ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​យើង​ភ្ញៀវ​ទេសចរណ៍​ជាង​១​ម៉ឺន​នាក់​មក​លេង​កំសាន្ត​នៅ​ខេត្ត​មណ្ឌលគិរី មាន​កំណើន​ជាង​ឆ្នាំ​មុន ៣០.៤១%!!!

​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​យើង​ភ្ញៀវ​ទេសចរណ៍​ជាង​១​ម៉ឺន​នាក់​មក​លេង​កំសាន្ត​នៅ​ខេត្ត​មណ្ឌលគិរី មាន​កំណើន​ជាង​ឆ្នាំ​មុន ៣០.៤១%!!!

មណ្ឌលគិរី ៖ ភ្ញៀវ​ទេសចរណ៍​មកលេង​កំសាន្ត​នៅ​ខេត្ត​មណ្ឌលគិរី ឆ្នាំ​២០១៨ នេះ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​បាន​សម្រុក​នាំគ្នា​មក​លេង​កំសាន្ត​មានការ កើន​ឡើង​ជាង​ឆ្នាំ​មុន​រហូត​ដល់​ទៅ​ជាង​៣០​ភាគរយ ខណៈ​ខេត្ត​នៅ​ភាគ​ឥ​សាន្ត​នេះ ផ្លូវ​មាន​ស្ថានភាព​ល្អប្រសើរ បូករួម​នឹង​ខ្យល់​អាកាសធាតុ​ត្រជាក់​ល្អ​បរិសុទ្ធ ព្រមទាំង​មាន​ស្មៅ​ដុះ​នៅលើ​ភ្នំ​ដ៏​ខៀវខ្ចី​ស្រស់បំព្រង​គួ​ជាទី​គយគន់​។​

​តាម​របាយការណ៍​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី លោក ងិន សុ​វិមាន បានឱ្យដឹងថា ភ្ញៀវ​ទេសចរណ៍​បើ​គិត​ត្រឹម​តែ​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​០៨, ០៩ និង​ទី​១០​ខែតុលា​ឆ្នាំ​២០១៨ ឃើញថា មាន​ចំនួន​១១,៣៤៦​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ១១,១១៤​នាក់ អន្តរជាតិ​២៣២​នាក់​។

​បើ​ធៀប​និង​ឆ្នាំ​២០១៧ រយៈពេល​ដូចគ្នា គឺ​កើនឡើង​ចំពោះ​ភ្ញៀវ​ជាតិ​៨៧០០​នាក់ អន្តរជាតិ​២១៥​នា កើន​សរុប​៣០,៤១% លោក​ប្រធាន​មន្ទីរ​បាន​ថ្លែង​ស្រប​ជាមួយ​របាយការណ៍​ថា ភ្ញៀវ​ទេសចរណ៍ អញ្ជើញ​មក​លេង​ខេត្ត​មណ្ឌលគិរី ស្រប​ពេល​ខេត្ត​មួយ​នេះ​អំណោយផល ដល់​អ្នក​ទេសចរណ៍ នូវ​ទេសភាព​ស្រស់ស្អាត សម្បូរ​ដោយ​រមណីយដ្ឋាន ផ្លូវ​ស្អាត បូក​រួម​ទាំង​សេវាកម្ម​ល្អប្រសើរ ពិសេស​គឺ​សេវា​សន្តិសុខ​របស់​កង​កម្លាំង​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​។​

​ជាមួយគ្នា​នោះ​ដែរ កងកម្លាំងប្រដាប់អាវុធ​ក៏​បាន​ថ្លែងថា ចំពោះ​បញ្ហា​អសន្តិសុខ​ពុំមាន​បញ្ហា​អ្វី​កេ​ី​ត​មាន​ដែរ​រីឯគ្រោះថ្នាក់​ចរាចរណ៍​វិញ​ក៏​ពុំ​មាន​អ្វី​គួរឱ្យ​កត់សម្គាល់​នោះ​ទេ​៕
(​ដោយ​ខ្មែរ​អច្ឆរិយៈ​)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com