ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេល បាន​បើក​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ ពង្រឹង​អនុវត្ត​ភារកិច្ច ការពារ​សុវត្ថិភាព​ភូមិឋាន​

​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេល បាន​បើក​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ ពង្រឹង​អនុវត្ត​ភារកិច្ច ការពារ​សុវត្ថិភាព​ភូមិឋាន​

ខេត្ត​បាត់ដំបង ស្រុក​ប​វេល ៖ នា​ព្រឹក​ថ្ងៃ​ពុធ ០៩​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៨ អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេល បាន​បើក​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ ក្រោម​អធិបតីភាព លោក​វរសេនីយ៍ទោ សុខ សារិន អធិការនគរបាល​ស្រុក​ប​វេល​។

​ក្នុង​កិច្ចប្រជុំ​នេះ​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​៖
– បន្ត​ការតាមដាន និង​ក្តាប់​សភាពការណ៍​ទូទៅ​ឱ្យ​បាន​
– បន្ត​តម្លើង​មុខសញ្ញា​នូវ​រាល់​បទល្មើស​ផ្សេងៗ​
– បន្ត​ធ្វើ​ការបង្ក្រាប​នូវ​រាល់​បទល្មើស​ផ្សេងៗ​ឱ្យបាន​
– បន្ត​ពង្រឹង​ការ​ល្បាត​តាម​គោលដៅ​សំខាន់ៗ​ក្នុង​ភូមិសាស្ត្រ
– ពង្រឹង​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​
– បន្ត​ការតាមដាន​បញ្ហា​ចោរ​កាច់​ស​ម៉ូតូ​ក្នុង​ភូមិសាស្ត្រ​
– បាន​ដោះស្រាយ​បញ្ហា​ពាក្យ​ចរចា​ម​អា​រ៉ា​ម​មន្ត្រី​ជំនាញ​យកលុយ​ពី​ប្រជាពលរដ្ឋ​លើ​ការធ្វើ​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ និង​អត្តសញ្ញាណ​បណ្ណ​ពលរដ្ឋ​ខ្មែរ​
– គ្រប់​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រូវ​រាយ​ការ​នូវ​រាល់​ហេតុការណ៍​ទាំងឡាយ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​មក​ថ្នាក់លើ​ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​
– ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​គ្រប់​ដៃគូរ​ពាក់ព័ន្ធ និង​មាន​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​គ្នា​ឱ្យបាន​ល្អ​ប្រសើរ ៕
​ខ្មែរ​អច្ឆរិយ​:

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com