ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​យើងខ្ញុំ នាយ នាយរង​អាវុធហត្ថ​ទាំងអស់គ្នា ជា​កូនចៅ​ក្រោម​ឱវាទ​មាន​មោទនភាព​ណាស់ ដែល​លោក នាយ​ឧត្តមសេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​បា ន​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ សម្រេច​ប្រគល់​ភារកិច្ច​បន្ថែម​ជា អគ្គមេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ​

​យើងខ្ញុំ នាយ នាយរង​អាវុធហត្ថ​ទាំងអស់គ្នា ជា​កូនចៅ​ក្រោម​ឱវាទ​មាន​មោទនភាព​ណាស់ ដែល​លោក នាយ​ឧត្តមសេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​បា ន​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ សម្រេច​ប្រគល់​ភារកិច្ច​បន្ថែម​ជា អគ្គមេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ​

​ថ្ងៃនេះ យើងខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង និង​ជា​កិត្តិយស​សម្រាប់​កងរាជអាវុធហត្ថ​ទាំងមូល​ផង​ដែរ ក្នុងឱកាស​ដែល​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវបាន​ប្រគល់​ភារកិច្ច​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជា អគ្គមេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ សូម​អបអរសាទរ​និង​ជូនពរ​ទទួលបាន​នូវ​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ប្រាជ្ញា​ឈ្លាសវៃ អាយុ​យឺនយូរ ឈ្នះ​អស់​មារ​សត្រូវ​គ្រប់ទិសទី និង​ទទួលបាន​ជោគជ័យ​ថ្មីៗ​ទៀត ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​។​

​សូម​លោក នាយ​ឧត្តមសេនីយ៍ និង​លោកជំទាវ ព្រមទាំង​បុត្រា បុត្រី ចៅស្រី​ជាទី​ស្រលាញ់ ជួប​តែ​សុភមង្គល វិបុល​សុខ ប្រកប​ដោយ​ពុទ្ធពរ​ទាំង​៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ សូម​ជម្រាប​ជូន​សាធារណជន​អំពី​ប្រវត្តិ​របស់​លោក នាយ​ឧត្តមសេនីយ៍ ដោយ​សង្ខេប​ដូចខាងក្រោម​៖

​លោក សៅ សុខា មាន​ឪពុក​ឈ្មោះ សៅ សាំង  និង​ម្ដាយ​ឈ្មោះ គង់ សុវណ្ណ គាត់​ទាំង​ពីរ​នាក់​បាន​ស្លាប់​ក្នុង​របប​ប៉ុលពត  ហើយ​លោក​មាន​បងប្អូន​៥​នាក់ លោក​គឺជា​កូនច្បង​ក្នុង​គ្រួសារ ដែល​មាន​ប្រុស​៣​នាក់ ស្រី​២​នាក់ ប៉ុន្តែ​អកុសល​ប្អូនស្រី​របស់​លោក​បាន​ស្លាប់​ដោយសារ​ជំងឺ​នៅ​ឆ្នាំ​១៩៧២ ដោយឡែក​ប្អូន​៣​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​ប៉ុលពត​សម្លាប់ចោល​ផងដែរ​។ ជីវិត លោក សៅ សុខា ក្នុង​គ្រួសារ​ហាក់​បន្សល់​នៅ​ភាព​ឯកោ ប៉ុន្តែ​ការងារ​របស់​លោក​មិន​ឯកោ​ឡើយ​។​

​លោក សៅ សុខា កើត​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៦១ រស់នៅ​ក្នុង​ភូមិ​ស្វាយ​កោង ឃុំ​ស្វាយ​រំ​ពេ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង មាន​ប្រពន្ធ​ឈ្មោះ ស្រី ហ៊ាញ និង​មានកូន​២​នាក់ ប្រុស​១ ស្រី​១​។​

