ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កម្លាំង​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ពីរ​កន្លែង

កម្លាំង​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ពីរ​កន្លែង

​រតនគីរី ៖ លោក ជា តារា ការិយាល័យ​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​បាន​ធ្វើ​ការចុះ​បង្ក្រាប​ឈើ​ដែរ​មេ​ឈ្មួញ​ដឹក​យក​មក​លាក់ទុក​រៀប​ចំ​ដឹក​ទៅ​យកទៅលក់​នៅ​ប្រទេស​វៀតណាម លោក ជា តារា បាន​ប្រាប់​មក​ក្រុម​ការងារ​សារ​ព័ត​មាន​ខ្មែរ​អច្ឆរិយ​នៅ​ព្រឹក​ថ្ងៃ​ទី​30​ខែ​មិថុនា​ឆ្នាំ​2018​រាល់​ជុំវិញ​ន័យ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំង​ពីរ​កន្លែង​នេះ​គឺ​ប្រភព​ពី​បណ្ដាញ​របស់​រាយការណ៍​ជូន​ថា​មាន​គំនរ​ឈើ​គេ​ដឹក​យក​ទុក្ខ​ក្នុងស្រុក​អណ្ដូង​មាស​មាន​ចំនួន​60​ដុំ​ស្មើនឹង​22,47​ម៉ែត្រ​គីប​,​។​នឹង​មួយ​គំនរ​ទៀត​ដែល​គេ​ដឹក​យក​មក​លាក់ទុក​ក្នុងស្រុ​កវើន​សៃ​មានចំនួន​87 ស្មើនឹង​41,63​គីប​សរប​ទាំងអស់​មាន​ចំនួន​64,112​ម៉ែត្រ​។​នៅពេល​នោះ​ដែរ​លោក ជា តារា ក៏​បាន​រៀបចំ​កម្លាំង​ចុះ​ទៅដល់​កន្លែង ដែល​បណ្ដាញ​របស់​រាយ​ការណ៍​ជូន​នោះ ក៏​បាន​ឃើញ​មាន​គំនរ​ឈើ​ទាំង​ពីរ​កន្លែង​ដូច​ដែល​បណ្ដាញ​របស់គាត់​រាយការណ៍​ជូន​ពិតមែន​រាល់ ។​

​ជុំវិញ​ន័យ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ គឺ​នាំ​កម្លាំង​ផ្ទាល់​ដោយ លោក ជា តារា នាយ​ការិយាល័យ​សេដ្ឋកិច្ច​ខេត្ត​ក្រោម​បទបញ្ជា​របស់​ឯកឧត្តម ស្នងការដ្ឋាន​នគរបាល​ខេត្ត ងួន គឿន នឹង​មាន​ការចង្អុលបង្ហាញ​ពី​លោក វ៉ាន់ សាង្វាត ស្នងការ​រង់​ទទួល​ផែន​សេដ្ឋកិច្ច​បង្ក្រាប​ធនធាន​ធម្មជាតិ​និង​មាន​ការសម្របសម្រួល​ពី​លោក ជា ពេជ្រ ប្រធាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី​។​

​នៅពេល​នោះ​ដែរ​លោក ជា ដា​រ៉ា​ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​ខេត្ត​រតនគីរី​បាន​ប្រាប់​បន្ត​ទៀត​ថា​គាត់​នឹង​ពង្រីក​បណ្ដាញ​នឹង​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​ឱ្យ​រាយការណ៍​ជូន​គាត់​នៅពេលដែល​មាន​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​ទាំងមូល​ឬ​ក៏​បទល្មើស​ផ្សេងៗ​គាត់​នឹង​ដាក់​កម្លាំង​ចុះ​បង្ក្រាប​ដូច​ភ្លៀងរលឹម​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​រតនគិរី​បាន​អបអរសាទរ​ចំពោះ​លោក ជា តារា នាយ​ការិយាល័យ​សេដ្ឋកិច្ច​ខេត្ត​ឃើញ​គាត់​អនុវត្ដ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាង​សកម្ម​មិនអោយ​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តរតនគិរី​ខកបំណង​ទេ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com