ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​អ្នកលេង​ដាវ​សាំមូរ៉ៃ​និង​គ្រឿងញៀញ​ចំនួន​៥​នាក់​!!!

កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​អ្នកលេង​ដាវ​សាំមូរ៉ៃ​និង​គ្រឿងញៀញ​ចំនួន​៥​នាក់​!!!

ចេញផ្សាយ​ថ្ងៃ​ទី​២៧​ខែតុលា​ឆ្នាំ​២០១៨
​ខេត្ត​បន្ទាយមានជ័យ​: ក្រុង​ប៉ោយប៉ែត​
​វេលា​ម៉ោង​២ និង​៣០​នាទី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​អាវុធ​ហត្ដ​ក្រុង​ប៉ោយប៉ែ​ត​ដឹកនាំ​ដោយ​លោក នួន នី​ណារ៉ូ មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ត ក្រុង បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី រក្សាទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។​

​ជនសង្ស័យ​មានឈ្នោះ​ដូច​ខាងក្រោម​:
១.​ឈ្មោះ យឿន យ៉េង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់​នៅ​មណ្ឌល​៤ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ,​។​

២.​ឈ្មោះ អ៊ុន សំណាង ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់​នៅ​ផ្សារ​ហ៊ុយ​ឡេង ភូម​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

៣.​ឈ្មោះ រី រ៉ា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

៤.​ឈ្មោះ ពេញ តួ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​វត្ថុតាង​មួយ​ចំនួន​រួមមាន​៖ ម្សៅ​ក្រាម ពណ៌​ស​ចំនួន ០៥​កូន​ថង់​តូច​, គ្រាប់​ថ្នាំ​ពណ៌​ក្រហម ចំនួន ០១​កូន​ថង់ ស្មើរ​នឹង​១១​គ្រាប់​, កញ្ជា​រ ចំនួន ០១​ថង់​,០១​ដប​, បំពង់​ដែក​ទី​ប ០១​ដើម​, ពូថៅ ០៣​ដើម​, ញញួរ ០២​ដើម​, កាំបិត​តាំង​តោ ០១​ដើម​, កាំបិត​ខ្វែវ ០១​ដើម​, ដាវ​សាំ​ម៉ូ​រ៉ៃ ០៣​ដើម និង​កាំបិត​ឆ្នៃ ០១​ដើម ។​

​ករណី​ខាងលើ​នេះ​កម្លាំង​អហ​ក្រុង​ប៉ោយប៉ែត​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕
(​ដោយ​ខ្មែរ​អច្ឆរិយ​:)

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com