ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​មួយ​គ្រួសារ​បាន​ពុល​សម្លកកូរ​ផ្សិត ស្លាប់​ម្នាក់ និង​៥​នាក់​ទៀត មាន​អាការៈ​ធ្ងន់​ស្រាល ស្រុក​គូលែន !!!

​មួយ​គ្រួសារ​បាន​ពុល​សម្លកកូរ​ផ្សិត ស្លាប់​ម្នាក់ និង​៥​នាក់​ទៀត មាន​អាការៈ​ធ្ងន់​ស្រាល ស្រុក​គូលែន !!!

ខេត្ត​ព្រះវិហារ​:​ចេញផ្សាយ​ថ្ងៃ​ទី​២៤​ខែតុលា​ឆ្នាំ​២០១៨

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​រំចេក ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ​។ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​បាត់បង់​ជីវិត បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ចំណែក​៥​នាក់​ទៀត មាន​អាការៈ​ធ្ងន់​ស្រាល ក្រោយ​រង​ការពុល បន្ទាប់​ពី​បរិភោគ​សម្លកកូរ​ផ្សិត​ជុំគ្នា​។​

​ករណី​ពុលផ្សឹត​នេះ​មុនពេល​កើតហេតុ កូនប្រុស​របស់​ជនរ​ង​គ្រោះ បាន​ដក​ផ្សិតកញ្ជូរ​ពី​ក្នុងព្រៃ យក​មក​ឲ្យ​ម្តាយ​ស្លរ​កកូរ​ហូប​ជុំគ្នា​។ បន្ទាប់ពី​ហូប​បាន​រយៈពេល​១​ម៉ោង ជនរងគ្រោះ​ជា​ឪពុក និង​កូនប្រុស ដែលជា​អ្នក​ដក​ផ្សិត​មាន​អា​ការៈពុល​ខ្លាំងជាងគេ ពោល​គឺ ហៀរ​ទឹកមាត់ ក្អួត​ផង​រាគ​ផង​។​

​ដោយ​ឃើញ​អា​ការៈដូ​ច្នោះ ជនរងគ្រោះ​ទាំង​២ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅឯ​មណ្ឌល​សុខភាព​ស្រុក​គូលែន តែ​អកុសល​ជនរងគ្រោះ​ជា​ឪពុក ដែល​មាន​អាការ​ពុល​ធ្ងន់ធ្ងរ​ជាងគេ បាន​ស្លាប់​។ ដោយឡែក​កូនប្រុស ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​១៦​មករា ខេត្ត​ព្រះវិហារ ហើយ​ម្តាយ​និង​កូន​៣​នាក់​ទៀត ពុល​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​ជនរងគ្រោះ​ជា​ឪពុក ដែល​ស្លាប់​មានឈ្មោះ ស្រី លួ​ន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ចំណែក​កូន​ប្រុស​ឈ្មោះ ស្រី យ៉ា កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។ លោក​បន្តថា ការពិនិត្យ​សាកសព​ជនរងគ្រោះ កម្លាំង​ជំនាញ​វិទ្យាសាស្ត្រ​បច្ចេកទេស របស់​អធិការនគរបាល​ស្រុក​គូលែន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ​នគរបាល​ឃុំ​ស្រ​យ៉ង់ អាជ្ញាធរ​មូលដ្ឋាន ក្រុមគ្រូពេទ្យ និង​គ្រួសារ​ជន​រងគ្រោះ​ឃើញ​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ការពុល ពិតប្រាកដ​មែន ព្រោះ​មាន​ហៀរ​ទឹកមាត់ តាម​ដង​ខ្លួន​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរឲ្យគត់សម្គាល់​នោះទេ ទើប​សមត្ថកិច្ច​ប្រគល់​សាកសព ជូន​ក្រុមក្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​លោក សុក វាសនា ប្រធាន​មន្ទីរពេទ្យ​បង្អែក​១៦​មករា ខេត្ត​ព្រះវិហារ បានឲ្យ​ដឹង​ផងដែរ​ថា ជនរងគ្រោះ​ដែល​ពុលផ្សិត​ធ្ងន់ធ្ងរ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​របស់​លោក ពេលនេះ​មាន​អា​ការៈធូរស្រាល​ហើយ​។ ករណី​នេះ​លោក​ក៏​សូម​អំពាវនាវ ប្រជាពលរដ្ឋ​ដែល​រង​ទទួល​ការពុល​ផ្សេងៗ សូម​ប្រញាប់ប្រញាល់​មក​មន្ទីរពេទ្យ ឲ្យបាន​ទាន់​ពេលវេលា ដើម្បី​ក្រុមគ្រូពេទ្យ​អាច​ជួយ​សង្ក្រោះ​ជីវិត​បាន​៕ (​ដោយ​ខ្មែរ​អច្ឆរិយ​:)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com