ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ជនសង្ស័យ​០១​នាក់​ដែល​ជា​បក្ខពួក​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម ត្រូវ​កម្លាំង​នគរបាល ចាប់​ឃាត់ខ្លួន​!!!

ជនសង្ស័យ​០១​នាក់​ដែល​ជា​បក្ខពួក​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម ត្រូវ​កម្លាំង​នគរបាល ចាប់​ឃាត់ខ្លួន​!!!

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ សហកា​ជាមួយ​កម្លាំង នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​ការឡោមព័ទ្ធ​ផ្ទះ​មួយ​កន្លែង ដើម្បី​ចាប់​ជនសង្ស័យ​០១​នាក់ ដែល​ជា​បក្សពួក​មនុស្ស​៨​នាក់ ប៉ុនប៉ង​ធ្វើ​ភេរវកម្ម ។ ប្រតិបត្តិការ​បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​០១​ខែ វិច្ឆិកា​ឆ្នាំ​២០១៨ ស្ថិត​ត្រង់​ចំណុច​ផ្ទះ​លេខ​184A ផ្លូវ​លេខ​68R ក្នុង​ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​បានឲ្យដឹងថា ជនសង្ស័យ​ខាងលើ ឈ្មោះ​ប៉េង រ៉ា អាយុ​៤៨​ឆ្នាំ ជា​អ្នកធ្វើការ និង​ចាំ​ដី​ឱ្យ​គេ​នៅ​ម្តុំ​ពេជ្រនិល ការចាប់ខ្លួន​នេះ​គឺ​ធ្វើឡើង​តាម​ដីកា បច្ចុប្បន្ន ជនសង្ស័យ​រូបនេះ ត្រូវបាន​បញ្ជូន​ទៅកាន់ ក្រសួង​ផ្នែក​ភេរវកម្ម ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

​គួររំលឹកថា កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​០២​តុលា កន្លងមក​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​
​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​តាម​ប្រមាញ់​ចាប់ខ្លួន​មេខ្លោង​ម្នាក់ ពាក់ព័ន្ធ​ទៅ​និង​មនុស្ស​ប្រុស​-​ស្រី​៨ នាក់ ដែល​មាន​អតីត​ភិក្ខុសង្ឃ​១​អង្គ​ផង​នោះ ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត​ព្រះវិហារ ។​

​ជនសង្ស័យ​រូប​នោះ គេ​ហៅ​ក្រូច ដែល​ការចាប់ខ្លួន​ឈ្មោះ​នេះ សមត្តកិច្ច​បាន​ដកហូត​អាវុធមា​ន​វែង​មាន​ខ្លី និង​មាន​គ្រឿង​រំសេវ ជា​ឧបករណ៍​ដាក់​បំផ្ទុះ​ទៀតផង ។

​ប្រភព​បន្តទៀតថា មនុស្ស​ប្រុស​ស្រី​៨ នាក់ ក្នុងនោះ​មាន​ម្នាក់​អតីត​ជា​សង្ឃ រួម​ទាំង​អាវុធ​២៨​ដើម កាលពី​ព្រឹក​ថ្ងៃទី​៣០ កញ្ញា ត្រូវបាន​កម្លាំង​សមត្តកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ភេ​វ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នាំខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសាកសួរ និង ចោទប្រកាន់​ជា​ផ្លូវ​ការណ៍ ទាក់ទិន​និង​ការបញ្ជូន​ខ្លួន​មនុស្ស​៨​នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។​(​ដោយ​ខ្មែរ​អច្ឆរិយៈ​)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com