ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​នគរបាល​ស្រុក​ភ្នំស្រួច​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​មួយ​សំបុក​ដ៏​ធំ​ឃាត់ខ្លួន​មនុស្ស ១១​នាក់ !!!

​នគរបាល​ស្រុក​ភ្នំស្រួច​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​មួយ​សំបុក​ដ៏​ធំ​ឃាត់ខ្លួន​មនុស្ស ១១​នាក់ !!!

ចេញផ្សាយ​ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ​២០១៨
​ខេត្ត​កំពង់ស្ពឺ ៖ កំលាំង​នគរបាល​ស្រុក​ភ្នំស្រួច អនុវត្ត​តាម​បទ បញ្ជា​លោក​ឧត្ដមសេនីយ៍ទោ​សម សាមួន ស្នងការ​នគរបាល​ខេត្ត កំលាំង​សហការ​រួមមាន សន្ដិសុខ​ស្រុក ជំនាញ​គ្រឿងញៀន​ស្រុក ចុះ​ដឹកនាំ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​មុខសញ្ញា​ផ្ដល់​ទីតាំង​ចែកចាយ​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ហេង ឈាង ភេទ​ស្រី មុខរបរ មិន​ពិតប្រាកដ កាលពី​ថ្ងៃអាទិត្យ ៤​រោជ ខែ អផ្សុ​ជ ឆ្នាំច​សំរឹទិ្ធស័ក​ពុទ្ធសករា​ជ ២៥៦២ វេលា​ម៉ោង ១៦.០៥​នាទី ស្ថិតនៅក្នុង​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​សមត្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួុន ១១​នាក់ ស្រី ០២​នាក់ ១-​ឈ្មោះ សុខ ចិ​ត្រា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ២-​ឈ្មោះ សុខ គឹម ភេទ​ប្រុស អាយុ ២៣​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ៣-​ឈ្មោះ ប៊ូ វឿន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ នៅ​ភូមិ​ទី​២ ឃុំ​ត្រែងត្រយឹង ៤-​ឈ្មោះ រឹ​ម សារិន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង ៥-​ឈ្មោះ នៅ វ៉ាត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ នៅ​ភូមិ​ទី​៣ ឃុំ​ត្រែងត្រយឹង ៦-​ឈ្មោះ អេង សុគុ​ន្ធី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ នៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ៧-​ឈ្មោះ លួ​ន បូ​រា ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង ៨-​ឈ្មោះ ចាន់ រី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង ៩-​ឈ្មោះ ភេ​ន សំភាស់ ភេទ​ប្រុស អាយុ ២០​ឆ្នាំ នៅ​ភូមិ​ទី​៣ ឃុំ​ត្រែងត្រយឹង ១០-​ឈ្មោះ​ហេង ឈាង ភេទ​ស្រី អាយុ ៣៤​ឆ្នាំ នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង​(​ម្ចាស់ផ្ទះ​) ១១-​ឈ្មោះ សៀវ ហៀ​ង ភេទ​ស្រី អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង​។​

​ក្នុងនោះ​ដកហូត​វត្ថុតាង​រួមមាន​ម្សៅ​ពណ៍​ស​សង្ស័យ​សារធាតុ​ញៀន​ចំនួន ១២​កញ្ចប់ ,​ជញ្ជីង​ថ្លឹង​គ្រឿងញៀន ០១ ,​ម៉ូតូ​ម៉ាក​ចំរុះ ០៦​គ្រឿង​,​ទូរស័ព្ទដៃ​ចំរុះ ០៦​គ្រឿង ឧបករណ៍ប្រើប្រាស់ និង​សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ១១​នាក់ រួមជាមួយ​វត្ថុតាង កំលាំង​ស្រុក​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិ​.​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕
(​ដោយ​ខ្មែរ​អច្ឆរិយ​:)

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com