ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំ​ខ្លួន​ជនល្មើស​៤​នាក់ ពាក់ព័ន្ធ​បទល្មើស​កាប់​និង​ប្រមូល​ឈើ​ប្រណីត​ខុសច្បាប់​នៅក្នុង​តំបន់ការពារធម្មជាតិ​!!!

​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំ​ខ្លួន​ជនល្មើស​៤​នាក់ ពាក់ព័ន្ធ​បទល្មើស​កាប់​និង​ប្រមូល​ឈើ​ប្រណីត​ខុសច្បាប់​នៅក្នុង​តំបន់ការពារធម្មជាតិ​!!!

​ខេត្ត​មណ្ឌលគិរី ៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ បាន​សម្រេច​ឃុំខ្លួន​ជនល្មើស​ចំនួន​៤​នាក់ ដាក់ពន្ធនាគារ ជា​បណ្ដោះអាសន្ន ពី​បទ​កាប់​ឈើ​ខុសច្បាប់​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ឋិត​ក្នុង​ភូមិសាស្ត្រ​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។

​ជនល្មើស​ទាំង​៤​នាក់​ដែល​តុលាការ​សម្រេច​ឃុំខ្លួន​មាន ១.​ឈ្មោះ​វិច វ៉ាត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ២.​ឈ្មោះ​លួ​ម ថាំង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ៣.​ឈ្មោះ​សា វា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ទី​៤.​ឈ្មោះ​លួ​ម តាំង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។ ជនល្មើស​ទាំង​៤​នាក់ មាន​ទីលំនៅ​ភូមិ​ជី​មាត ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។

​ការសម្រេច​ឃុំខ្លួន​ជនល្មើស​ទាំង​៤​នាក់​ខាងលើ​នេះ គឺ​បន្ទាប់ពី​មន្ត្រី​ឧទ្យានុ​រក្ស​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក សហការ​ជាមួយ​កម្លាំង​នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣០៣ បាន​ចុះ​ប្រតិបត្តិការ​ដើរល្បាត​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ហើយ​បាន​ពើបប្រទះ​ឃើញ​ជនសង្ស័យ​កំពុងតែ​ប្រើប្រាស់​រណារយន្ត​ដើម្បី​កាប់រំលំ​ដើមឈើ​ជា​ប្រភេទ​ឈើប្រណិត​ធ្នង់​អស់​ជាច្រើន​ដើម ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្ដង​។

​សូមបញ្ជាក់​ថា បទល្មើស​ធនធានធម្មជាតិ ជាពិសេស​ការ​លួច​កាប់​ឈើ​ខុសច្បាប់​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​នានា​ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគិរី ក៏​ត្រូវ​បាន​រដ្ឋបាលខេត្ត​មណ្ឌលគិរី តាមរយៈ​សេចក្ដីណែនាំ ស្ដី​ពី​ការពង្រឹង​វិធានការ​ចាំបាច់​នានា​ក្នុង​ការទប់ស្កាត់ និង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ និង​ការកាប់​រាន​ដីព្រៃ​ខុសច្បាប់ ដើម្បី​រួមចំណែក​អភិរក្ស​ធនធានធម្មជាតិ និង​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​។​

​គួរ​រម្លឹក​ជូន​ថា មាត្រា​៦២ នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ បានចែង​ថា «​ត្រូវ​ផ្ដន្ទាទោស​ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ និង​ត្រូវ​រឹបអូស​វត្ថុតាង​ជា​សម្បត្តិ​រដ្ឋ ចំពោះ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ណាមួយ​ដូចខាងក្រោម ៖
១.​កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ ដុត និង​ឈូសឆាយ​ដី​ព្រៃ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​។​
២.​កាប់ ប្រមូល និង​កែច្នៃ​ឈើ​ប្រណីត​គ្រប់​ប្រភេទ​។ (​ខ្មែរ​អច្ឆរិយ​:)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com