ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន​!​មិនចាំបាច់​រងចាំ​ជាតិ​ក្រោយ​ទេ​!!!

ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន​!​មិនចាំបាច់​រងចាំ​ជាតិ​ក្រោយ​ទេ​!!!

ខេត្ត​កំពង់ឆ្នាំង ៖ ចេញផ្សាយ​ថ្ងៃ​ទី​២១​ខែតុលា​ឆ្នាំ​២០១៨
​លោក​ឧត្តមសេនីយ៍ទោ ឡុច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ប្រាប់ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​តុលា​នេះ​ថា ជនដៃដល់​ដែល​សម្លាប់​ក្មេងស្រី​បងប្អូន​បង្កើត​២​នាក់ នៅ​ស្រុក​បរិបូរណ៌ ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​កម្លាំង​នគរបាល ឃាត់ខ្លួន​បាន​ហើយ បន្ទាប់​ពី​ការសួរនាំ​រយៈពេល​២​ថ្ងៃ​។​

​លោកស្នងការ​បាន​បន្ត​ថា ការសម្លាប់​ក្មេងស្រី​ទាំង​២​នាក់​នេះ បាន​កើតឡើង​ពី​ករណី​រំលោភ ហើយ​សម្លាប់​ចោល​តែ​ម្តង​។​

​ជនដៃដល់​មានឈ្មោះ ឆុំ ព​យ គឺជា​អ្នក​ជិតខាង​ក្មេងស្រី​រងគ្រោះ​។ ជនសង្ស័យ​រូបនេះ បាន​ឡើង​ទៅ​រំលោភ​ក្មេងស្រី​ជា​បង តែ​ខណៈនោះ​ក្មេង​ស្រី​ជា​ប្អូន​បានឃើញ និង​ស្រែក ហើយ​ដោយសារ​ខ្លាច​ធ្វើឲ្យ​បែកការណ៍ ជនសង្ស័យ​បាន​យក​ខ្នើយ សង្កត់​ដង្ហើម​បណ្តាលឲ្យ​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​។​

​លោក​បន្តថា ពីដំបូង​ជនសង្ស័យ ប្រកែក​មិន​ព្រម​សារភាព​នោះទេ តែ​ទីបំផុត​ដោយសារ​ការប្រើប្រាស់​ជំនាញ របស់​សមត្ថកិច្ច​ជនសង្ស័យ​ក៏​បាន​សារភាព​។ ផ្ទុយទៅវិញ ឪពុកមា និង​ម្តាយមីង​របស់​ក្មេងស្រី​រងគ្រោះ មិន​ពាក់ព័ន្ធ​នោះទេ​។​

​លោក​ឧត្តមសេនីយ៍ទោ ឡុច វណ្ណា​រ៉ា បាន​គូសបញ្ជាក់​ដែរ​ថា ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ហើយ កម្លាំង​នគរបាល​របស់​លោក នឹង​នាំ​ជនដៃដល់​ទៅ​ធ្វើ​ត្រា​ប់ នៅ​ទី​កន្លែង​កើតហេតុ​ផងដែរ ៕
(​ដោយ​ខ្មែរ​អច្ឆរិយ​:)៚

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com