ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្មេងស្រី​០៤​នាក់​បាន​នាំគ្នា​ទៅ​ងូតទឹក​អណ្ដូង​បណ្ដាល​ឱយ​រអិលដួល​បោក​ក្បាល​នឹង​ឃឿន​អណ្ដូង​ស្លាប់​០១​នាក់​!!!

ក្មេងស្រី​០៤​នាក់​បាន​នាំគ្នា​ទៅ​ងូតទឹក​អណ្ដូង​បណ្ដាល​ឱយ​រអិលដួល​បោក​ក្បាល​នឹង​ឃឿន​អណ្ដូង​ស្លាប់​០១​នាក់​!!!

មណ្ឌលគិរី : ស្រុក​កោះ​ញែក ៖ គួរ​ឱយ​អនិច្ចារ​ក្មេងស្រី​ម្នាក់​មាន​អាយុ ០៣ ឆ្នាំ បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ដោយសារ រអិលដួល​បោក​ក្បាល​ទៅ​នឹង​ឃឿន​ថ្ម អណ្ដូងស្នប់​មុខផ្ទះ របស់​ស្មៀន ឈ្មោះ​ឡុង ក្នុងចំណោម​ក្មេងស្រី​០៤​នាក់​កាលពី​ថ្ងៃ​ទី​០៩ ខែ តុលា ២០១៨ វេលា​ម៉ោង​,១៣ និង​១០​នាទីំ​នៅ​ភូមិ​រយ៉ ឃុំរ​យ៉ ស្រុក​កោះ​ញែក  ខេត្ត​មណ្ឌលគិរី​។​

​ក្មេងស្រី​រងគ្រោះ​មាន​ឈ្មោះ លី ស្រី​លីន អាយុ ០៣ ឆ្នាំ រស់នៅ​ភូមិរ​យ៉ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ។

បើ​យោងតាម​របាយការណ៍រ​បស់​លោក​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក​បាន​ឱយដឹងថា ក្មេងស្រី នោះ​ពិតជា​បាន រអិល​ជេ​ី​ង​ដួល​បោក​ក្បាល​ទៅ​នឹង​ឃឿន​អណ្ដូង​ចំ​កញ្ចឹង ក ហើយ​ពេល​ដែល​ដួល​រួច​ម្តាយ​បាន​យក​ក្មេង​នោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កោះ​ញែក​។​

​ប៉ុន្តែ​គួរ​ឱយ​អនិច្ចារ​ពេល​មក​ដល់​មន្ទីរពេទ្យ​ភ្លាម​គ្រូពេទ្យ​បាន​ប្រាប់​ទៅ​ម្ដាយ​ក្មេង​ក្មេងស្រី​នោះ​ថា​កូន​បងស្រី​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ហើយក៏​បាន​យក​សាកសព​កូន​ទៅ់​ផ្ទះ បន្ទាប់​មក​កំលាំង​នគរបាល​ប៉ុស្តិ៍រ​យ៉​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​នៅ​កន្លែងកើតហេតុ និង​ពិនិត្យ​លើ​សាកសព​ក្មេងរងគ្រោះ​នោះ​បាន​បញ្ជាក់​ថា​ក្មង​នោះ ពិតជា​បាន​ដួល​បោក​ទៅ​នឹង​ឃឿន​អណ្ដូង​ស្លាប់​ពិតមែន ហើយ​កម្លាំង​យើង​ក៏​បាន​ប្រគល់​សាកសព​អោយ​ទៅ​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​។​

ហេតុ​ការ​នេះ  សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ប្រុងប្រយ័ត្ន ដល់​កូនៗ កុំ​បណ្ដោយ​អោយ​ដើរ​ទៅ​មុជទឹក​ដោយ​ខ្លួនឯង ព្រោះ​កន្លែង​អណ្ដូង​នីមួយៗ​តែងតែ​មាន​ស្លែ​និង​រអិល ៕
​ដោយ​ខ្មែរ​អច្ឆរិយ​:

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com