ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ចាងហ្វាង​កាសែត​ម្នាក់ ប្ដឹង​លោក​ឧកញ៉ា ជឹម សុខ ដ៏​មាន​ឥទ្ធិពល ទាមទារ​សំណង ២០​លាន​រៀល​!!!

​ចាងហ្វាង​កាសែត​ម្នាក់ ប្ដឹង​លោក​ឧកញ៉ា ជឹម សុខ ដ៏​មាន​ឥទ្ធិពល ទាមទារ​សំណង ២០​លាន​រៀល​!!!

​ចេញផ្សាយ​ថ្ងៃ​ទី​២៦​ខែតុលា​ឆ្នាំ​២០១៨

​ខេត្ត​ព្រៃវែង​៖ លោក បូរ ប៊ុនថន (​ហៅ ចាន់ ថន​) ចាងហ្វាង​គេហទំព័រ ដើម​រាំង បាន​ដាក់ពាក្យ​ប្ដឹង លោក ឧកញ៉ា ជឹម សុខ ម្ចាស់​ក្រុមហ៊ុន (​សុខ​សារិទ្ធ​មានជ័យ​) ដែល​ជា​ឈ្មួញ​ដ៏​ល្បីឈ្មោះ​ខាង​នាំចេញ​សត្វ​គោក្របី​ទៅ​ប្រទេស​វៀតណាម និង​មាន​ទីលំនៅ ភូមិ​សឹង្ហ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ទៅ​ស្នងការ​ខេត្ត​ព្រៃវែង នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ ពីបទ ជេរប្រមាថ និង​បរិហារកេរ្តិ៍ ដោយ​ទាមទារ​សំណង ២០​លាន​រៀល និង​ស្នើ​ដល់​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​។​

​ជាមួយគ្នា​នោះ​ដែរ​លោក ចាន់ ថន បានឲ្យដឹងថា ដើមចម​ដំបូង​លោក​បាន​សរសេរ ព័ត៌មាន​ផ្សាយ​តាម​វិជ្ជាជីវៈ នៅលើ​ទំព័​រវេ​ប​សាយ “dermrang” កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែតុលា ដែល​មាន​ចំណងជើង​ថា (​អាជីវកម្ម​ធ្វើស្រែ​លើ​ខ្នង​រាស្ត្រ​របស់​លោកឧ​ញ៉ា ជឹម សុខ កំពុង​ទទួលបាន​ជោគជ័យ​ខ្លាំង​) ក្នុង​ខ្លឹមសារ​នៃ​អត្ថបទ បាន​លើកឡើង​អំពី​ការ នាំចេញ​សត្វ​គោ ក្របី ទៅ​ប្រទេស​វៀតណាម យ៉ាងច្រើន​ក្នុង​មួយៗ និង​បាន​រៀបរាប់​ពី​ចំនួន​លុយ​ដែល​ឈ្មួញ​ចង់​ឲ្យ​ឧកញ៉ា ជឹម សុខ ចាប់ពី​៦០,០០០​រៀល ទៅ​១២៥,០០០​រៀល​សម្រាប់​គោ​១​ក្បាល​។​

នៅ​ផ្នែក​ខាងក្រោម​នៃ​អត្ថបទ លោក​បាន​ទាក់ទង​ធ្វើ​បទសម្ភាសន៍ ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​និង​សា​ម៉ី​ខ្លួន ប៉ុន្តែ​មន្ត្រី​ទាំងនោះ​បដិសេធ​មិន​បំភ្លឺ​។

​លោក​បន្តថា ក្រោយពេល​ផ្សាយបាន​ប្រហែល​កន្លះ​ម៉ោង ស្រាប់តែ​លោក​ឧកញ៉ា ជឹម សុខ ខ​ល​ទូរស័ព្ទ មក​គំរាម​លោក​តែ​ម្ដង ដោយ​ប្រើ​ពាក្យ​ប្រមាថ​មើលងាយ បរិហារកេរ្តិ៍ ពួក​កាសែត​ថោកទាប ដើរ​ភ្លីភ្លើៗ​គ្មាន​ដឹង​ខ្យល់​អី គ្មាន​ដឹង​ល្ហើយ​អី ក៏​ថោកទាប​ម្លេះ ពួក​លោក​ឯង​កើត​មក​មាន​ក្បាល​មានខ្លួន​អី​ទេ​? ហេតុ​អី​ថោកទាប​ម្លេះ អា​ពួក​សារព័ត៌មាន មុខ​ក្រាស់ ថោកទាប​ដើរ​ញុះញង់​គេ​។​

​ប្រភព​ដដែល​បញ្ជាក់​ថា លោក​ផ្សាយ​ព័ត៌មាន​ទៅ​តាម​ប្រភព​ដែល​ទទួលបាន ហើយ​បើ​សិន​ខុស​ឬ​ត្រូវ​យ៉ាងណា នោះ​លោកឧ​ញ៉ា ជឹម សុខ អាច​ស្នើ​ឲ្យ​បកស្រាយ​ឡើងវិញ ឬ​ប្ដឹង​តាម​នីតិវិធី មិនមែន​ប្រើ​អំណាច អាង​មាន​ទឹក​លុយ ដើរ​សម្លុត​គេឯង ជះ​កំហឹង​ទាំង​ឬ​សគល់ ដូច​មនុស្ស​អវិជ្ជា​បែប​នេះ​ឡើយ​ព្រោះ​តែ​ស៊ូទ្រាំ​នឹង​ការប្រមាថ​បែបនេះ​មិន​បាន​ទើប​លោក ចាន់ ថន សម្រេច​ដាក់​ពាក្យ​ប្ដឹង​តែ​ម្ដង​។​

​ទាក់ទិន​នឹង​បណ្ដឹង​មួយ​នេះ​លោក ឧកញ៉ា ជឹម សុខ មិនអាច​សុំ​ការបកស្រាយ​បានទេ​នៅ​រសៀល​ថ្ងៃ​ទី​២៥​នេះ ដោយ​ក្រុម​អ្នកសារព័ត៌មាន  ខ​ល​ចូល​ជា​ច្រើន​ដង ប៉ុន្តែ​លោក​មិន​ទទួល ឯ​លោក​ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការ​ខេត្ត​ព្រៃវែង បានឲ្យដឹងថា ចំពោះ​បណ្ដឹង​មួយ​នេះ លោក​នឹង​ចាត់ការ​តាមច្បាប់​៕(​ដោយ​ខ្មែរ​អច្ឆរិយ​:)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com