ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អនុញ្ញាត​ឱយ នាយការិយាល័យ​អនុព័ន្ធយោធា​ឡាវ​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ចូលជួប​សំណេះសំណាល !!!

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន  អនុញ្ញាត​ឱយ នាយការិយាល័យ​អនុព័ន្ធយោធា​ឡាវ​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ចូលជួប​សំណេះសំណាល !!!

រាជធានី​ភ្នំពេញ ៖ ចេញផ្សាយ​ថ្ងៃ​ទី​១៧​ខែតុលា​ឆ្នាំ​២០១៨
​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​ស្វាគមន៍​ចំពោះ លោក​វរសេនីយ៍ឯក ភី​ម​ម៉ាក់​ចាន់ វង្ស​បញ្ញា ដែល​ត្រូវបាន​តែងតាំង​ជា នាយការិយាល័យ​អនុព័ន្ធយោធា​ឡាវ​ថ្មី​នាឱកាស នេះ​នៅ​អគ្គបញ្ជាការដ្ឋាន នា​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ​។​

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ វរសេនីយ៍ឯក ភី​ម​ម៉ាក់​ចាន់ វង្ស​បញ្ញា នាយការិយាល័យ​អនុព័ន្ធយោធា​ឡាវ​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ណែនាំ​ខ្លួន​

​ក្នុង​ខណៈ​ដែល​រូបលោក​ត្រូវ បាន​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ​ឡាវ ជ្រើសតាំង​ឱ្យ​មក​បំពេញ​ការងារ​នៅ​កម្ពុជា រយៈពេល​៣​ឆ្នាំ បន្ត​ពី​លោក​អនុព័ន្ធ​ចាស់ ដែល​បាន ចប់​អាណត្តិ​ទៅ​។​

លោក​បាន​បន្តទៀតថា ក្នុង​នាម​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ និង​លោក​ផ្ទាល់ បាន​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ធ្វើ​កិច្ចសហការ​ដ៏​ជិតស្និទ្ធ រួម​ចំណែក​បន្ត​ពង្រឹង​ពង្រីក កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​ជា​ផ្លែផ្កា​នេះ​ទៅ​មុខ​ទៀត​។​

លោក​អគ្គមេបញ្ជាការ បាន​ចូលរួម សោក ស្តាយ​នូវ​ការបាត់បង់​ជីវិត ហេ​ថា​រចនាសម្ព័ន្ធ​ដោយ​ដោយ​គ្រោះទឹកជំនន់​នៅ​តំបន់​មួយចំនួន​នៃ​ប្រទេស​ឡាវ​។ លោក​បាន​បន្តថា​៖ «​យើង​ត្រូវ​ខិតខំ​បន្ត​កិច្ចសហប្រតិបត្តិការ​បន្ត​ទៀត​លើ​ការងា​របង្រាប​បទល្មើស​ផ្សេងៗ ដូចជា​បទ ល្មើស​កាប់​ឈើ ជួញដូរ​គ្រឿងញៀន ។​ល​។​»​។

​ចំពោះ​បញ្ហា​ព្រំដែន កងយោធពល​ខេមរភូមិន្ទ បាន​ប្តេជ្ញា​អនុវត្តន៍​នូវ​អនុសាសន៍​របស់ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា ឡាវ នៅ​ទីក្រុង​ហានូយ​ប្រទេស​វៀតណាម នា​ពេល​ថ្មីៗ​នេះ ដើម្បី​ឱ្យ​ព្រំដែន រវាង​ប្រទេស​ទាំង​ពីរ​ក្លាយ ជា​ព្រំដែន មាន​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ​ខ្ពស់​។​

នាយ​ឧត្តមសេនីយ៍ មានជំនឿថា​៖  បេសកកម្ម នាយការិយាល័យ​អនុព័ន្ធយោធា​ឡាវ ប្រចាំ​នៅ​ព្រះរាជា ណា​ចក្រ​កម្ពុជា​នា​ឱកាស​នេះ នឹង​បាន​បង្កើន​ការពង្រឹង និង​ពង្រីក បន្ថែមទៀត នូវ​ចំណង​សាមគ្គីភាព មិត្តភាព និង​កច្ចស​ហ​ប្រតិ​ប​ត្ត​ការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឡាវ កាន់តែ​រឹងមាំ ថែម​ទៀត​។​

លោក​វរសេនីយ៍ឯក ភី​ម​ម៉ាក់​ចាន់ វង្ស​បញ្ញា បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​បំផុត និង​បាន​លើកឡើង​អំពី​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​យើង​ទាំង​ពីរ​ឡាវ​-​កម្ពុជា ដែល​មាន​ប្រវត្តិ​ជា​យូ​លង់​ណាស់​មកហើយ​។

​លោក​សេនានុព័ន្ធ​យោធា​ឡាវ​បាន​ប្តេជ្ញា​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព ធ្វើ​យ៉ាង ណា​ជួយ​ជ្រោមជ្រែង ឱ្យ​កិច្ច​សហប្រតិបត្តិការ នេះ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។ ចំពោះ​បញ្ហា​ព្រំដែន​កងទ័ព​ប្រជាជន​ឡាវ បាន​ឯកភាព​និង​គាំទ្រ​ទាំង ស្រុង​តាម​កិច្ច ព្រមព្រៀង រវាង​រវាង​នាយករដ្ឋមន្ត្រី​ឡាវ និង​កម្ពុជា ហើយ​មាន​ជំនឿ​ជឿជាក់ថា និង​ដោះស្រាយ​បាន​ចប់​នាពេល ខាងមុខនេះ​៕​ដោយ​ខ្មែរ​អច្ឆរិយ​:

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com