ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

បង្ក្រាប​ទីតាំង​ជល់​មាន់នៅ​ស្រុក​គាស់ក្រឡ ឃាត់​មនុស្ស​២​នាក់ មាន់​៩​ក្បាល​

បង្ក្រាប​ទីតាំង​ជល់​មាន់នៅ​ស្រុក​គាស់ក្រឡ ឃាត់​មនុស្ស​២​នាក់ មាន់​៩​ក្បាល​

បាត់ដំបង ៖ កម្លាំង  អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ​បង្ក្រាប​តាំង​ល្បែងស៊ីសង​ប្រជល់មាន់​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់ និង​មាន់​៩​ក្បាល​។​

​លោក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ស្រុក​គាស់ក្រឡ បានអោយដឹងថា ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ​បាន​ធ្វើឡើង​នៅ​រសៀល ថ្ងៃទី​២.​ខែតុលា​.​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សំរោង ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​។

​លោក​បន្តថា ក្នុង​កិច្ច​ប្រតិបត្តិការ​ជាក់ស្តែង សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ឃាត់ខ្លួន​អ្នកលេង​ល្បែងស៊ីសង​បាន​ចំនួន​២​នាក់ ដកហូត​វត្ថុតាង​មាន់​ជល់​៩​ក្បាល សង្វៀន​១ និង​ម៉ូតូ​ចំនួន​៧​គ្រឿង​ផង​ដែរ​។​

​ក្រុម​អ្នកលេង​ល្បែង​ប្រជល់មាន់​ទាំង​២​នាក់​ក្រោយពី​ឃាត់ខ្លួន ត្រូវបាន​សមត្ថកិច្ច ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា  រួច​ឲ្យ​វិលត្រឡប់​ទៅ​សហគមន៍​វិញ​រៀងៗ​ខ្លួន ៕
​ខ្មែរ​អច្ឆរិយ​:

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com