពីក្រោម សរុប​ប្រហែល​២០​ម៉ែត្រគូប ពាក់ព័ន្ធ​បញ្ហា​មាន​ច្បាប់​ឬ​យ៉ាងណា​នោះ ក្រុមការងារ​យើងខ្ញុំ​និង​តាមដាន​ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ជូន​មហាជន​តាម​បន្តទៀត ។​

​បើ​តាម​ការ​ខ្សឹបខ្សៀវ​តៗ​គ្នា​ថា រថយន្ត​មួយ​គ្រឿង​នេះ​បាន​ដឹកឈើ​ចេញពី​ក្រុមហ៊ុន យូ​នី​ហ្គ្រី​ន របស់លោក ឧកញ៉ា តុ​ប វី​ដា ស្ថិត​នៅក្នុង​ទឹកដី​ស្រុក​កោះ​ញ៉ែ​ក ខេត្ត​មណ្ឌល​គី​រី នេះ​តែម្តង ហើយ​ក៍​មិន​ទាន់​បាន​ដឹងថា​ដឹកយក​ទៅ​ចំណុច​គោលដៅ​ទី​កន្លែង​អោយបាន​ពិតប្រាកដ​នៅឡើយ​ទេ​យើង​និង​តាមដាន​ចុះផ្សាយ​លេខ​បន្ត ៕
(​ដោយ​ខ្មែរ​អច្ឆរិយ​:)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com