ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើកប​វេសន កាល​ថ្មី​ឆ្នាំ​សិក្សា​២០១៨-២០១៩

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី  បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើកប​វេសន កាល​ថ្មី​ឆ្នាំ​សិក្សា​២០១៨-២០១៩

មណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី  បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើកប​វេសន កាល​ថ្មី​ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​គ្រប់​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ ។ ប្រព្រឹត្តទៅ នា​ព្រឹក​ថ្ងៃ ៨​រោច ខែ​អស្សុជ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​អាន​សារលិខិត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ថ្ងៃ​បើក​បវេសនកាល​ថ្មី​នេះ ។ បន្ទាប់មក ឯកឧត្តម មានប្រសាសន៍ថា ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩​នេះ គឺជា​ថ្ងៃ​ដែល​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​មួយ សម្រាប់​វិស័យ​អប់រំ និង​ជា​ថ្ងៃ​បើក​ទំព័រ​ឆ្នាំ​សិក្សា​ថ្មី សម្រាប់​ក្មួយៗ​សិស្សានុសិស្ស​ក្នុង​វ័យ​សិក្សា ដែល​ជា​កុលបុត្រ កុល​ធីតា ជា​ទី​ស្រឡាញ់​របស់​យើង​គ្រប់គ្នា ដើម្បី​ចូល​រៀន​ថ្មី ឬ បន្ត​ការសិក្សា​ពី​ថ្នាក់ដំបូង​សម្រាប់​កុមារ រហូត​ទៅ​ថ្នាក់ខ្ពស់ៗ​បន្តទៀត ។​

​ឯកឧត្តម បាន​មានប្រសាសន៍​បន្ត​ថា ទិវា​ដ៏​មាន​សារៈសំខាន់​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ក្នុង​បុព្វហេតុ លើកតម្កើង​វប្បធម៌​ស្រឡាញ់​ការសិក្សា​រៀនសូត្រ ជាការ​រំលឹក​ដាស់តឿន កូន​ខ្មែរ​គ្រប់រូប ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ដើម្បី​បន្តវេន​អភិវឌ្ឍន៍​ប្រទេសជាតិ ។​

​ឯកឧត្តម ក៏​បាន​អំពាវនាវ​ដល់ មាតាបិតា អាណាព្យាបាល និង​អាជ្ញាធរ​ពាក់​ពន្ធ​ទាំងអស់ ត្រូវ​ចូលរួម​ជម្រុញ​ដល់​កូនៗ​ក្មួយៗ ដែល​មាន​អាយុ​ត្រូវ​ចូល​រៀន ឲ្យមក​ចូលរៀន​អោយបាន​គ្រប់ៗ​គ្នា ព្រមទាំង​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវតែ​ខិតខំ​រៀនសូត្រ ចេះ​រៀបចំ​កម្មវិធីសិក្សា​អោយបាន​ច្បាស់លាស់​ទើប​ធ្វើអោយ​ការសិក្សា​របស់​យើង​ទទួលបាន​ជោគជ័យ និង​ត្រូវ​ចេះ​ស្តាប់​បង្គាប់ មាតា បិតា លោកគ្រូ អ្នកគ្រូ  ជា​ពិសេស​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន បងតូច​បងធំ ក្មេង​ទំនើង អំពើ​អបាយមុខ​ផ្សេងៗ​ដែល​ខុសច្បាប់ និង​សង្គម​ស្អប់ខ្ពើម និង​ត្រូវ​ចូល​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​គ្រប់ៗ​គ្នា ។

​ទន្ទឹមនឹងនោះ​ដែរ ឯកឧត្តម ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សមាគមន៍​គ្រូបង្រៀន និង អ្នក​ដែល​បាន​ផ្តល់​ការ​ឧបត្ថម​គាំទ្រ​ដល់​វិស័យ​អប់រំ​ក្នុង​ខេត្ត ដែល​ធ្វើឲ្យ​ការអប់រំ​របស់​យើង​ទទួលបាន​ការរីក​ចំរើន​ដូច​សព្វថ្ងៃនេះ ។

​លោក ទឹម សង្វាត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត  បានឲ្យ​ដឹង​ដែរថា នៅក្នុង​ដំណាច់ឆ្នាំ​សិក្សា ២០១៧-២០១៨ សិស្ស​បឋមសិក្សា មាន​ចំនួន ១៣.៦៥៤​នាក់ បើ​ធៀប​នឹង​ដើម​ឆ្នាំ មាន​ការថយចុះ ៥២២​នាក់ សិស្ស​វិទ្យាល័យ ពី​ថ្នាក់​ទី​៧ ដល់​ទី​១២ មាន​ចំនួន ២.៧៥៧​នាក់ បើ​ធៀប​នឹង​ដើម​ឆ្នាំ ថយចុះ​១៧៣​នាក់ ។ ចំពោះ​លទ្ធផល​សិស្ស​ប្រលង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ មាន​ចំនួន​៣៨០​នាក់ ។

​លោក​បាន​បន្ថែមថា ចំពោះ​សិស្ស​រៀន​ពូកែ​ដែល​ត្រូវ​ចែក​រង្វាន់​លើកទឹកចិត្ត​នាពេលនេះ រួមមាន ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៥ ចាប់ពី​ថ្នាក់​ទី​៧ ដល់​ទី​១២ មាន​ចំនួន ១២០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន ប៊ិច សៀវភៅ បន្ទាត់ កាបូប និង​ថវិការ​មួយចំនួន​ទៀត​ផង​ដែរ ៕
( ដោយ​ខ្មែរ​អច្ឆរិយ​:)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com