ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ជួប​សំណេះសំណាល​ជាមួយ​សិក្ខាកាម​បាញ់កាំភ្លើង​ដៃ កងទ័ពជើងគោក មុន​ចូលរួម​ប្រកួត​បាញ់កាំភ្លើង​ដៃ​អាស៊ាន នៅ​ហ្វីលីពីន​

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ជួប​សំណេះសំណាល​ជាមួយ​សិក្ខាកាម​បាញ់កាំភ្លើង​ដៃ កងទ័ពជើងគោក មុន​ចូលរួម​ប្រកួត​បាញ់កាំភ្លើង​ដៃ​អាស៊ាន នៅ​ហ្វីលីពីន​

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ត្រួតពិនិត្យ​សិក្ខាកាម ក្រុម​បាញ់​កាំភ្លើង​ដៃ កងទ័ពជើងគោក ដែល​នឹង​ចេញដំណើរ ទៅ​ចូលរួម​ប្រកួត​កីឡា​បាញ់កាំភ្លើង​ដៃ កងទ័ពជើងគោក​អាស៊ាន (AARM-28 ឆ្នាំ​2018) នៅ​ប្រទេស​ហ្វីលីពីន ដែល​នឹង​ចេញដំណើរ​នៅ​ថ្ងៃទី​៣០ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។​

​នៅក្នុង​ឱកាស​នេះ​ដែរ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​ក្រសួង​ការពារជាតិ អគ្គបញ្ជាកា​រដ្នា​ន​នៃ​កង​យោធ​ល​ខេមរភូមិន្ទ ក៏​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​ត្រួតពិនិត្យ​សម្ភារ បរិក្ខា និង​កម្លាំង​បានល្អ ត្រូវខិតខំ​រក្សាបាន​នូវ​គោលការណ៍​ជា​យុទ្ធសាស្ត្រ​ដោយ​ខិតខំ ប្រឹងប្រែង​ក្នុង​ការប្រកួត​ឱ្យអស់​ពី​សមត្ថភាព ដើម្បី​ទទួលបាន​លទ្ធផល​ល្អ គោរព​វិន័យ បទបញ្ជា​របស់​គណៈកម្មកា​រ​ប្រកួត បទបញ្ជា​ទីលាន​ប្រកួត​បាញ់ កាំភ្លើង​ដៃ រក្សាបាន​នូវ​កិត្តិយស​មុខមាត់​របស់​ប្រទេសជាតិ​សាកស​ម​ជា​កងទ័ព នៃ​ប្រទេស​មួយ​ដែល​មាន​អរិយធម៌​ខ្ពង់ខ្ពស់ មាន​សីលធម៌​ល្អ​ប្រពៃ និង​រក្សា​តំលៃ​ពី​បុគ្គល​រហូត​ដល់​អង្គភាព និង​ប្រទេសជាតិ​យើង ត្រូវ​រក្សា​ចំណង​សាមគ្គីភាព​ផ្ទៃក្នុង​បានល្អ និង​មាន​សាមគ្គីភាព​ជាមួយ​ប្រទេស​ជា​មិត្ត និង​យុទ្ធ​មិត្ត​រួម​ក្រុម​ទាំងអស់​ផងដែរ​។​

​ជាមួយគ្នានេះ​ដែរ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ផ្តល់​ដល់​ក្រុម​កីឡាក កីឡា​ការ​នី​នូវ​ថវិការ​ចំនួន​១៧​លាន​រៀល អាវយឺត​ចំនួន​៥៥​អាវ ស្បែកជើង និង​ស្រោមជើង​ចំនួន​៥៥​គូរ ខោ​ជើង​កីឡា​ចំនួន​៥៥​ខោ និង​ថវិកា​ការ​សម្រាប់​កីឡាក​បាញ់​គ្រាប់ Footbull ចំនួន​១៧៤២​ដុល្លា​អាមេរិក​។​

​ឧត្តមសេនីយ៍ឯក អួន សារឿ​ន មេបញ្ជាការរង កងទ័ពជើងគោក បានឱ្យដឹងថា សមាសភាព​ក្រុម​បាញ់កាំភ្លើង​ដៃ កង​ជើងគោក ដែល​ត្រូវ​ទៅ​ចូលរួម ប្រកួត​បាញ់កាំភ្លើង​ដៃ (AAR-28 ឆ្នាំ​2018) មាន​ចំនួន​ក្របខ័ណ្ឌ​៥៥​នាក់ ដោយ​ចែកចេញជា​ថ្នាក់​ដឹកនាំ​បញ្ជា ការងារ​រដ្ឋបាល​ចំនួន​០៣​នាក់ និង​ក្រុម​កីឡាករ​ប្រកួត​ចំនួន​៥២​នាក់ ដែល​មាន​ក្រុម​កាំភ្លើងខ្លី​បុរស​១០​នាក់ នារី​០៥​នាក់ ក្រុម​កាំភ្លើង​កា​រា​ប៊ីន បុរស​១១​នាក់ ក្រុម​កាំភ្លើង​វែង បុរស​១៦​នាក់ និង​ក្រុម​កាំភ្លើងយន្ត​បុរស​១០​នាក់ តាម​មធ្យោបាយ​ដឹកជញ្ជូន​ក្រុមហ៊ុន​យន្តហោះ​ម៉ាឡេស៊ី (​ភ្នំពេញ​-​ម៉ាឡេស៊ី​) ជួយ​ជា​មធ្យោបាយ​ធ្វើដំណើរ​ទាំង​ទៅ​ទាំង​មក​ផងដែរ​។​

​ទន្ទឹមនឹងនេះ​ឧត្តមសេនី​យ៍​ទោ ចាន់ សុភ័ក្ត្រា មេបញ្ជាការរង​យោធភូមិភាគ​ទី​៤ និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិ ការ​សឹក​រង​ខេត្ត​ព្រះវិហារ បាន​ជួយ​ឧបត្ថម្ភ​ខោជើងវែង​កីឡា ចំនួន​៥៥​ខោ និង​ក្រសួង​ការពារជាតិ បាន​ជួយឧ​ប​ត្ត​ម្ភសោ​ហ៊ុយ​ហោប៉ៅ ដល់​ក្រុម​សិក្ខាកាម​ទាំង​៥៥​នាក់ ក្នុង​ម្នាក់ៗ ចំនួន​៥០​ដុល្លារ ផងដែរ​៕(​ដោយ​ខ្មែរ​អច្ឆរិយ​:)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com