ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ចាប់ពី​ឆ្នាំ​២០១៨​នេះ​ត​ទៅ​រដ្ឋបាល​ខេត្ត​រតនគិរី​នឹង​រៀបចំ​អោយ​មាន​ព្រឹត្តិការណ៍​ប្រណាំងទូក​ជា​រៀងរាល់ឆ្នាំ​!!!

ចាប់ពី​ឆ្នាំ​២០១៨​នេះ​ត​ទៅ​រដ្ឋបាល​ខេត្ត​រតនគិរី​នឹង​រៀបចំ​អោយ​មាន​ព្រឹត្តិការណ៍​ប្រណាំងទូក​ជា​រៀងរាល់ឆ្នាំ​!!!

ខេត្ត​រតនគិរី ៖ ចេញផ្សាយ​ថ្ងៃ​ទី​២៤​ខែតុលា​ឆ្នាំ​២០១៨
​លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី​មេបញ្ជាការ​កង​រាជ​អាវុទ្ធហត្ថ​ខេត្ត​រតនគិរី បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ នេះ​ថា ខណៈ​ដែល​ហាត់ សម​អុំទូក​នៅ​បឹង​កន្សែង​ដើម្បី​ត្រៀម​ចូលរួម​ប្រលងប្រណាំង​ដណ្តើម​យក​ជ័យលាភី​នា​ឱកាស​អបអរ​សារ​ទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រទីប​សំពះ​ព្រះខែ​និង​អកអំបុក​ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ថា  ចាប់ពី​ឆ្នាំ​២០១៨​នេះ​តទៅ​ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី លោក​នឹង​រៀបចំ​អោយមាន​នូវ ព្រឹត្តិការណ៍ ប្រណាំងទូក​ដូច​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​ដែរ​។​

​លោក​ឧត្តមសេនីយ៍ត្រី បាន​បន្តទៀតថា  ឆ្នាំនេះ​ជា​លើក​ទី​១​ហើយ សម្រាប់​ខេត្ត​រតនគិរី​គឺ​ដែល​មាន​ការ​ប្រណាំងទូក​ដើម្បី​ចូលរួម​អបអរសាទរ​ក៏ដូចជា​បង្ករ​ឱកាស​សប្បាយរីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នា​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រទីប​អកអំបុ​កនិង​សំ​ពះព្រះ​ខែ​ឆ្នាំ​នេះ​ដែល​ការប្រណាំង​ធ្វើឡើង​នៅ​បឹង​កន្សែង​នា​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

​ម្យ៉ាងវិញទៀត​ក៏​ដើម្បី​យើង រួម​គ្នា​រក្សា​នូវ​ទំនៀមទម្លាប់​ប្រពៃណី និង​វប្បធម៌​ដ៏​ផូរផង់​របស់​ជាតិ​យើង​ផងដែរ​។​ហើយ​ចង់អោយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគិរី ទាំងមូល​បាន​ទស្សនា​កម្សាន្ត​នៅ​ប្រពៃណី​មួយ​នេះ ដែល​អ្នកខ្លះ​មិន​អាចមាន​លទ្ធភាព​ធ្វើដំណើរ​ទៅ​ទស្សា​នានៅ​រាជធានី​ភ្នំពេញ​។​

​លោក​ថា   ការហាត់​សម​ដើម្បី​ត្រៀម​ប្រណាំង​យក​ជ័យលាភី​នេះ​ក៏​មាន​ការចូលរួម​ទូក​របស់​មេបញ្ជាការ​អាវុធ​ហត្ថ​ទាំង ៩ ស្រុក​ក្រុង និង​មាន​ការចូលរួម​ទូករ​បស់​មន្ទីរ​នានា​នៅក្នុង​ខេត្ត​ផងដែរ​។​
(​ដោយ​ខ្មែរ​អច្ឆរិយ​:)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com