ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​អញ្ចើញ​ចូល​មក​លេង​កំសាន្ដ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​រតនគិរី ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយះពេល​៣​ថ្ងៃ​យ៉ាង​ច្រើន​កុះករ

ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​អញ្ចើញ​ចូល​មក​លេង​កំសាន្ដ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​រតនគិរី ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយះពេល​៣​ថ្ងៃ​យ៉ាង​ច្រើន​កុះករ

រតនគីរី ៖  ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ចើញ​ចូល​មក​លេង​កំសាន្ដ​នៅ​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​រតនគិរី នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយះពេល​បី​ថ្ងៃ មាន​ចំនួន​ច្រើន​កុះករ ហើយ​ពួកគាត់​បាន​សម្តែង​នូវ​ការ​សាទរ​យ៉ាង​ក្រៃលែង​នឹង​បាន​ថ្លែងអំណរគុណ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ជា​ប្រមុខ រាជរដ្ឋាភិបាល​បាន​នាំមក​នូវ​សន្តិភាព​ជូន​ប្រទេស​ជាតិ ធ្វើឱ្យ​ប្រទេស​មាន​ការអភិវឌ្ឍន៍​រីកចំរើន លើ​គ្រប់​វិស័យ ជាពិសេស​ប្រពន្ធ្គ​មនាគ​មបាន​ត​ភ្ជាប់​ខ្វាត់ខ្វែង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​និង​សន្តិសុខ​មាន​គ្រប់​ទីកន្លែង​ដែល​។​បាន​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ឱ្យ​គេ​បានដឹង​កាន់តែ​ច្បាស់​ពី​កម្ពុជា ដែល​ជា​ប្រទេស​មាន សុខសន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍន៍​យ៉ាង​ពិតប្រាកដ​។​

​លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី បាន​អោយ​ខ្មែរ​អច្ឆរិយ​:​ដឹងថា ភ្ញៀងទេសចរណ៏​ជាតិ អន្តរជាតិ​ដែល​អញ្ចើញ​ចូល​មក​លេង​កំសាន្ដ​នៅក្នុង​ខេត្ត​រតនគិរី​នា​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​ថ្ងៃ​ទី​មួយ ( ០៨.១០.១៨ ) មាន​ចំនួន​៤,៧៣៤​នាក់ កើនឡើង ១,៥% ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ៤,៦៥២​នាក់ កើន ១,៤% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៨២​នាក់ កើនឡើង ៥,១% ។ ថ្ងៃទី​២ ( ០៩.១០.១៨ ) ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ  មក​ទស្សនា​កំសាន្ត​ក្នុង​ខេត្ត​រតនគិរី​មាន​ចំនួន ៩,៥១៦​នាក់ កើនឡើង ៧២,៧៧% ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ៩,៤១៨​នាក់ កើនឡើង ៧៣,៨៣% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៩៨​នាក់ កើនឡើង ៨,៨៩% ។

​ចំនែក​ថ្ងៃទី​៣​លោក​ថា នៅ​មិនទាន់​បាន​ដឹង​តួរ​លេខ​នៅ​ឡើយ​ទេ ពីព្រោះ​តាម​រមណីដ្ឋាន​នានា ក៏ដូចជា​ផ្ទះសំណាក់​សណ្ឋាគារ មិនទាន់​បាន​ផ្តល់​តួរ​លេខ​នៃ​ចំនួន​ភ្ញៀវទេសច​រណ៍​មកកាន់​មន្ទីរ​នៅឡើយ  តែ​ទោះជា​យ៉ាងណា​ក៏​លោក​សំដែង​នូវ​សុ​តិថិនិយម​ថា ចំនួន​ភ្ញៀវ​អាច​នឹង​កើន​ឡើង​ជាង​ឆ្នាំទៅ ។

​លោក ង៉ែត ពិ​ទូ បាន​បន្ដទៀតថា ពាក់ព័ន្ធ​នឹង​ម្ហូបអាហារ​តាម​រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោក​បាន​ចាត់​អោយ​ក្រុមការងារ​របស់​លោក​ចុះ​អប់រំ​ណែនាំ​អំពី​អនាម័យ និង​ជំរុញ​មិនអោយ​មាន​ការតំឡើងថ្លៃ​ទេ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយះពេល​៣​ថ្ងៃ​ឆ្នាំ​២០១៨​នោះទេ ។

​ទោះជា​យ៉ាងណា​ក៏​នៅ​មាន​អ្នកបំរើ​សេវា​ម្ហូបអាហា​សណ្ឋាគារ​ផ្ទះសំណាក់​មួយ​ចំនួន​បាន​តំឡើងថ្លៃ​លើស​ការកំណត់​របស់​ម​ន្ទីរ​បន្ដិចបន្ដួច​ផងដែរ ហើយ​លោក​បាន​សន្យាថា នៅ​ឆ្នាំក្រោយ​មិនឱយ​មាន​បញ្ហា​នេះ​កើតមានឡើង​ទេ ៕
​ដោយ​ខ្មែរ​អច្ឆរិយ​:

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com