ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី បើក​យុទ្ធនាការ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ពាក់​ស្លាក​លេខ​កងយោធពល​ខេមរភូមិន្ទ​ក្នុង​ខេត្ត​រតនគិរី​

​លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី បើក​យុទ្ធនាការ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ពាក់​ស្លាក​លេខ​កងយោធពល​ខេមរភូមិន្ទ​ក្នុង​ខេត្ត​រតនគិរី​

​រតនគិរី ៖ ព្រឹក​ថ្ងៃ​ពុធ ៨​កើត ខែ​ភ​អ​ស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ជំនាញ​ផែន​ប្រតិបត្តិការ និង​បាន​ដាក់​នៅ​បទបញ្ជា​ដល់​មេបញ្ជាការរង​ទទួល​ផែន​ប្រតិបត្តិការ ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ នាយការិយាល័យ បើក​យុទ្ធនាការ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ពាក់​ស្លាក​លេខ​កងយោធពល​ខេមរភូមិន្ទ (​ស្លាក​លេខ​ខ​.​ម​) ដែល​កំពុង​ធ្វើ​ចរាចរណ៍​ចេញចូល រួម​និង​ធ្វើ​អា​ជី​កម្ម​នៅតាម​ដងផ្លូវ ៧៨​អា និង​ផ្លូវ ៧៦​អា ក្នុង​ភូមិសាស្ត្រ​របស់​ខេត្ត​រតនគិរី ។​

​ទន្ទឹមនឹងនោះ លោក​ឧត្តមសេនីយ៍ ក៏​បាន​ដាស់តឿន​ដល់​នាយ​អាវុធហត្ថ​ក្នុងពេល​ចុះ​ប្រតិបត្តិការ ត្រូវខិតខំ​គោរព​ច្បាប់ គោរព​វិន័យ បទបញ្ជា និង​រក្សា​ភាព​ថ្លៃថ្នូរ ក្នុង​ពេល​ចុះ​បេសកម្ម​ត្រួត​ព​និត្យ ការប្រើប្រាស់​ឯកសណ្ឋាន​កងទ័ព​ក្លែងក្លាយ ការប្រើប្រាស់​អាវុធ​គ្រាប់​គ្រប់​ប្រភេទ​ដែល​ច្បាប់ ឬ​អង្គភាព​មិន​អនុញ្ញាត​ជាដើម ។​
​ដោយ​ខ្មែរ​អច្ឆរិយ​:

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com