ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

គ្រប់​បណ្តា​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​រាជធានី​-​ខេត្ត​យកចិត្តទុកដាក់​លើ​បញ្ហា​សុខទុក្ខ​ដល់​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន​នៃ​កងរាជអាវុធហត្ថ​ទាំងអស់​ជា​មហា​គ្រួសារ​អាវុធហត្ថ​តែមួយ​

គ្រប់​បណ្តា​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​រាជធានី​-​ខេត្ត​យកចិត្តទុកដាក់​លើ​បញ្ហា​សុខទុក្ខ​ដល់​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន​នៃ​កងរាជអាវុធហត្ថ​ទាំងអស់​ជា​មហា​គ្រួសារ​អាវុធហត្ថ​តែមួយ​

​បន្ទាយមានជ័យ ៖ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក នាយ​ឧត្តមសេនីយ៍  សៅ សុខា  អគ្គមេបញ្ជាការ​រង​នៃ​កង​យោពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​អោយ​គ្រប់​បណ្តា​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​រាជធានី​-​ខេត្ត​យកចិត្តទុកដាក់​លើ​បញ្ហា​សុខទុក្ខ​ដល់​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន​នៃ​កងរាជអាវុធហត្ថ​ទាំងអស់​ជា​មហា​គ្រួសារ​អាវុធហត្ថ​តែមួយ​ទូទាំងប្រទេស​ដែល​ជួប​ទុក្ខលំបាក​ផ្សេងៗ​ជាយថាហេតុ ។​

​ជាក់ស្តែង នៅ​រសៀល​ថ្ងៃ​ទី​២០​ខែតុលា​ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន  មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រមទាំង​មេបញ្ជាការរង  នាយទាហាន​-​នាយទាហានរង និង​ពលទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ជាច្រើន​រូប​បាន​រួមចំណែក​លើ​ការងារ​ចាត់តាំង  ពិធីការ និង​ចូលរួម​ក្នុង​កម្មវិធី​រំលែក​មរណៈទុកុ្ខ​ដ៏​ក្រៀមក្រំ​របស់​ក្រុមគ្រួសារ​នៃ​សព​លោក​អនុសេនីយ៍ឯក ស៊ឹម ស៊ីវ  មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ​ដែល​បាន​ទទួលមរណៈភាព​កាល​ពី​វេល​ម៉ោង​១៧ និង ០០​នាទី ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ ដោយ​រោគាពាធ ។​

​ព្រមទាំង​បាន​លះបង់​នូវ​ពេលវេលា​សម្ភារៈ​និង​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​រួមចំណែក និង​រំលែក​មរណៈទុក្ចដ៏​ក្រៀមក្រំ​នេះ តាំង​ពី​កិច្ច​ចាប់ផ្តើម​ដំណើរកា​រកម្ម​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខ័ន្ធ​និង​ដង្ហែរ​សព​ឆ្ពោះទៅ​កាន់​មេរុ  ដែល​ជា​ទី​ឈាបនកិច្ច​នៃ​សព និង​ដោយ​មាន​ការចូលរួម​ដង្ហែរ​ស​ពពី​បណ្តា​កងកម្លាំង និង​ស្ថាប័ន​នានា​ក្នុង​ក្រុង​ប៉ោយប៉ែត​យ៉ាងច្រើន​កុះករ ។​

​សកម្មភាព​ទាំងនេះ បាន​បញ្ជាក់​អោយ​ឃើញ​ពី​ការ​សាម​គី្គ​ឯកភាព​ផ្ទៃក្នុង​ដ៏​រឹងមាំ​មិន​អាច​កាត់ថ្លៃ​បានឡើយ  ដោយ​ទទួលបាន​មកវិញ​នូវ​ការគាំទ្រ និង​អបអរសាទរ​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ក្រុម​គ្រួសារនៃ​សព  ក៏ដូចជា​មហាជន​ជាច្រើន​ផងដែរ​។​
(​ដោយ​ខ្មែរ​អច្ឆរិយ​:)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com