​បើ​តាម​ទៅ​ជីវប្រវត្តិ​សង្ខេប លោក សៅ សុខា បាន​ចូល​បម្រើ​កងទ័ព​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​១៩៧៨ ជានារ​សា​មេបញ្ជាការ​អង្គភាព​៥៧៨ នៅក្នុង​ឆ្នាំ​១៩៧៨​រហូតដល់​១៩៧៩ លោក សៅ សុខា ក៏​បាន​ទទួល​មុខងារ​ជា​ប្រធាន​កងអនុសេនាតូច វរ​សេនា​លេខ​១០ លុះ​ឆ្នាំ​១៩៧៩​ដល់​១៩៨០ លោក​ក្លាយទៅជា​ប្រធាន​កងពល​អនុ​សេនា​ធំ វរ​សេនា​លេខ​១០​។ ពី​ឆ្នាំ​១៩៨០​ដល់​១៩៨១ លោក​បាន​ទទួល​ដំណែង​ជា​ជំនួញ​ការ​យុវជន​កងពល​លេខ​១ នៅ​អំឡុង​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​១៩៨៣ លោក​បាន​ទៅ​សិក្សា​មុខវិជ្ជា វិទ្យាសាស្ត្រ​នយោបាយ​និង​រដ្ឋបាល​សាធារណៈ នៅ​ប្រទេស​វៀតណាម​។
​បន្ទាប់​ពី​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​១៩៨៣​ដល់​១៩៨៥ លោក​ត្រូវបាន​ប្រគល់​មុខដំណែង​ថ្មី​ជា​ប្រធាន​មន្ទីរ​យុវជន​ក្នុង​កងទ័ព ស្នងការ​ចាត់តាំង នៃ​អគ្គស្នងការ​នយោបាយ​។ លុះ​ដល់​ឆ្នាំ​១៩៨៥-១៩៨៦ លោក​ត្រូវបានចាត់តាំង​ឱ្យ​ទៅ​សិក្សា​នៅ​សហភាពសូវៀត មុខវិជ្ជា វិទ្យាសាស្ត្រ​នយោបាយ​និង​រដ្ឋបាល​សាធារណៈ ក្រោយពី​បញ្ចប់​ការសិក្សា ហើយ​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​១៩៨៦​ដល់​១៩៨៩ លោក​នៅ​តែ​ទទួល​មុខងារ​ជា​ប្រធាន​មន្ទីរ​យុវជន​ក្នុង​កងទ័ព ស្នងការ​ចាត់តាំង នៃ​អគ្គស្នងការ​នយោបាយ​។ រហូតដល់​ឆ្នាំ​១៩៨៩-១៩៩១ លោក​បាន​តំឡើង​មុខងារ​ទៅជា​អនុ​ស្នងការ​ចាត់តាំង នៃ​អគ្គស្នងការ​នយោបាយ​។
​ចាប់តាំងពី​ឆ្នាំ​១៩៩១​ដល់​ឆ្នាំ​១៩៩៣ លោក​ត្រូវបាន​ប្រគល់​ភារកិច្ច​ធ្វើការ​នៅ​ខេត្ត​កំពង់ធំ ជា​ប្រធាន​ក្រុម​យោធា​ចម្រុះ​ភាគី​រដ្ឋ​កម្ពុជា ប្រចាំ​ទិស​ខេត្ត​កំពង់ធំ ហើយ​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​១៩៩៩  លោក​ត្រូវបាន​ផ្លាស់ប្តូរ​តែងតាំង​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ នៅ​ឆ្នាំ​១៩៩៩-២០០៩ លោក​ត្រូវបាន​ទទួល​មុខដំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ដល់​ឆ្នាំ​២០០៩-២០១៨ ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​នៅ​ពេល​បច្ចុប្បន្ន​នេះ លោក ត្រូវបាន​រាជរដ្ឋាភិបាល​និង​ក្រសួង​ការពារជាតិ សម្រេច​ប្រគល់​ភារកិច្ច​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជា​អគ្គមេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​រយៈពេល​៤០​ឆ្នាំនេះ លោក នាយ​ឧត្តមសនីយ៍ សៅ សុខា បាន​លះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត ទាំង​ធនធាន ថវិកា សម្ភារៈ និង​ទាំង​ជីវិត រួមចំណែក​ក្នុង​ការបម្រើ​ជាតិ មាតុភូមិ​កម្ពុជា ដោយ​មាន​ឆន្ទៈ ក្លាហាន ទទួលខុសត្រូវ​ខ្ពស់ ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស​ស្មោះត្រង់​ចំពោះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាក់ស្តែង ក្រោម​ការដឹកនាំ​របស់​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា រយៈពេល​ប្រមាណ​២៥​ឆ្នាំនេះ កងរាជអាវុធហត្ថ​សម្រេចបាន​នូវ​ស្នាដៃ​និង​សមិទ្ធផល​ធំៗ​ជាច្រើន​ដូចជា  ៖
-​បាន​ចូលរួម​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ការពារ​បាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅពេល​រង​គ្រោះ​មហន្តរាយ​ផ្សេងៗ និង​ចូលរួម​កិច្ច​ការងារ​សង្គម មនុស្សធម៌ ។​ល​។
-​បាន​ទប់ស្កាត់​និង​ធ្វើ​ការស្រាវជ្រាវ​បង្ក្រាប​រាល់​បទល្មើស​នានា សហការ​ពង្រឹង​ការអនុវត្ត​ច្បាប់​។
-​បាន​ធ្វើ​ការត្រួតពិនិត្យ​ពាក់ព័ន្ធ​នឹង​បទ​វិន័យ​និង​សណ្តាប់ធ្នាប់​កងទ័ព​។ ជាមួយ​គ្នា​ដែរ បាន​ធ្វើ​ការអប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​កងរាជអាវុធហត្ថ​គ្រប់​ជំនាញ វិជ្ជាជីវៈ និង​ធ្វើ​ការកែទម្រង់​នូវ​រចនាសម្ព័ន្ធ​ចាត់តាំង ក្រប​ខណ្ឌ​ឱ្យ​ស្រប​នឹង​សភាពការណ៍​បច្ចុប្បន្ន​។

