ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​សម្តេច​ក្រឡាហោម ផ្តល់ប្រាក់​លើកទឹកចិត្ត​ដល់​កងកម្លាំង​នគរបាល ដែល បង្ក្រាប​ក្រុម​ប្រដាប់អាវុធ​អាណាធិបតេយ្យ !

​សម្តេច​ក្រឡាហោម ផ្តល់ប្រាក់​លើកទឹកចិត្ត​ដល់​កងកម្លាំង​នគរបាល ដែល បង្ក្រាប​ក្រុម​ប្រដាប់អាវុធ​អាណាធិបតេយ្យ !

​ភ្នំពេញ ៖ នៅ​ថ្ងៃ​អង្គារ៍ ៨​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស ២៥៦២  ត្រូវ​នឹង​នៅ​ថ្ងៃ​ទី ០២​ខែតុលា​ឆ្នាំ ២០១៨​នេះ សម្តេ​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង ជា​ប្រធាន គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត បាន​ផ្តល់​ថវិកា​៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ដល់​កងកម្លាំង​នគរ​បាល ដើម្បី​លើកទឹកចិត្ត​ចំពោះ​ការបង្ក្រាប​ក្រុម​ប្រដាប់អាវុធ​អាណាធិបតេយ្យ នា​ពេល​ថ្មីៗ​នេះ ។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ កងកម្លាំង​នគរបាលជាតិ​បាន​ស្រាវជ្រាវ និង ធ្វើការ​ចាប់ខ្លួន សកម្មជន និង មេក្លោង ចលនា​ប្រដាប់​អាវុ​ខុសច្បាប់​នៅ​ទូទាំង​ប្រទេស​ចំនួន​៩​នាក់ ដោយ​រឹបអូស​អាវុធ​វែង​៣០​ដើម អាវុធ​ខ្លី​មួយ​ដើម និង ឧបករណ៍ សម្ភារៈ​ផ្សំ​គ្រឿងផ្ទុះ​មួយចំនួនទៀត ។

​លទ្ធផល​នេះ​គឺ បាន​ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ខេត្ត​កំពត និង​កម្លាំង​នគរបាល​ខេត្ត​ពោធិ៍សាត់ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោម​ការសម្របសម្រួល​នីតិវិធី​របស់​ព្រះរាជ​អា​ព្រះរាជអាជ្ញា​រាជធានី​-​ខេត្ត​ទាំង​៣​។

​នេះ​គឺជា​ក្រុម​ប្រដាប់អាវុធ​អាណាធិបតេយ្យ ដែល​ត្រូវ​បាន​បង្ក្រាប​បន្ទាប់ពី​ការបង្កើត​រាជរដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​កាលពី​ខែកក្កដា​ឆ្នាំ​២០១៨​នេះ ។​

​សូម​រំលឹក​ថា ក្នុងនាម​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត សម្តេច​ក្រឡាហោម ស ខេង តែងតែ​លើក​ទឹកចិត្ត និង ថ្លែងអំណរគុណ ចំពោះ​កងកម្លាំងប្រដាប់អាវុធ និង​សមត្ថកិច្ច​ពាក់ព័ន្ធ គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការថែរក្សា​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សារ​ធា​រណៈ​បាន​យ៉ាង​ល្អប្រសើរ នៅក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​សុវត្ថិភាព គ្មាន​អំពើហិង្សា ។

​ជាមួយគ្នា​នេះ​សម្តេច​ក្រឡាហោម ធ្លាប់​បាន​បញ្ជាក់​អះអាង​ដែរ​ថា ការសម្រេចបាន​នូវ​ជោគជ័យ​ក្នុង​ភារកិច្ច​ដ៏​ថ្លៃថ្លា​នេះ ក៏​មិន​អាច​កាត់ផ្តាច់​បាន​ពី​ការចូលរួម​ចំណែក​យ៉ាង សំខាន់​ពី​ប្រជា​ពលរដ្ឋ​គ្រប់រូប និង​គ្រប់​គណបក្ស​នយោបាយ ដែល​បាន​បង្ហាញ​ពី​ភាព​ចាស់ទុំ​ខាង​នយោបាយ និង​ភាពសុខដុមរមនា​ក្នុងសង្គម ព្រមទាំង កិត្យានុភាព​ជាតិ​ខ្មែរ​ទាំងមូល ទៅដល់​សកលលោក បាន​ឃើញ​ច្បាស់​នូវ​សមិទ្ធផល និង​ផ្លែផ្កា​នៃ​ការអនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស​នៅ​កម្ពុជា ៕
​ខ្មែរ​អច្ឆរិយ​:

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com