ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ប្រជុំ ពិគ្រោះ​យោបល់​ផ្លាស់ប្តូរ​បទពិសោធន៍ ការអនុវត្តន៍​ការងារ​នគរបាល និង​សហគមន៍ ​រយៈពេល​០២​ថ្ងៃ (១៧-១៨-​តុលា​-២០១៨)

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ប្រជុំ ពិគ្រោះ​យោបល់​ផ្លាស់ប្តូរ​បទពិសោធន៍ ការអនុវត្តន៍​ការងារ​នគរបាល និង​សហគមន៍ ​រយៈពេល​០២​ថ្ងៃ (១៧-១៨-​តុលា​-២០១៨)

​មណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៨​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​កិច្ចប្រជុំ ពិគ្រោះ​យោបល់​ផ្លាស់ប្តូរ​បទពិសោធន៍ ការអនុវត្តន៍​ការងារ​នគរបាល និង​សហគមន៍ ដែល​មាន​រយៈពេល​០២​ថ្ងៃ (១៧-១៨-​តុលា​-២០១៨) ។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ីង សំអុល ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ក្រសួងមហាផ្ទៃ និង​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ។​

​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​ឧត្តមសេនីយ៍ វរ​សេនីយ៍ ក្រុមការងារ​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​, លោក​ស្នងការរង​ទទួល​ផែន​សេនាធិការ លោក​ស្នងការរង​ទទួល​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​, លោកនាយ​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន ០៩​ខេត្ត (​មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ព្រះវិហារ​), លោក​អធិការ អធិការរង នគរបាល​ក្រុង​ស្រុក​ទាំង​៥ និង​មន្ត្រី​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​សរុប​ចំនួន​៣៥​នាក់ ។​

?​ជា​កិច្ច​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត បាន​ឡើង​អាន​របាយការណ៍​ស្វាគមន៍​ជូន​អង្គពិធី និង​បាន​លើកឡើង​អំពី​លទ្ធផល​នានា​ដែល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរេចបាន ស្តីពី​ការអនុវត្តន៍​ការងារ​នគរបាល និង​សហគមន៍​ដែល​ជា​លក្ខណៈ​ប្រព័ន្ធ​ទូលំទូលាយ និង​ស៊ីជម្រៅ​សំរាប់​ការងារ​នគរបាល​និង​សហគមន៍​ក្នុង​ឆ្នាំ​២០១៧​កន្លងមកនេះ ។​

​បន្ទាប់​មក​ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ីង សំអុល ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុង​ការអនុវត្តន៍​ការងារ​នគរបាល​និង​សហគមន៍ ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង និង​ពង្រឹង​ការអនុវត្តន៍​ការងារ​នគរបាល​និង​សហគមន៍ ជាពិសេស​ការប្រើប្រាស់​ទម្រង់​ទាំង ៤  និង​ការងារ​ផ្សព្វផ្សាយ​ណែនាំ និង​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ជា​ជន​បង្គោល​និង​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឧិវាទ ទទួលបន្ទុក​ការងារ​ប៉ុស្តិ៍​នគរបាល​រដ្ន​បាល  និង​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល អោយបាន​យល់ដឹង​អំពី​ការអនុវត្តន៍​ការងារ​នគរបាល និង​សហគមន៍ ដើម្បី​ធានា និរន្តរភាព​និង​សម្រេចបាន​លទ្ធផល​ប្រកបដោយ​ប្រសិទ្ធភាព​។​

​បន្ទាប់មក​ក្រុម​ការងារ​បាន​បន្ត​ចុះ​ធ្វើ​ការដក​បទពិសោធន៍​ការងារ​នគរបាល និង​សហគមន៍​នៅតាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់ គោលដៅ​ក្រុង​-​ស្រុក​ចំនួន ០៣ (​ក្រុង​សែន​មនោ​រម្យ​, ស្រុក​ពេជ្រា​ដា​, ស្រុក​កោះ​ញែក​) ៕
​ដោយ​ខ្មែរ​អច្ឆរិយ​:

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com