​រីឯ ការកសាង​អង្គភាព​វិញ​មាន​ការ​លេចធ្លោ​យ៉ាងខ្លាំង​ចាប់ពី​ថ្នាក់​បញ្ជាការដ្ឋាន​ផ្ទៃ​ប្រទេស រាជធានី ខេត្ត រហូតដល់​មូលដ្ឋាន​ក្រុង ស្រុក ខណ្ឌ ស្នាក់ការ បាន​សាងសង់​ថ្មី​និង​ជួសជុល​មាន​ជាអាទិ៍ អគារ​សេធិកា​រដ្ឋាន អគារ​ស្នាក់នៅ ឃ្លាំង រោង​ឡាន ផ្ទះបាយ បន្ទប់​ឃាត់ខ្លួន​បណ្តោះអាសន្ន បន្ទប់​អនាម័យ ទីលាន​ឧបសគ្គ ទីលាន​កីឡា ។​ល​។
-​បាន​ចិញ្ចឹម​ថែទាំ​សុខភាព​កងទ័ព បន្ថែម​លើ​របប​ហូប ការ​ស្លៀកពាក់​ស្អាត ដោះស្រាយ​រាល់​ការលំបាក​របស់​នាយ នាយរង​អាវុធហត្ថ​ដែល​ជួប​ការលំបាក​ឈឺ របួស និង​គ្រួសារ​របស់​អាវុធហត្ថ​ពលី មរណៈ​។​ល​។​

​ទន្ទឹម​នឹង​ការបំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន បាន​ឆ្លៀត​ពេល​វេលា​ធ្វើការ​អប់រំ​ដល់​សិស្សានុសិស្ស និស្សិត ប្រជាពលរដ្ឋ​ឱ្យ​ជ្រួតជ្រាប់​អំពី​ច្បាប់ បទដ្ឋាន​គតិយុត្ត និង​ផលប៉ះពាល់​ផ្សេងៗ ព្រមទាំង​ចូលរួម​យ៉ាង​សកម្ម​វ​បំផុស​ចលនា​មហាជន អំពី​វប្បធម៌ សិល្បៈ ការលេង​កីឡាបាល់ទាត់ បាល់ទះ វា​សី កីឡា​នានា ដើម្បី​សុខភាព ។​ល​។
​អត្ថ​បទៈ អេង ហ៊ី​

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com